កីឡា
អ្នកមើលផ្ទាល់អត់បាន៥ពាន់នាក់ផងពេលកម្ពុជាឈ្នះហ្វីលីពីន សង្ឃឹមសប្តាហ៍នេះច្រើន
ប្រហែលជា១០ឆ្នាំកន្លងទៅនេះ កម្ពុជាល្បីខាងអ្នកគាំទ្រចូលទស្សនាផ្ទាល់ច្រើនបំផុតរាល់ការប្រកួតពានរង្វាន់អន្តរជាតិ និងមិត្តភាពផ្លូវការនៅរាជធានីភ្នំពេញ។ ជាពិសេសចន្លោះឆ្នាំ២០១៤ ដល់ ២០១៧ រាល់ការប្រកួតតែងតែមានអ្នកគាំទ្រចូលទស្សនាផ្ទាល់ចាប់ពី៣ទៅ៦ម៉ឺននាក់នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

«កម្ពុជាថ្មី»ធ្លាប់បានលើកយកហេតុផល៤យ៉ាងដែលបណ្តាលឲ្យអ្នកគាំទ្រចូលទស្សនាផ្ទាល់ថយចុះនៅពេលមានការប្រកួតលីគ និងក្រុមជម្រើសជាតិក្នុងឆ្នាំ២០២២នេះ។ កត្តាទាំង៤នោះគឺ លទ្ធផលនៃការប្រកួត ទីលានច្រើន ទីលានឆ្ងាយ និង ជម្រើសទស្សនាមានច្រើន។
កាលពីថ្ងៃទី២០ ខែធ្នូ កន្លងទៅ កម្ពុជា ប្រកួតជាមួយ ហ្វីលីពីន ដែលកម្ពុជារំពឹងទទួលបានលទ្ធផលល្អ ហើយទីបំផុតកម្ពុជាឈ្នះ ៣-២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ការប្រកួតនោះមានអ្នកទស្សនាផ្ទាល់ត្រឹមតែ ៤៨៦០នាក់ប៉ុណ្ណោះ ជាចំនួនតិចបំផុតសម្រាប់ការប្រកួតអន្តរជាតិរបស់ក្រុមជម្រើសជាតិកម្ពុជា។

បើក្រឡេកមើលទៅការប្រកួតផ្សេងៗទៀតក្នុងប្រទេសផ្សេងនៅពូលជាមួយកម្ពុជា គឺនៅប្រទេសថៃក៏មានអ្នកគាំទ្រចូលទស្សនាផ្ទាល់តិចដែរ។ នៅពេល ថៃ ឈ្នះ ហ្វីលីពីន ៤-០ នៅក្នុងដីរបស់ខ្លួន កាលថ្ងៃទី២៦ ខែធ្នូ នេះមានអ្នកគាំទ្រចូលទស្សនាផ្ទាល់តែ ៦៥៦៧នាក់ប៉ុណ្ណោះ។
ចំណែកអ្នកគាំទ្រដែលចូលទស្សនាច្រើនបំផុតក្នុងការប្រកួត AFF Cup 2022 ពូល A គិតត្រឹមថ្ងៃទី២៦ ខែធ្នូគឺ នៅពេលឥណ្ឌូនេស៊ី យកឈ្នះកម្ពុជា ដោយលទ្ធផល ២-១ នៅទីក្រុងហ្សាកាតា ដោយមានអ្នកទស្សនាផ្ទាល់ចំនួន ២៥៣៣២នាក់។

សង្ឃឹមថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ សប្តាហ៍នេះ ជាពេល កម្ពុជា ប្រកួតជាមួយ ព្រុយណេ នឹងមានអ្នកគាំទ្រចូលទស្សនាផ្ទាល់រហូតដល់ខ្ទង់ម៉ឺននាក់ដើម្បីជាការលើកទឹកចិត្តដល់ក្រុមជម្រើសជាតិកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ៕
អត្ថបទ៖ វីរបុត្រ
អានបន្ថែម៖ កត្តា៤យ៉ាងនេះអាចជាមូលហេតុធ្វើឲ្យអ្នកគាំទ្របាល់ទាត់ថយចុះខ្លាំង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ