Connect with us

កីឡា

Lewandowski បង្ហាញ​អារម្មណ៍​ច្បាស់លាស់​ចំពោះ​ការ​ត្រឡប់​របស់ Messi មកកាន់ Barcelona វិញ​

បានផុស

នៅ

​ខ្សែប្រយុទ្ធ Robert Lewandowski របស់​ក្លិប Barcelona បាន​បន្ថែម​សាំង​ទៅលើ​ភ្លើង ជុំវិញ​ការវិលត្រឡប់​របស់ Lionel Messi មកកាន់​កីឡដ្ឋាន Camp Nou ជាមួយនឹង​មតិ​ចុងក្រោយ​របស់ខ្លួន​អំពី​ការលេង​ជាមួយគ្នា​។

Robert Lewandowski បាន​និយាយ​អំពី​បំណងប្រាថ្នា​របស់ខ្លួន​ក្នុង​ការលេង​ជាមួយ Lionel Messi ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ប្រធាន​ក្លិប Barcelona លោក Joan Laporta បាន​និយាយ​អំពី​ការវិលត្រឡប់​ដ៏​រំភើប​មកកាន់​ទឹកដី Camp Nou សម្រាប់​កីឡាករ​អា​ហ្ស​ង់​ទីន​រូបនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Messi បាន​ចូលរួម​ជាមួយ​ក្លិប​យក្ស​របស់​បារាំង​ក្នុង​កិច្ចសន្យា​រយៈពេល ២​ឆ្នាំ ក្នុង​រដូវក្តៅ​ឆ្នាំ​២០២១ បន្ទាប់ពី Barcelona មិនអាច​ចុះកិច្ចសន្យា​ថ្មី​ជាមួយ​កីឡាករ​នាំ​លេង​រូបនេះ ដោយសារតែ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ពួកគេ​។ បន្ទាប់ពី​យុទ្ធនាការ​ដំបូង​ដ៏​លំបាក​ក្នុង​ទីក្រុង​ប៉ារីស គេ​បាន​ស៊ុត​បញ្ចូល​ទី​បាន ១២​គ្រាប់ និង​បញ្ជូន​បាល់​បាន ១៤​ដង​ក្នុង​រយៈពេល​នេះ ហើយ​បាន​និយាយ​អំពី​ក្ដី​សុខ​របស់គេ​ក្នុងការ​សម្រប​ខ្លួន​ទៅនឹង​ជីវិត​នៅ​ប្រទេស​បារាំង​។

តារា​ឆ្នើម​រូបនេះ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការទទួល​ជ័យជម្នះ​ចុងក្រោយ​ក្នុង​ពាន​បាល់ទាត់​ពិភពលោក ដ៏​គួរ​ឲ្យ​កត់សម្គាល់​របស់​អា​ហ្ស​ង់​ទីន​លើ​បារាំង កាលពី​ដើមខែ​នេះ​។ Messi បាន​បំបែក​ឯតទគ្គ​កម្ម​ជាច្រើន​នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​។

​ថ្លែង​នៅក្នុង​បទសម្ភាសន៍​ជាមួយ El Mundo Deportivo ខ្សែប្រយុទ្ធ Robert Lewandowski របស់​ក្លិប Barcelona បាន​រំលឹក​ឡើងវិញ​នូវ​បំណងប្រាថ្នា​របស់ខ្លួន​ក្នុង​ការលេង​ជាមួយ Messi មុនពេល​ពួកគេ​ទាំងពីរ​ព្យួរ​ស្បែកជើង ទំនងជា​បង្កឱ្យមាន​កា​រ​រំពឹងទុក​ថា​ កីឡាករ​អា​ហ្ស​ង់​ទីន​អាច​ត្រលប់​ទៅ Camp Nou វិញ​។

នៅ​ពេល​សួរថា ​តើ​អ្នក​ចង់​លេង​ក្នុង​ក្រុម​រួមគ្នា​ជាមួយ Messi ដែរឬទេ Lewandowski បាន​ឆ្លើយ​ថា “​វា​មិន​អាស្រ័យ​លើ​ខ្ញុំ​ទេ​។ ជាការ​ពិតណាស់ យើង​ឃើញថា​ឥឡូវនេះ​គាត់​លេង​ច្រើន “​កីឡាករ​នាំ​លេង​” ប្រហែលជា​គាត់​ស៊ុត​បញ្ចូល​ទី​បាន​តិច​ជាង​មុន និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​របស់គាត់​ច្រើនជាង​មុន​វិញ ទោះបីជា​គាត់​បន្ត​ស៊ុត​បញ្ចូល​ទី​ក៏ដោយ​។ ប៉ុន្តែ​បើ​ប្រៀបធៀប​ទៅនឹង​សម័យ​ផ្សេងទៀត ឥឡូវ​គាត់​ជា​កីឡាករ​បាល់ទាត់​ដែល​ខ្សែប្រយុទ្ធ​គ្រប់រូប​ស្រមៃ​ចង់​លេង​ជាមួយ​“​។

ជាមួយគ្នានេះ Messi បាន​បដិសេធ​មិន​ឆ្លើយតប​តាម​ទូរស័ព្ទ​ធ្វើឡើង​ក្នុងនាម​អ្នកចរចា​ដែល​ស្និទ្ធ​នឹង​ប្រធាន​ក្លិប Barcelona លោក Joan Laporta កំពុង​ចង់បាន​តារា​សញ្ជាតិ​អា​ហ្ស​ង់​ទីន​ត្រឡប់​មកកាន់​ទឹកដី Camp Nou វិញ​។ យុទ្ធសាស្ត្រ​ចរចា​របស់ Laporta រហូតមកដល់​ពេលនេះ​បាន​បរាជ័យ​សម្រាប់​កីឡាករ​ដែល​ផុត​កុងត្រា​នៅ​ថ្ងៃទី​៣០ ខែមិថុនា​។

ប្រធាន​ក្លិប Barcelona លោក Laporta បើទោះបីជា​ការប៉ុនប៉ង​បរាជ័យ​របស់លោករ​ហូ​ត​មកដល់ពេលនេះ​បាន​បន្ត​និយាយ​ជា​សាធារណៈ​អំពី​ការវិល​ត្រឡប់មកវិញ​សម្រាប់ Messi ។ កាលពី​សប្តាហ៍​មុន លោក​បាន​អះអាងថា ពិតជា​ចង់ឱ្យ Messi ត្រលប់​មកកាន់ Camp Nou វិញ​ខ្លាំងណាស់​៕

ប្រភព ​៖ mirror.co.uk

​អត្ថបទ ​៖ មន្នី​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម