កីឡា
ប្រកួតកីឡាទោចក្រយានជម្រើសជើងឯក ដំណើរឆ្ពោះទៅស៊ីហ្គេម ២០២៣
ពេញមួយថ្ងៃម្សិលមិញនេះ បានរៀបចំការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ នៅខេត្ត សៀមរាប ដោយរកឃើញជើងខ្លាំងទាំង ៧ វិញ្ញាសា បន្ទាប់ពីធ្វើការប្រកួតយ៉ាងស្វិតស្វាញដោយមានអត្តពលិកចូលរួមសរុបចំនួន ២៨៥ នាក់។
បើតាមលោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយានបានបញ្ជាក់ថា ការប្រកួតថ្នាក់ជាតិនេះ ជាការវាស់ស្ទង់គុណភាពបច្ចេកទេសចុងក្រោយរបស់ក្រុមជម្រើសជាតិ មុនពេលឈានដល់ការទទួលធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។


លោក នូ ចំរើន បញ្ជាក់ទៀតថា ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២២នេះ មានអ្នកចូលរួមកើនឡើង ១០ ភាគរយបើធៀបនឹងឆ្នាំ២០២១។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រតិភូដឹកនាំ ក្រុមកីឡាទោចក្រយានទាំងអស់ ក្នុងកិច្ទសហការរៀបចំ ព្រឹត្តិការណ៍ប្រកួតកីឡាទោចក្រយាននេះ ប្រកបដោយស្មារតីមិត្តភាព សាមគ្គីភាព និងគុណភាព ជាពិសេស អាជ្ញាធរខេត្តសៀមរាប ដែលបានសហការគ្នា ក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំ ព្រឹត្តិការណ៍ប្រកួតខាងលើ ប្រកបដោយស្មារតីទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ ដែលញុំាងឱ្យកម្មវិធីនេះ ទទួលបានកីឡាករ-កីឡាការិនី ចូលរួមបានយ៉ាងច្រើនកុះករ។

លោកក៍បានណែនាំ កីឡាករ-កីឡាការិនីទាំងអស់ ត្រូវឈរលើស្មារតី កីឡាដើម្បីសុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព និងបង្កើនគុណផលបច្ចេកទេស ព្រមទាំងត្រូវមានការយោគយល់គ្នា គោរពឱ្យបានត្រឹមត្រូវ តាមបទបញ្ជាបច្ចេកទេស នៃការប្រកួត ដោយឈរលើស្មារតី ទទួលខុសត្រូវខ្ពស់ មិនគិតតែពីការយកឈ្នះ-ចាញ់ឡើយ។
លោកក៏បានស្នើដល់មន្រ្តី គណៈកម្មការបច្ចេកទេស សហព័ន្ធខ្មែរកីឡាទោចក្រយាន ត្រូវខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួត ជូនដល់កីឡាករ-កីឡាការិនី ប្រកបដោយភាពយុតិ្តធម៌ មិនលម្អៀង និងគោរពបាន តាមបទបញ្ជាបច្ចេកទេស នៃការប្រកួតធ្វើឱ្យការប្រកួតប្រព្រឹត្តទៅ ដោយរលូន និងទទួលបានជោគជ័យជាផ្លែផ្កា។
ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ ប្រកួតលើ២ប្រភេទ គឺកង់គក់ និងកង់ភ្នំ លើ៧វិញ្ញាសា រួមមាន៖ ១. កង់គួកបុរសថ្នាល (Man Junior Road Bike) អាយុ១៨ឆ្នាំចុះក្រោម, ២. កង់គួកបុរសឈុតធំ (Man Elite Road Bike) ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ, ៣. កង់គួកបុរស (Man Master Road Bike) ចាប់ពីអាយុ៤០ឆ្នាំឡើងទៅ ដោយ៣វិញ្ញាសានេះត្រូវប្រកួតលើចម្ងាយផ្លូវ ១៦០គីឡូម៉ែត្រដូចៗគ្នា។ ៤. កង់ភ្នំបុរសថ្នាល (Man Junior MTB) អាយុ១៨ឆ្នាំ ចុះក្រោម, ៥. កង់ភ្នំបុរសឈុតធំ (Man Elite MTB) ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ, ៦. កង់ភ្នំនារី (Woman MTB) ចាប់ពីអាយុ ១៥ឆ្នាំឡើងទៅ និង ៧. កង់ភ្នំបុរស (Man Master MTB) ចាប់ពីអាយុ៤០ឆ្នាំឡើងទៅ ដោយ៤វិញ្ញាសានេះប្រកួតលើរយៈចម្ងាយផ្លូវ សរុប២៤គីឡូម៉ែត្រដូចៗគ្នា។




គួរបញ្ជាក់ថា ការប្រកួតកីឡាទោចក្រយានជើងឯកថ្នាក់ជាតិនេះ ក្រៅពីទទួលបានថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធក៏បានទទួលការឧបត្ថម្ភនូវថវិកាចំនួន ៤២,៧៥០ដុល្លារពីក្រុមហ៊ុន Herbalife ផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៧ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានជាតិ៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ