Connect with us

កីឡា

អតីតអាជ្ញាកណ្ដាល FIFA បកស្រាយរឿងចម្រូងចម្រាស់ផ្ដល់បាល់ប៉េណាល់​ទីឲ្យ វៀតណាម ប៉ះម៉ាឡេស៊ី យប់មិញ

បានផុស

នៅ

អតីតអាជ្ញាកណ្តាលម៉ាឡេស៊ីបាននិយាយថា លោកអាជ្ញាកណ្ដាល Ryuji Sato ជនជាតិជប៉ុន មិនគួរផ្ដល់បាល់ប៉េណាល់ទីឲ្យវៀតណាមនោះទេក្នុងជ័យជម្នះ ៣-០ លើម៉ាឡេស៊ីនៃពានរង្វាន់ AFF Mitsubishi Electric Cup កាលពីថ្ងៃអង្គារ ប៉ុន្តែចំពោះកាតក្រហមសម្រាប់ខ្សែការពារម៉ាឡេស៊ីគឺសមនឹងទទួលបាន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Subkhiddin Mohd Salleh ដែលជាអាជ្ញាកណ្តាលរបស់ FIFA ចន្លោះឆ្នាំ ២០០០ រហូតដល់ចូលនិវត្តន៍ក្នុងឆ្នាំ ២០១១ បាននិយាយថា គាត់បានមើលវីដេអូនៃការប៉ះទង្គិចគ្នារវាងខ្សែការពារម៉ាឡេស៊ី Azam Azmi និងខ្សែការពារវៀតណាម Doan Van Hau នៅនាទីទី ៥៩ ក្នុងការប្រកួតនៅទីក្រុងហាណូយ ។

ការអត្ថាធិប្បាយលើប៉ុស្តិ៍ទូរទស្សន៍ម៉ាឡេស៊ី Astro Arena លោកបានបែងចែកស្ថានភាពពេលនោះជា ២ ដំណាក់កាល ទី១ គឺការរុញរបស់កីឡាករវៀតណាម Van Hau ដែលបណ្តាលឲ្យកីឡាករ Azmi ដួល ហើយបន្ទាប់មកការប៉ះទង្គិចគ្នាបានកើតឡើង ។

លោក Salleh បញ្ជាក់ថា “ពិតណាស់ នៅពេលដែលខ្សែការពារ Azmi ធាក់មុខកីឡាករវៀតណាមវិញ ពេលនោះបាល់នៅតែវិល ដូច្នេះហើយ អាជ្ញាកណ្តាលអាចពិន័យបាល់ប៉េណាល់ទីទៅវៀតណាម ។ ប៉ុន្តែ​តាម​គំនិត​ខ្ញុំ រឿង​ដំបូង​ដែល​ត្រូវ​ពិចារណា​គឺ​កំហុស​របស់ Van Hau ហើយ​កំហុស​របស់ Azmi គឺជាកំហុសបន្ទាប់ប៉ុណ្ណោះ” ។

អតីតអាជ្ញាកណ្ដាល FIFA រូបនេះបាននិយាយទៀតថា “ប្រសិនបើអាជ្ញាកណ្តាលគិតថា កីឡាករ Azmi បានសងសឹកកីឡាករវៀតណាម Van Hau នោះ ខ្សែការពារម៉ាឡេស៊ីពិតជាសមនឹងទទួលបានកាតក្រហមមែន ។ ប៉ុន្តែអាជ្ញាកណ្ដាលគួរតែផ្ដល់បាល់ហ្វ្រីឃីកឲ្យម៉ាឡេស៊ី មិនមែនជាបាល់ប៉េណាល់ទីសម្រាប់វៀតណាមនោះទេ ព្រោះថា Van Hau បានរុញ Azmi មុន” ។

គួរបញ្ជាក់ថា លោក Salleh អាយុ ៥៦ ឆ្នាំបានក្លាយជាអាជ្ញាកណ្តាលកំពូលមួយរូបរបស់អាស៊ីក្នុងឆ្នាំ ២០០៨ ។ លោកបានជាប់កាតព្វកិច្ចនៅ World Cup ឆ្នាំ ២០១០ ជាមន្ត្រីអាជ្ញាកណ្តាលទី ៤ និងជាប្រធានអាជ្ញាកណ្តាលក្នុងការប្រកួតជាច្រើននៃពាន Asian Cup ឆ្នាំ ២០១១ ហើយបន្ទាប់ពីចូលនិវត្តន៍ គាត់បានធ្វើការជាគ្រូអាជ្ញាកណ្តាលរបស់ FIFA ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ VN Express

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៩ នាទីutes មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល៖ជាពេទ្យ ត្រូវដណ្ដើមជីវិតអ្នកជំងឺពីមាត់មច្ចុរាជឱ្យបាន មិនថាថ្ងៃឬយប់ ថ្ងៃសម្រាក ឬវេលាណាទេ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រសួងព័ត៌មាន និងសមាគមទីភ្នាក់ងារផ្សាយពាណិជ្ជកម្មកម្ពុជា (CAMAA) ចុះអនុស្សរណៈនៃការយោគយល់ដើម្បីពង្រឹងវិស័យផ្សាយពាណិជ្ជកម្មនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រជាជនថៃជាង៨៤% នៅតែមានការព្រួយបារម្ភអំពីការរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​នាយករដ្ឋមន្ត្រី​ទទួលស្គាល់ថា​ថៃ​​​ជួប​ហេតុការណ៍​នឹកស្មាន​មិន​ដល់ច្រើន​

ចងការប្រាក់
សន្តិសុខសង្គម១១ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១១ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម