កីឡា
ប្រធានក្រុមព្រុយណេ មិនចង់ទៅផ្ទះដៃទទេ ខណៈប្រធានក្រុមកម្ពុជា ថាចាំបាច់ត្រូវតែឈ្នះ
កម្ពុជា នឹងត្រូវទទួល ព្រុយណេ សម្រាប់ការប្រកួតទី៣ នៃពានរង្វាន់ជើងឯកអាស៊ាន (AFF Mitshubishi Eletric Cup 2022) នៃពហកីឡដ្ឋានជាតិមរតកតេជោ ល្ងាចថ្ងៃទី២៩ ខែធ្នូ ស្អែកនេះ ខណៈមុនការប្រកួតមកដល់ប្រធានក្រុមនៃក្រុមទាំងពីរ បានបង្ហាញពីការតាំងចិត្តរៀងៗខ្លួនដើម្បីរកជ័យជម្នះ។

នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតរវាងក្រុមទាំងពីរ ប្រធានក្រុមព្រុយណេ កីឡាករ Mohamad Najib bin Haji Tarif ឡើកឡើងថាមិនចង់ទៅផ្ទះវិញដោយដៃទទេ ខណៈប្រធានក្រុមកម្ពុជា សឿយ វិសាល ថាចាំបាច់ត្រូវតែឈ្នះ។
Najib bin Tarif បាននិយាយដូច្នេះថា៖ «ពិតណាស់ ការប្រកួតថ្ងៃស្អែកនៅតែជាការប្រកួតដ៏សំខាន់សម្រាប់យើង យើងមិនចង់ត្រលប់ទៅផ្ទះដោយដៃទទេនោះទេ យើងនឹងព្យាយាមឱ្យអស់ពីលទ្ធភាពដើម្បីទទួលបានអ្វីខ្លះសម្រាប់ការប្រកួតថ្ងៃស្អែក»។

ដោយឡែក សឿយ វិសាល បានលើកឡើងផងដែរថា៖ «សម្រាប់ការប្រកួតថ្ងៃស្អែកខ្ញុំរីករាយសម្រាប់ការប្រកួតជាមួយនឹងព្រុយណេ ហើយសម្រាប់ការប្រកួតថ្ងៃស្អែកនេះគឺពួកយើងចាំបាច់ខ្លាំងណាស់ក្រុមរបស់ពួកយើងត្រូវការតែជ័យជម្នះ ហើយនៅក្នុងជ័យជម្នះ ក៏ពួកយើងប្រយ័ត្នផងដែរព្រោះថាព្រុយណេគឺជាក្រុមមួយដែលគេលេងដោយឆន្ទៈរបស់ពួកគេ ទោះបីជាគេអស់ឱកាសឡើងទៅវគ្គបន្តក៏ដោយក៏ពួកគេនៅតែប្រឹងប្រែងលេងដោយឆន្ទៈរបស់ពួកគេ ហើយពួកយើងប្រយ័ត្នចំពោះពួកគេខ្លាំងដូចគ្នា ហើយក្រុមរបស់ពួកគេក៏ព្យាយាមរកជ័យជម្នះដើម្បីរកពិន្ទុពីពួកយើងផងដែរ។»

ប្រធានក្រុមរបស់ក្លិបព្រះខ័នរាជស្វាយរៀងរូបនេះក៏បានបន្តទៀតផងដែរថា៖ «ការរកគ្រាប់បាល់ និងការជឿជាក់លើខ្សែបយុទ្ធ គឺយើងជឿជាក់ថានឹងធ្វើបាន ដោយពួកយើងនឹងប្រឹងប្រែងរកនូវចន្លោះខ្វះខាតរបស់ពួកគេ ដើម្បីយើងមានឱកាសទាត់ទីរបស់ពួកគេ។ ចំពោះសម្ពាធ គឺខ្ញុំគិតថាតែងតែមាន ដោយសារក្រុមរបស់គេពេលដែលប្រយុទ្ធច្រើន ពេលខ្លះការវាយបករបស់ពួកគេមួយៗគឺគ្រោះថ្នាក់ អ៊ីចឹងយើងត្រូវតែប្រយ័ត្ននូវចំនុចមួយនេះ។»
សូមបញ្ជាក់ជាថ្មីថា ការប្រកួតរវាង កម្ពុជា ជាមួយ ព្រុយណេ នឹងធ្វើឡើងនាវេលាម៉ោង ៥ល្ងាច ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈប្រកួតនេះនឹងមានផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ BTV News៕
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច