Connect with us

កីឡា

បន្ទប់ដែល Messi ស្នាក់នៅអំឡុងព្រឹត្តការណ៍ World Cup 2022 នឹងប្រែក្លាយទៅជា សារមន្ទីរ

បានផុស

នៅ

បន្ទប់ដែលកីឡាករ Lionel Messi ស្នាក់នៅ អំឡុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅប្រទេសកាតា គ្រោងប្រែក្លាយទៅជាសារមន្ទីរ បន្ទាប់ពីជោគជ័យរបស់អាហ្សង់ទីនក្នុងព្រឹត្តិការណ៍នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Messi គឺជាកីឡាករសំខាន់មួយរូប ក្នុងការជួយឲ្យអាហ្សង់ទីន ឈ្នះពាន World Cup ជាលើកដំបូងក្នុងរយៈពេល៣៦ឆ្នាំ ហើយខ្សែប្រយុទ្ធក្លិប PSG រូបនេះ បានជាប់ឈ្មោះជាកីឡាករលេងល្អជាងគេ ប្រចាំ Tournament បន្ទាប់ពីស៊ុតបញ្ចូលទីបាន២គ្រាប់ នៅវគ្គផ្តាច់ព្រ័ត្រ។

ទោះបីជាយ៉ាងណាក៏ដោយ កីឡាករវ័យ៣៥ឆ្នាំរូបនេះ ឈ្នះបានត្រឹមតែស្បែកជើងប្រាក់ប៉ុណ្ណោះ ដោយស៊ុតបាន៧គ្រាប់ ចាញ់ Mbappe មួយគ្រាប់។

ឥឡូវនេះ សមិទ្ធិផលរបស់គាត់ ត្រូវបានគេកំណត់ថាជាអមតៈ ហើយអ្នកសារព័ត៌មាន Achraf Ben Ayad បានសរសេរថា សាកលវិទ្យាល័យកាតា ដែលជាកន្លែង Messi ស្នាក់នៅ នឹងត្រូវប្រែក្លាយទៅជា “សារមន្ទីរខ្នាតតូចមួយ”។

សាកលវិទ្យាល័យកាតា បានចេញផ្សាយរូបថតជាបន្តបន្ទាប់ បង្ហាញពីបន្ទប់ដែលក្រុមជម្រើសជាតិអាហ្សង់ទីនស្នាក់នៅ ហើយនៅក្នុងការបង្ហោះចុងក្រោយ សាកលវិទ្យាល័យនេះបានប្រកាសថា បន្ទប់ B201 ដែលប្រើដោយប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន នឹងក្លាយទៅជាសារមន្ទីរ ទោះមិនទាន់មានការបញ្ជាក់ច្បាស់ៗ អំពីពេលវេលាដែលសារមន្ទីរនេះ នឹងបើកចំពោះសាធារណជនក៏ដោយ។

យោងតាមរបាយការណ៍របស់ Daily Mail, ក្រុមដែលដឹកនាំដោយ Messi បានសម្រេចចិត្តស្នាក់នៅក្នុងបរិវេណសាកលវិទ្យាល័យដ៏ធំទូលាយ ជំនួសឲ្យការស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ ដូច្នេះពួកគេអាចរៀបចំកម្មវិធីតាមបែបប្រពៃណីរបស់ពួកគេ ដូចជាការសាច់អាំងសាច់គោជាដើម។

គួរបញ្ជាក់ថា អាហ្សង់ទីន ​បាន​ចាប់​ផ្តើម​យុទ្ធនាការ​ប្រកួត World Cup ​ជាមួយ​បរាជ័យក្រោមថ្វីជើង​អារ៉ាប៊ីសាអូឌីត ២-១ យ៉ាងភ្ញាក់ផ្អើលជាទីបំផុត ប៉ុន្តែ​នៅ​ទី​បំផុត ពួកគេបានយកឈ្នះបារាំង ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ក្លាយជាម្ចាស់ជើងឯកពិភពលោកឆ្នាំ២០២២៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail,​​ Indian Express

ចុចអាន៖ អាហ្សង់ទីន ចេញវីដេអូបុណ្យណូអែលពិសេសបំផុត អរគុណ Messi

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម