កីឡា
ក្រុមរន្ទះជើងពិឃាដ ប៉ះគ្នាលើទីលានប្រជែងជើងឯក នៃការប្រកួតកីឡាសីដក់ ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០
ការប្រកួតកីឡាសីដក់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ បានចាប់ផ្តើមដំណើរការការប្រកួតជាផ្លូវការហើយនៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ដែលរៀបចំដោយសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា ក្រោមការគាំទ្រថវិកាដោយក្រសួងអប់រំយុវជន និង កីឡា។

ការប្រកួតកីឡាសីដក់ជើងឯកថ្នាក់ជាតិនេះ សហព័ន្ធបានដាក់៣វិញ្ញាសា គឺវិញ្ញាសា ៣នាក់ ទល់ ៣នាក់បុរស, ២នាក់ ទល់ ២នាក់បុរស និងវិញ្ញាសានារី ២នាក់ ទល់ ២នាក់ ដែលមានក្លិប និងសមាគមកីឡាសីដក់ចំនួន៥ចូលរួម គឺសមាគមកីឡាសីដក់ក្រសួងមហាផ្ទៃ សមាគមកីឡាសីដក់ក្រសួងការពារជាតិ សមាគមកីឡាសីដក់មជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាខ.ភ.ម សមាគមកីឡាសីដក់យុវខេមរា និងសមាគមកីឡាសីដក់ដេអិន។ សម្រាប់វិញ្ញាសា ៣នាក់ ទល់ ៣នាក់បុរសមាន៥ក្រុម វិញ្ញាសា២នាក់ ទល់ ២ នាក់បុរស ក៏មាន៥ក្រុមដែរ។ ចំណែកវិញ្ញាសានារី ២នាក់ ទល់ ២នាក់វិញ មានចំនួន ៦ក្រុម ដូច្នេះគណៈកម្មការប្រកួតបានចែក ចេញជា២ពូល គឺពូល “ក”មានចំនួន៣ ក្រុម និងពូល “ខ”មានចំនួន៣ក្រុមដូចគ្នា៕



អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ បើករដូវកាលប្រកួតបាល់ទាត់ ពានរង្វាន់ ៧មករាតេជោសន្តិភាព ឆ្នាំ២០២១

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?