Connect with us

កីឡា

ក្រុម​រន្ទះ​ជើង​ពិឃាដ ​ប៉ះ​គ្នា​លើ​ទីលាន​ប្រជែង​ជើងឯក​ នៃ​ការប្រកួត​កីឡា​សីដក់​ ជើងឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០២០

បានផុស

នៅ

​​ការប្រកួត​កីឡា​សីដក់​ ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ​ប្រចាំឆ្នាំ​២០២០ ​បាន​ចាប់​ផ្តើម​ដំណើរការ​ការប្រកួត​ជា​ផ្លូវការ​ហើយ​នៅ​ព្រឹក​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០២១ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​សីដក់ និង​ឈិន​ឡូ​ន​កម្ពុជា ក្រោម​ការ​គាំទ្រ​ថវិកា​ដោយ​ក្រសួង​អប់រំយុវជន និង កីឡា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួត​កីឡា​សីដក់​ជើងឯក​ថ្នាក់​ជាតិ​នេះ សហព័ន្ធ​បាន​ដាក់​៣​វិញ្ញាសា គឺ​វិញ្ញាសា ៣​នាក់ ទល់ ៣​នាក់​បុរស​, ២​នាក់ ទល់ ២​នាក់​បុរស និង​វិញ្ញាសា​នារី ២​នាក់ ទល់ ២​នាក់ ដែល​មាន​ក្លិប និង​សមាគម​កីឡា​សីដក់​ចំនួន​៥​ចូលរួម គឺ​សមាគម​កីឡា​សីដក់​ក្រសួងមហាផ្ទៃ សមាគម​កីឡា​សីដក់​ក្រសួងការពារជាតិ សមាគម​កីឡា​សីដក់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡាខ​.​ភ​.​ម សមាគម​កីឡា​សីដក់​យុវ​ខេមរា និង​សមាគម​កីឡា​សីដក់​ដេ​អិន​។ សម្រាប់​វិញ្ញាសា ៣​នាក់ ទល់ ៣​នាក់​បុរស​មាន​៥​ក្រុម វិញ្ញាសា​២​នាក់ ទល់ ២ នាក់​បុរស ក៏មាន​៥​ក្រុម​ដែរ។​ ចំណែក​វិញ្ញាសា​នារី ២​នាក់ ទល់ ២​នាក់​វិញ មាន​ចំនួន ៦​ក្រុម ដូច្នេះ​គណៈកម្មការ​ប្រកួត​បាន​ចែក ចេញ​ជា​២​ពូ​ល គឺ​ពូ​ល “​ក​”​មាន​ចំនួន​៣ ក្រុម និង​ពូ​ល “​ខ​”​មាន​ចំនួន​៣​ក្រុម​ដូច​គ្នា៕

អត្ថបទ៖ ​វិ​សិទ្ធ

សូមចុចអាន៖ ​បើក​រដូវ​កាល​ប្រកួត​បាល់ទាត់ ​ពានរង្វាន់ ៧មករា​តេ​ជោ​សន្តិភាព​ ឆ្នាំ​២០២១

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៥៩ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម