កីឡា
កីឡាករព្រុយណេធ្លាប់យកឈ្នះកម្ពុជា ៣-២ ១០ឆ្នាំមុន ថាល្ងាចនេះអ្វីៗនឹងផ្លាស់ប្ដូរ
កីឡាករ Mohamad Najib bin Haji Tarif ប្រធានក្រុមជម្រើសជាតិព្រុយណេ និងធ្លាប់ជាសមាជិកក្រុមជម្រើសជាតិកាលពី ១០ឆ្នាំមុនផងដែរនោះបានលើកឡើងថា ល្ងាចនេះអ្វីៗនឹងផ្លាស់ប្ដូរសម្រាប់ការប្រកួតពានរង្វាន់ជើងឯកអាស៊ាន (AFF Mitshubishi Eletric Cup 2022)។

និយាយដូច្នេះដោយសាររូបគេក៏ធ្លាប់ជាសមាជិកមួយរូបក្នុងចំណោមសមាជិកដទៃទៀត ដែលបានប្រកួតយកឈ្នះកម្ពុជា កាលពី ១០ឆ្នាំមុន ពោលគឺនៅឆ្នាំ២០១២ ក្នុងវគ្គជម្រុះពានរង្វាន់ជើងឯកអាស៊ាន AFF Cup ដោយលទ្ធផល ៣-២។
Najib Tarif រួមជាមួយកីឡាករ ៧នាក់ផ្សេងទៀត គឺជាផ្នែកមួយនៃក្រុមក្នុងការបង្កើតប្រវត្តិសាស្ត្រតាមរយៈការយកឈ្នះកម្ពុជាជាលើកដំបូង ដែលរួមមានខ្សែការពារ៖ Fakharrazi Hassan។ ខ្សែបម្រើ៖ Nurikhwan Otman, Azwan Ali Rahman, Azwan Saleh, Hendra Azam Idris និងខ្សែប្រយុទ្ធ៖ Adi Bin Said, Hamizan Aziz Bin Sulaiman។
ទោះបីជាយ៉ាងណាក៏ដោយ Najib bin Haji Tarif ក៏បានសម្ដែងអារម្មណ៍ត្រលប់ទៅវិញ ក៏ដូចជានិយាយអំពីប្រកួតល្ងាចនេះថា៖ «រឿងរ៉ាវគឺមានការប្រែប្រួល បើក្រឡេកទៅនឹងឆ្នាំ២០១២ កីឡាករព្រុយណេមួយចំនួននៅតែលេងមកដល់ឥលូវនេះ ប៉ុន្តែអ្វីដែលខុសគ្នានោះគឺ បាល់ទាត់គឺប្រែប្រួលលឿន អាចថាពី ១ឆ្នាំ ទៅ ២ឆ្នាំគឺប្រែប្រួលខ្លាំង ដូច្នេះអ្វីដែលសំខាន់យើងនឹងព្យាយាមផ្ដោតលើការប្រកួត ហើយស្មារតីកីឡាកររបស់យើងក៏ល្អ សង្ឃឹមថានឹងមានការប្រកួតដ៏ល្អនៅថ្ងៃស្អែក។»
ត្រលប់ទៅកាលពីឆ្នាំ២០១២ ក្នុងខណៈដែលកាលនោះគេប្រើប្រាស់រូបមន្តចាស់ (ជម្រុះ ៥ក្រុម យក ២ក្រុមឡើងវគ្គចែកពូល) កម្ពុជាធ្វើពុំបានល្អឡើយ ជាពិសេសបានចាញ់ព្រុយណេ ក្នុងលទ្ធផល ២-៣ ក្នុងជំនួបទី៣ ខណៈប្រកួតនោះកម្ពុជា បានបើកការនាំមុខមុននៅនាទី២៤ ក្រោយមកព្រុយណេ តាមបានស្មើនៅនាទី៥៦ រួចបើកការនាំមុខវិញម្ដងនៅនាទី៦៣ និងឈានទៅបន្ថែមគ្រាប់បាល់ទី៣ នៅនាទី៧០ ខណៈកម្ពុជាតាមពីក្រោយបាន ១គ្រាប់មកវិញនៅនាទី៩០+២ ទៅហើយ។ ១គ្រាប់របស់ព្រុយណេ ក្នុងចំណោម ៣គ្រាប់គឺមានកីឡាករម្នាក់មានឈ្មោះលេងរហូតដល់សព្វថ្ងៃផងដែរ នោះគឺ Azwan Saleh។
កម្ពុជា នៅសល់កីឡាករតែម្នាក់គត់ដែលបានលេងកាលពី១០ឆ្នាំមុន នោះគឺកីឡាករ សុះ សូហាណា ដែលបច្ចុប្បន្នក៏មានឈ្មោះជាមួយក្រុមផងដែរ។
សូមបញ្ជាក់ថា ការប្រកួតរវាងកម្ពុជាជាមួយព្រុយណេ នឹងធ្វើឡើងនាវេលាម៉ោង ៥ល្ងាច ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈប្រកួតនេះនឹងមានផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ BTV News៕
ទស្សនាវីដេអូ៖
អត្ថបទ៖ មន្នីរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ