កីឡា
អ្នកគាំទ្រឥណ្ឌូណេស៊ី បង្កការភ័យខ្លាចដល់កីឡាករថៃ មុនការប្រកួតមកដល់
អ្នកគាំទ្របាល់ទាត់ឥណ្ឌូណេស៊ី បានបង្ករការភ័យខ្លាចដល់កីឡាករនៃក្រុមជម្រើសជាតិថៃ តាំងពីមកដល់កីឡដ្ឋាន ខណៈបង្អួចរថយន្ដក្រុងត្រូវបានវាយកម្ទេច។

ហេតុការណ៍បានកើតឡើងនៅមុនការប្រកួតរវាងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ជាមួយក្រុមជម្រើសជាតិថៃ សម្រាប់ជំនួប ទី៤ ប្រចាំពូល A ពានរង្វាន់ជើងឯកអាស៊ាន (AFF Mitshubishi Eletric Cup 2022) ដែលធ្វើឡើងនៅទឹកដីនៃប្រទេសឥណ្ឌូនេស៊ី ជាទីដែលត្រូវបានគេចាត់ទុកថា ប្រទេសមានអ្នកគាំទ្រងុបងល់បាល់ទាត់ជាទីបំផុត។

ពេលក្រុមជម្រើសជាតិថៃ មកដល់កីឡដ្ឋានតាមរយៈរថយន្ដក្រុង ពេលដែលទៅដល់មាត់ទ្វារចូល ស្រាប់តែមានអ្នកគាំទ្របាល់ទាត់មួយក្រុមបានលើកម្រាមដៃកណ្តាលដល់កីឡាករបាល់ទាត់ថៃ ហើយខ្លះបានលោតមកវាយកញ្ចក់រថយន្តរហូតដល់បែក។ ទោះបីមានឡានប៉ូលិសនៅខាងមុខក៏ប៉ូលីសមិនបានអន្តរាគមន៍ទាន់ពេលដែរ ដែលគេមិនច្បាស់ថាកីឡាករ ថៃមានគ្រោះថ្នាក់ ឬអត់។

យ៉ាងណាមិញ ក្រុមទាំងពីរក៏ប្រកួតគ្នាជាធម្មតា ដែលបានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ១-១។ ហើយក្រោយចប់ការប្រកួតដែលឥណ្ឌូនេស៊ី ស្មើ ១-១ នេះ ស្រាប់តែអ្នករៀបចំការប្រកួតបានផ្លាស់ប្តូរប្រព័ន្ធសុវត្ថិភាពសម្រាប់ក្រុមជម្រើសជាតិថៃ ដោយផ្លាស់ប្តូររថយន្ដក្រុងឱ្យធំជាងមុន។ មានរថយន្តប៉ូលិសច្រើនទៀតបើកបរឆ្វេង ស្ដាំ មុខក្រោយ រួមទាំងម៉ូតូជាមួយមន្ត្រីប៉ូលិស និងកាំភ្លើង។ ដើម្បីការពារអ្នកគាំទ្រមិនឱ្យចូលទៅក្នុងរថយន្ត និងកីឡាករថៃ។

ចំណែកបរិយាកាសវិញចាត់ទុកថាល្អជាងពេលមកដល់កីឡដ្ឋាន។ ដោយសារតែអ្នកគាំទ្របាល់ទាត់ត្រឡប់មកវិញជាបណ្តើរៗតែមួយផ្នែកប៉ុណ្ណោះដែលនៅមានករណីខ្លះនៅតែលើកម្រាមកណ្តាលដូចមុន ប៉ុន្តែមានអ្នកចូលចិត្តកីឡាករថៃជាច្រើន។ ទីបំផុតកីឡាករទាំងអស់បានមកដល់សណ្ឋាគារដោយសុវត្ថិភាព ហើយគ្រោងនឹងត្រឡប់ទៅប្រទេសថៃវិញនៅថ្ងៃ៣០ ធ្នូ ២០២២៕
ប្រភព៖ Ball Thai Stand
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់