Connect with us

កីឡា

ធឿន ធារ៉ា​ ប៉ះ​ ម្ចាស់​​ខ្សែ​ក្រវាត់​ WBC​ ស្អែក​​ល្បី​​ដល់​​ស្តេច​​ប្រដាល់​ Buakaw​

បានផុស

នៅ

ម្ចាស់​ខ្សែ​ក្រវាត់​ Thai Fight ​ក្តៅៗ​ ធឿន ធារ៉ា នឹង​ទទួល​ស្វាគមន៍​ជើង​ខ្លាំង​ថៃ Beckham Bigwin នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ស្អែក​នេះ​នៅ​សង្វៀន​​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដែល​បាន​ធ្វើ​ឲ្យ​ស្តេច​ប្រដាល់​ថៃ Buakaw Banchamek ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផេក​ផ្លូវ​ការក្លឹប​ Banchamek Gym របស់​កំពូល​អ្នក​ប្រដាល់​ថៃ Buakaw Banchamek ដែល​រូប​គេ​ក៏​បាន​ចែក​រំលែក​ព័ត៌មាន​ប្រដាល់​នេះ​ដែរ​បាន​និយាយ​ថា ៖«នៅ​ថ្ងៃ​ទី៣១ ខែ​ធ្នូ​នេះសូម​ចូល​រួម​លើក​ទឹក​ចិត្ត​ដល់ Beckham។ ច្បាស់​ណាស់ រូប​គេ​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​ឡើយ ហើយ​នឹង​ធ្វើ​ឲ្យ​កក្រើក​ស្រុក​ខ្មែរ»។

ឈ្មោះ Beckham BigWin ដែល​​ប្រើ​តាម​ក្លឹប​របស់​ខ្លួន ប៉ុន្តែ​ឈ្មោះ​ដែល​រូប​គេ​ប្រើ​កន្លង​មក​Thanapat Tonphosi ជា​ម្ចាស់​ខ្សែ​ក្រវាត់​មួយ​ថៃ WBC និង​មេដាយ​មាសឃីក​បុក​ស៊ីង ពី​​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២១ (​លើក​មក​ឆ្នាំ​២០២២) នៅ​ប្រទេស​វៀតណាម។

តាម​ពិត​ទៅ​រូប​គេ​ធ្លាប់​ប្រកួត​ជា​មួយ​កីឡាករ​កម្ពុជា ឈឿង ល្វៃ ពីរ​ដង​ហើយ។ កាល​ស៊ីហ្គេម​​នៅ​ប្រទេស​វៀតណាម រូប​គេ​បាន​ឈ្នះ​ ល្វៃ ដោយ​ពិន្ទុ​ វគ្គ​ផ្តាច់​ព្រ័ត្រ យក​បាន​មេដាយ​មាស ប៉ុន្តែ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​រូប​គេ​បាន​ចាញ់ ល្វៃ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ក្នុង​ការ​ប្រកួត​ជើង​ឯក​ឃីក​បុក​ស៊ីង​អាស៊ី ឆ្នាំ​២០២២​ នៅ​ប្រទេស​ថៃ ដែល​រូប​គេ​ទទួល​បាន​ត្រឹម​មេដាយ​សំរឹទ្ធ៕

Beckham ចាញ់ ឈឿង ល្វៃ

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៥ នាទីutes មុន

លោក​ យិត​ ភីរៈ​ ក្រុម​ចូលរួម​ប្រកួត​ពាន​រង្វាន់​មហាផ្ទៃ​ឆ្នាំ​នេះ​យល់ដឹង​ច្បាស់​ និង​ប្រជែង​គ្នា​ស្វិតស្វាញ​

ព័ត៌មានជាតិ៨ នាទីutes មុន

ក្រុមហ៊ុនឥណ្ឌា ចិន វៀតណាម ទទួលបាន​ដី​សម្បទា​​​ន​វិនិយោគក្នុង​ខេត្ត​រតនគិរី

ជីវិតកម្សាន្ដ១២ នាទីutes មុន

Cardi B បាចលុយរាប់លានដុល្លារ បង្ហាញភាពហ៊ឺហារក្នុងក្លិប ដូចមហាសេដ្ធី

គ្រឿងញៀន
សន្តិសុខសង្គម១៨ នាទីutes មុន

ឆ្នាំ២០២៤ អាជ្ញាធរគ្រឿងញៀន បង្ក្រាប និង​រឹប​អូស​គ្រឿងញៀនបានជាង១៤តោន ឃាត់ខ្លួនជនសង្ស័យជាង ២ម៉ឺន ៧ពាន់នាក់

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

អ៊ុយក្រែន ថា F-16 របស់អាមេរិក ទៅមិនរួច Su-35 របស់រុស្ស៊ីទេ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានជាតិ២៣ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

នយោបាយ២ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

ជីវិតកម្សាន្ដ៧ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

Sokha Hotels

ព័ត៌មានពេញនិយម