កីឡា
អគ្គលេខាកាយសម្ព័ន្ធចាត់ទុកការបោះជុំរំហ្វឹកហាត់ និងវគ្គបណ្តុះបណ្តាលគឺជាផលចំណេញចំពោះគ្រូបង្វឹក
លោកណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធ បានចាត់ទុកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសគ្រូជំនាញកម្រិត១(Level-1 Class P4+Training Casmp) គឺមានផលចំណេញច្រើនចំពោះសិក្ខាកាម ពិសេសការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក។
ការលើកឡើងបែបនេះធ្វើឡើង ក្នុងវគ្គបណ្តុះបណ្តាល នៅខេត្តកំពង់ឆ្នាំងរយៈពេល៥ថ្ងៃ ក្រោមជំនួយថវិការរបស់ក្រសួងអប់រំ យុវជន និងកីឡា បង្រៀនដោយរូបលោក និងគ្រូជំនួយ លោកសោ សុផេង ជាគ្រូជំនាញ របស់សហព័ន្ធមានកម្រិតបច្ចេកទេស FIG Academy Level-1 and Level-3 in Artistic and aerobic Gymnastic ។
អគ្គលេខាធិការដដែលលើកឡើងថា វគ្គនេះធ្វើឡើងដើម្បីពង្រឹងគុណភាពបច្ចេកទេសជូនដល់គ្រូបង្វឹកកម្រិត១ ដើម្បីឲ្យមានការយល់ដឹងកាន់តែប្រសើរដើម្បីត្រៀមលក្ខណៈឲ្យបានល្អឆ្ពោះទៅរកភាពជោគជ័យក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិនានាពិសេសសម្រាប់ព្រឹត្តិការណ៍SEA GAMES 2023 លើកទី៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
វាជាផលចំណេញមែនទែន ដែលយើងរៀបចំតាមខេត្ត ទាំងថ្លៃចំណាយ ហើយសម្រាប់ទីតាំងនៅទីនេះគឺមានសម្ភារៈ គ្រប់គ្រាន់ មិនខុសពីភ្នំពេញប៉ុន្មាន ហើយមានទីធ្លាធំល្អ។ វគ្គសិក្សានីមួយៗ គឺយើងឆ្លងកាត់ទ្រឹស្តី ហើយអនុវត្ថន៍ ប៉ុន្តែអ្វីដែលយើងទទួលបានថ្មីនោះ គឺផ្លាស់ប្តូរបទពិសោធន៍ រវាងកីឡាករ និង កីឡាការិនី ហើយគ្រូទាំងអស់ ក៍បានផ្លាស់ប្តូរបទពិសោធន៍ក្នុងការបង្ហាត់ ផងដែរ។ នេះជាការបញ្ចាក់បន្ថែមរបស់ លោក ណយផាណា ។
បើនិយាយពីការប្រែប្រួល៣ ទៅ៤ ឆ្នាំចុងក្រោយនេះ ទោះស្ថិតក្នុងតំណាក់កាលកូវីដ ប៉ុន្តែកីឡាកាយសម្ព័ន្ធ មានការប្រែប្រួល ច្រើនណាស់ ដោយសារផែនការ និងអនុសាសន៍ ដាក់ចេញរបស់ឯកឧត្តមបណ្ឌិតថោងខុន គឺយើងមិនត្រូវយកបញ្ហាជាឧបសគ្គនោះទេ យើងយកបញ្ហាជាដំណោះស្រាយ បញ្ហាជាឆន្ទៈ បញ្ហាប្រែក្លាយជាកំលាំង ។ សម្រាប់ផែនការយើង គឺមិនមែនតែទៅលើឆ្នាំ២០២៣ទេ បន្ទាប់ពីនេះយើងត្រូវឲ្យកីឡាកាយសម្ព័ន្ធ បន្តនិរន្តភាពជារៀងរហូតតទៅមុខទៀត ។
សម្រាប់ សិក្ខាកាមដែលចូលរួមមានចំនួន២២នាក់ ក្នុងនោះស្រ្តី៨នាក់មកពីរាជធានីភ្នំពេញ២នាក់ ខេត្តកំពង់ឆ្នាំង១៣នាក់ ខេត្តក្រចេះ៤នាក់ខេត្តកំពង់ចាម១នាក់និងក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ២នាក់។ វគ្គសិក្សាចែកចេញជា២ផ្នែកគឺពេលព្រឹកសិក្សាផ្នែកទ្រឹស្ដី និងពេលល្ងាចការអនុវត្តន៍ផ្ទាល់។ក្រៅពីសិក្សាទ្រឹស្ដីក៏មានការឧទ្ទេសនាមនូវពីបទពិសោធន៍ល្អៗថ្មីៗពិសេសពីការផ្លាស់ប្ដូរច្បាប់ប្រកួតថ្មីៗសម្រាប់ឆ្នាំ២០២២ដល់២០២៤ទៀតផង ។
ចំពោះលទ្ធផលនៃការសិក្សាសិក្ខាកាម១០នាក់ស្មើនឹង៤៥ភាគរយ បានទទួលនូវនិទ្ទេសល្អ សិក្ខាកាម៨នាក់ស្មើនឹង៣៦ភាគរយបានទទួលនិទ្ទេសល្អបង្គួរនិងសិក្ខាកាម៤នាក់ (១៨ភាគរយ)ទទួលនិទ្ទេសមធ្យម៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់