កីឡា
ញាក់សាច់ ពេលដឹងតម្លៃពលកម្មរបស់ Ronaldo ជាមួយក្លិបថ្មី
កំពូលកីឡាករ Cristiano Ronaldo បានចូលរួមជាមួយក្រុម Al Nassr របស់ប្រទេសអារ៉ាប៊ីសាអូឌីតជាផ្លូវការហើយ ក្នុងកិច្ចសន្យារហូតដល់ឆ្នាំ២០២៥។

ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះ មិនមានក្លិបលេងទេក្រោយចាកចេញពីបិសាចក្រហម Manchester United បន្ទាប់ពីបទសម្ភាសន៍ដ៏ចម្រូងចម្រាសដែលគាត់បានរិះគន់ក្លិប។
ហើយឥឡូវ Ronaldo នឹងក្លាយជាកីឡាករបាល់ទាត់ទទួលបានប្រាក់ខែច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ពោលគឺទទួលបាន ២១៤ ៥១០ ០០០ ដុល្លារក្នុងមួយឆ្នាំ។

កីឡាករវ័យ ៣៧ ឆ្នាំរូបនេះនិយាយថា គាត់ចង់មានបទពិសោធន៍ក្នុងលីគបាល់ទាត់ថ្មីនៅប្រទេសផ្សេង។ Ronaldo បន្ថែមថា “ខ្ញុំមានសំណាងដែលបានឈ្នះអ្វីគ្រប់យ៉ាង នៅក្នុងបាល់ទាត់ទ្វីបអឺរ៉ុប ហើយមានអារម្មណ៍ថា ពេលនេះគឺជាពេលវេលាដ៏ត្រឹមត្រូវក្នុងការចែករំលែកបទពិសោធន៍របស់ខ្ញុំនៅអាស៊ី”។
ស្របពេលជាមួយគ្នានោះដែរ ក្លិបបាល់ទាត់ Al Nassr ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌអារ៉ាប៊ីសាអូឌីត Pro League ៩ សម័យ បានហៅការចុះហត្ថលេខាយក Ronaldo ថាជា “ប្រវត្តិសាស្រ្ត”។

ក្លិបនិយាយថា នេះនឹងបំផុសគំនិតក្នុងលីគ ជាតិ និងក្មេងប្រុស និងក្មេងស្រី គ្រប់ជំនាន់ ឲ្យក្លាយជាគំរូដ៏ល្អបំផុតសម្រាប់ខ្លួនពួកគេ។
នៅរដូវក្តៅ Ronaldo បានបដិសេធកិច្ចព្រមព្រៀង ៣៦៩លានដុល្លារ ដើម្បីចូលរួមជាមួយក្រុមអារ៉ាប៊ីសាអូឌីតមួយទៀតគឺ Al Hilal ដោយសារតែពេលនោះ គាត់សប្បាយចិត្តនៅ Man Utd។

កាលពីដើមខែវិច្ឆិកា ខ្សែប្រយុទ្ធរូបនេះបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Piers Morgan ឲ្យទូរទស្សន៍ TalkTV ថា គាត់មានអារម្មណ៍ថា ត្រូវ “ក្បត់” ដោយ Man Utd, មិនគោរពអ្នកចាត់ការ Erik ten Hag ហើយត្រូវបានបណ្តេញចេញពីក្លិប។
គួរបញ្ជាក់ថា Ronaldo ដែលស៊ុតបញ្ចូលទីបាន ១៤៥ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៤៦ ប្រកួតឲ្យ Man Utd បានចាកចេញពី Juventus ទៅចូលរួមក្នុងទឹកដី Old Trafford សាជាថ្មីក្នុងខែសីហា ឆ្នាំ ២០២១ ពោលគឺរយៈពេល១១ឆ្នាំបន្ទាប់ពីគាត់បានចាកចេញពី Man Utd ទៅចូលរួមជាមួយ Real Madrid។
ខាងក្រោមនេះ គឺជាតម្លៃពលកម្មដែល Ronaldo នឹងរកបាននៅក្លិបថ្មី៖
- ១ឆ្នាំរកបាន ២១៤ ៥១០ ០០០ ដុល្លារអាមេរិក
- ១ខែរកបាន ១៧ ៨៧៩ ៤០៨.៥០ ដុល្លារអាមេរិក
- ១សប្តាហ៍រកបាន ៤ ១២៥ ១៩១.៤០ ដុល្លារអាមេរិក
- ១ថ្ងៃរកបាន ៥៩៥ ៨៦០.៥២ ដុល្លារអាមេរិក
- ១ម៉ោងរកបាន ២៤ ៨២៩.៥៣ ដុល្លារអាមេរិក
- ១នាទីរកបាន ៤១៤ ដុល្លារអាមេរិក
- ១វិនាទីរកបាន ៦.៩៧ ដុល្លារអាមេរិក
ប្រែសម្រួល៖ Vann Vann

-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?