Connect with us

កីឡា

សហព័ន្ធបាល់ទាត់រុស្ស៊ី យល់ព្រមបន្តនៅក្រោម UEFA មិនផ្លាស់មក AFC នោះទេ

បានផុស

នៅ

សហព័ន្ធបាល់ទាត់រុស្ស៊ី កាលពីថ្ងៃសុក្រម្សិលមិញ បានសម្រេចចិត្តបង្កើតកិច្ចព្រមព្រៀងជាមួយសមាគម​បាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ដើម្បីឲ្យក្រុមបាល់ទាត់រុស្ស៊ី អាចវិលត្រឡប់ចូលប្រកួតវិញបាន ក្រោយត្រូវបានដាក់បម្រាមដោយសារសង្រ្គាម រុស្ស៊ី-អ៊ុយក្រែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានសហព័ន្ធបាល់ទាត់រុស្ស៊ី លោក Alexander Dyukov បាននិយាយថា៖ “វាពិតជាសំខាន់ណាស់សម្រាប់យើង ដែលអាចចូលរួមប្រកួតជម្រុះ FIFA World Cup 2026។ យើងកំពុងព្យាយាមធ្វើកិច្ចការនេះឲ្យបាន”។

ជុំវិញសំណួរដែលសួរថាតើរុស្ស៊ី អាចងាកមកចូលរួមជាមួយសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) ឬយ៉ាងណានោះ លោក Alexander បានបញ្ជាក់ថា មិនមានការលើកយកមកពិភាក្សានោះទេ។

លោក Alexander Dyukov

រុស្ស៊ី ស្ថិតក្នុងចំណោមសមាជិកទាំង ៥៥ នៃ UEFA ហើយពានចុងក្រោយដែលក្រុមជម្រើសជាតិរុស្ស៊ី បានចូលរួមគឺពានទ្វីបអារ៉ុប UEFA Euro 2022 ដែលធ្វើឡើងកាលពីឆ្នាំ២០២១ (លើកពេលដោយសារកូវីដ)។ ប៉ុន្តែក្រោយរុស្ស៊ី ចាប់ផ្ដើមសង្រ្គាមលើអ៊ុយក្រែន នាខែកុម្ភៈ ២០២២ មក រុស្ស៊ី បានទទួលរងទណ្ឌកម្មជាច្រើន ដែលក្នុងនោះ​​ក៏មានវិស័យកីឡាផងដែរ។ FIFA និង UEFA បានដករុស្ស៊ី ចេញពីពានរង្វាន់នានា ដែលរួមបញ្ចូលទាំងក្រុមជម្រើសជាតិ និងក្លឹបបាល់ទាត់នៅរស្ស៊ី៕

ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៨ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម