Connect with us

កីឡា

តស់! មកស្គាល់ទាំងអស់គ្នា អំពីក្លិប Al Nassr​ ដែលជាទ្រនំថ្មីរបស់ Ronaldo

បានផុស

នៅ

សករាជថ្មីនៃអាជីពបាល់ទាត់របស់ Cristiano Ronaldo បានចាប់ផ្តើមហើយ បន្ទាប់ពីរូបគេចុះហត្ថលេខាជាមួយក្លិបអារ៉ាប៊ីសាអូឌីត Al Nassr។

Cristiano Ronaldo
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃសុក្រទី៣០ខែធ្នូ Ronaldo បានចុះហត្ថលេខាលើកិច្ចសន្យាតម្លៃមហាសាល រហូតដល់ខែមិថុនាឆ្នាំ២០២៥។

ចុះតើអ្នកស្គាល់ក្លិប Al Nassr ដែរឬទេ?

បង្កើតឡើងក្នុងឆ្នាំ១៩៥៥ ក្លិប Al Nassr មានមូលដ្ឋាននៅរាជធានី​ រីយ៉ាដ របស់ប្រទេសអារ៉ាប៊ីសាអូឌីត ហើយជាក្រុមមួយក្នុងចំណោមក្រុមទាំង១៨ ដែលប្រកួតប្រជែងក្នុងក្របខ័ណ្ឌអារ៉ាប៊ីសាអូឌីត Pro League (SPL)។ សព្វថ្ងៃក្លិបនេះ មានម្ចាស់ឈ្មោះ Musalli Al-Muammar។ គាត់គឺជាអតីតប្រធានក្របខ័ណ្ឌ SPL។

លោក Musalli Al-Muammar

ក្លិបនេះបានបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ ក្នុងលីគកាលពីរដូវកាលមុន ហើយបានឈ្នះជើងឯក SPL ចំនួន៩សម័យ ដោយពានរង្វាន់ចុងក្រោយបំផុតរបស់ពួកគេ គឺក្នុងរដូវកាល ២០១៨-១៩។

ទោះ​បី​ជាយ៉ាងណាក៏ដោយ ​គូ​ប្រជែងរបស់​ Al Nassr គឺក្លិប Al Hilal គឺជាក្លិប​ដែល​មានជោគជ័យជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អារ៉ាប៊ីសាអូឌីត ពោលគឺពួកគេ​បាន​ឈ្នះជើងឯក SPL ១៨សម័យ។

ក្លិប Al Nassr ក៏បានឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពបំផុតរបស់ប្រទេសគឺ King’s Cup ចំនួន៦សម័យផងដែរ ប៉ុន្តែការឈ្នះលើកចុងក្រោយបំផុតគឺកាលពីឆ្នាំ១៩៩០ឯណោះ។

ពួក​គេ​ធ្លាប់បាន​លេខ​ពីរ​ក្នុងពានរង្វាន់ប្រចាំ​ទ្វីប​អាស៊ី AFC Champions League ក្នុង​ឆ្នាំ១៩៩៥។

លោក Rudi Garcia

បច្ចុប្បន្នក្លិប Al Nassr ស្ថិតក្រោមការដឹកនាំរបស់បុរសសញ្ជាតិបារាំង លោក Rudi Garcia។ អ្នកចាត់ការទូទៅវ័យ៥៨ឆ្នាំរូបនេះ បានចូលដឹកនាំ Al Nassr ក្នុងឆ្នាំ២០២២ បន្ទាប់ពីមានបទពិសោធន៍ដឹកនាំជោកជាំឲ្យក្លិបបារាំងដូចជា Lille, Marseille និង Lyon។ លោកក៏ធ្លាប់ចំណាយពេល៣ឆ្នាំ ដឹកនាំក្រុម Roma ក្នុងក្របខ័ណ្ឌអ៊ីតាលី Serie A ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ដឹងហើយ ថ្ងៃដែល Ronaldo ចូលលេងប្រកួតដំបូងឲ្យក្លិប Al Nassr

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៦ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម