កីឡា
Preview៖ កម្ពុជា និងថៃ មុនជួបគ្នាប្រកួតចុងក្រោយពាន AFF Cup ល្ងាចនេះ
កម្ពុជា នឹងសម្លឹងរកកំណត់ត្រាដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ AFF Championship នៅពេលដែលត្រូវប៉ះក្រុមការពារតំណែងជើងឯកថៃ នៅកីឡដ្ឋាន Thammasat នាល្ងាចថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០២៣ នេះ។
ជាមួយនឹងការប្រកួតនៅសល់ ១ប្រកួតក្នុងពូល A ថៃ កំពុងនាំមុខគេលើគ្រាប់បាល់ស៊ុតបញ្ចូលទី ជាមួយឥណ្ឌូណេស៊ី ប៉ុន្តែកម្ពុជា ត្រូវការតែពិន្ទុប៉ុណ្ណោះ ដោយការទទួលជ័យជម្នះលើថៃ នឹងធ្វើឱ្យក្រុមបានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាលើកដំបូង។

ដឹកនាំដោយអ្នកបច្ចេកទេសជប៉ុន លោក Ryu Hirose គ្រូបង្វឹក រួមជាមួយអ្នកចាត់ការទូទៅ Keisuke Honda កម្ពុជាបានរីករាយជាមួយយុទ្ធនាការ AFF Mitsubishi Electric Cup 2022 រហូតមកដល់បច្ចុប្បន្ន ដោយបង្កើតបាននូវទម្រង់លេងល្អបំផុតនៅក្នុងការប្រកួត។
ការទទួលជ័យជម្នះក្នុងលទ្ធផល ៣-២ លើហ្វីលីពីន ក្នុងថ្ងៃបើកឆាកនៅពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាជ័យជម្នះដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រនៃពានរង្វាន់នេះ មុនពេលដែលបានចាញ់ក្រុមគីឡូធ្ងន់នៅអាស៊ាន ឥណ្ឌូនេស៊ី ២-១ វិញ ក្នុងទីក្រុងហ្សាកាតា ដែលជាភស្តុតាងបន្ថែមទៀតនៃការបន្តធ្វើឱ្យប្រសើរឡើងរបស់ក្រុម នៅក្រោមការដឹកនាំដោយលោក Hirose និងលោក Honda ។

ក្រុមគោព្រៃកម្ពុជា បានភ្លាត់របូតគ្រាប់បាល់មុន ១គ្រាប់ពីព្រុយណេ ក្នុងការប្រកួតលើកទី៣ របស់ខ្លួន ប៉ុន្តែបានវាយបកវិញដើម្បីឈ្នះ ៥-១ តាមពីក្រោយគ្រាប់បាល់ដោយ ជួន ច័ន្ទចាវ, នីកូឡាស ថេល័រ, កែវ សុខផេង និង លឹម ពិសិដ្ឋ២គ្រាប់ ខណៈដែលរកបាន ២លើកក្នុងចំណោម ៣ប្រកួត។
លទ្ធផលនេះមិនទាន់ធានាបានថាដណ្តើមបានជ័យជម្នះ និងពិន្ទុកាន់តែច្រើន និងស៊ុតបញ្ចូលទីបានច្រើនជាងមុនក្នុងព្រឹត្តិការណ៍ AFF Championship នោះទេ វាក៏មានន័យថាកម្ពុជាឈានទៅប្រកួតចុងក្រោយជាមួយនឹងក្រុមថៃដោយដឹងថាប្រសិនបើឈ្នះ នោះអាចនឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
សម្រាប់ម្ចាស់ផ្ទះ សមីការសាមញ្ញបំផុតគឺ ‘ឈ្នះ’ នោះនឹងបានកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈពេលដែលលទ្ធផលស្មើក៏នឹងធានាបាននូវលទ្ធផលដូចគ្នាដែរ ប៉ុន្តែ ក្រុមរបស់លោក Mano Polking ប្រាកដជាមានបំណងសម្រាប់តំណែងកំពូលតារាងក្នុងពូល ដើម្បីជៀសវាងការប្រកួតពិបាកក្នុងវគ្គ ៤ក្រុមចុងក្រោយ។ ការចាញ់ រួមជាមួយនឹងការឈ្នះ ឬការស្មើសម្រាប់ឥណ្ឌូនេស៊ី ក្នុងការប្រកួតក្នុងពូល B ផ្សេងទៀតនោះ នឹងធ្វើឱ្យដំរីសឹកថៃ ធ្លាក់ចេញពីការប្រកួត។ ថៃ គេលេង ៣ប្រកួតឈ្នះ ២ប្រកួត និងស្មើ ១ប្រកួត ទល់ឥណ្ឌូនេស៊ី ដែលទើបតែបញ្ចប់កាលពីសប្ដាហ៍មុន។

គួរឱ្យភ្ញាក់ផ្អើល នេះជាលើកទី១ ហើយដែលប្រទេសទាំង ២ បានប៉ះគ្នានៅក្នុងពានរង្វាន់ AFF Championship ហើយក្រុមទាំងសងខាងដឹងថាអាចចាប់ផ្តើមសរសេរជំពូកថ្មីក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់ប្រទេសរៀងៗខ្លួនជាមួយនឹងជ័យជម្នះដើម្បីបិទនូវអ្វីដែលជាការប្រកួតវគ្គចែកពូលដ៏ជក់ចិត្តនេះ។
បញ្ជាក់ថា ការប្រកួតរវាងក្រុមទាំងពីរនឹងធ្វើឡើងនៅវេលាម៉ោង ៧:៣០នាទីយប់ ខណៈប្រកួតនេះនឹងមានផ្សាយបន្តផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ BTV News ផងដែរ៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?