Connect with us

កីឡា

យប់​នេះ​ ជា​ការ​​ប៉ះ​​គ្នា​​ដំបូង​​រវាង​ កម្ពុជា​ និង​ ថៃ​ ក្នុង​​ពាន​ AFF Cup​ តាំង​​ពី​​បង្កើត​​ឡើង

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ និង ថៃ​ ​នឹង​​​បង្កើត​​​​ប្រវត្តិ​​ជួប​គ្នា​លើក​ដំបូង​ក្នុង​ពាន​រង្វាន់ AFF Championship នេះ​ចាប់​តាំង​ពី​ជើង​ឯកលំដាប់ទី១​នៅ​អាស៊ាន​​ត្រូវ​បាន​បង្កើត​ឡើង​ជា​លើក​ដំបូង ឆ្នាំ​១៩៩៦ នៅ​ពេល​ក្រុម​ទាំង​ពីរ​ត្រូវ​ប៉ះ​គ្នាវេលា​ម៉ោង​៧:៣០​នាទី​យប់​​នេះ​នៅ​កីឡដ្ឋាន ​Thammasat វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល A។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វា​ជា​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​រវាង​ក្រុម​ជម្រើស​ជាតិ​ទាំង​ពីរ​នៅ​ក្នុង​ពាន​រង្វាន់​​អាស៊ី​អាគ្នេយ៍​ដែល​មាន​១១​ប្រទេស​ចូល​រួម​ប្រកួត​រាល់​ពីរ​ឆ្នាំ​ម្តង ប៉ុន្តែ​​រាល់​ការ​ចាប់​ឆ្នោត​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​ ជុំ​ផ្តាច់​ព្រ័ត្រ កម្ពុជា និង ថៃ​មិន​ដែល​បាន​នៅ​ក្នុង​ពូល​ជា​មួយ​គ្នា​សោះ។ ទើប​តែ​រដូវ​កាល​ ឆ្នាំ​២០២២ ​បាន​នៅ​ពូល​ជា​មួយ​គ្នា​ជា​​ដំបូង។

ចាប់​តាំង​ពី​​ពាន​រង្វាន់​នេះ​ត្រូវ​បាន​រៀបចំ​ការ​ប្រកួត១៤​លើក​កន្លង​មក​​ដែល​ស្មើ​នឹង​២៤​ឆ្នាំ​ហើយ ជម្រើស​ជាតិ​ថៃ​តែង​តែ​មាន​វត្តមានវគ្គ​សន្សំ​ពិន្ទុ ជុំ​ផ្តាច់​ព្រ័ត្រ​រហូត និង​ឈ្នះ​ជើង​ឯក​ច្រើន​ជាង​គេ​បំផុត (៦​ដង), បាន​ជើង​ឯក​រង​៣​ដង, ចំណាត់​ថ្នាក់​លេខ​៣​មួយ​ដង និង​ចំណាត់​ថ្នាក់​លេខ​៤​មួយ​ដង។ ទោះ​បី​ជា​យ៉ាង​ណា ក្រុម​ខ្លាំងប្រចាំ​អាស៊ាន​មួយ​នេះ​ក៏​ធ្លាប់​​ធ្លាក់​ត្រឹម​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​២​ដង​ដែរ​គឺ​ឆ្នាំន២០០៤ និង​២០១០។

ចំពោះ​ជម្រើស​ជាតិ​កម្ពុជា​វិញ​​​បាន​លេង​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល ជុំ​ផ្តាច់​ព្រ័ត្រ​៩​លើក និង​ធ្លាក់​ត្រឹម​វគ្គ​​ជម្រុះ​៥​លើក។ រហូត​មក​ដល់​ពេល​នេះ កម្ពុជាមិន​ធ្លាប់​មាន​ប្រវត្តិ​ឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ (វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ)​ឡើយ។ យ៉ាង​ណា សម្រាប់​ឆ្នាំ​២០២២​នេះ កម្ពុជា​បាន​ធ្វើ​ឲ្យ​ពិភព​បាល់ទាត់​ខាង​ក្រៅ​ចាប់​អារម្មណ៍តាម​ការ​ដឹក​នាំ​របស់​លោក Keisuke Honda ដែល​នាំ​កម្ពុជា​ទទួល​បាន​​៦​ពិន្ទុ​ជា​លើក​ដំបូង​ក្នុង​ជុំ​ផ្តាច់​ព្រ័ត្រ បន្ទាប់​ពី​ឈ្នះ​ហ្វីលីពីន ៣-២ និង​ឈ្នះព្រុយណេ ៥-១។ មាន​អ្នក​សារព័ត័មាន​ខាង​ក្រៅ​មួយ​ចំនួន​​បាន​ផ្សាយ​ថា កូន​ក្រុម​របស់​លោក Honda អាច​នឹង​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល​ប៉ះ​ម្ចាស់​ផ្ទះ​ថៃ នា​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០២៣​នេះ។

ប្រសិន​​បើ​កម្ពុជា​ឈ្នះ​ថៃយប់​នេះ​នឹង​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ ប្រសិន​​បើ​ស្មើ ត្រួវ​​ចាំ​អ៊ុត​មើល​លទ្ធផល​រវាង ហ្វីលីពីន និង ឥណ្ឌូនេស៊ី ប៉ុន្តែ​បើ​ចាញ់​អស់​ឱកាស៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ខាត់ សុឃីម
ជីវិតកម្សាន្ដ១៣ នាទីutes មុន

អ្នកនាង ខាត់ សុឃីម ផ្តួចផ្តើមគំនិតបង្កើតព្រឹត្តិការណ៍តន្ត្រីបុរាណ «Solo កន្ទ្រឹម» ខណៈកំពុងប្រកាសរកអ្នកឧបត្ថម្ភ

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ក្រៅ​ពី​ថែម​កម្ចី​ជិត​៣ពាន់​លាន​ដុល្លារ អង់គ្លេស​ប្រកាស​ផ្ដល់​មីស៊ីល ៥ ០០០​គ្រាប់​ឲ្យ​អ៊ុយក្រែន

ព័ត៌មានជាតិ២១ នាទីutes មុន

ស្ថានទូតខ្មែរនៅជប៉ុនឱ្យពលរដ្ឋនៅតំបន់ OFUNATO ប្រយ័ត្នគ្រោះថ្នាក់ដោយភ្លើងឆេះព្រៃក្នុងតំបន់នោះ

សហគ្រាសចិន
សន្តិសុខសង្គម២៣ នាទីutes មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

នយោបាយ២៤ នាទីutes មុន

សម្ដេចធិបតី៖ យើងមិនអាចរស់នៅក្នុងស្រមោលនៃអតីតកាលជារៀងរហូតនោះទេ

សន្តិសុខសង្គម១៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម