Connect with us

កីឡា

សហព័ន្ធខ្មែរកីឡាទោចក្រយានកម្ពុជា គ្រោងរៀបចំ Pre Sea games ដើម្បីពង្រឹងសមត្ថភាព គណៈកម្មការ

បានផុស

នៅ

ដោយមានឃើញមានចំណុចខ្វះខាតមួយចំនួន សម្រាប់ការរៀបចំជាលក្ខណៈអន្តរជាតិ ចំពោះគណៈកម្មាការ សហព័ន្ធខ្មែរកីឡាទោចក្រយានកម្ពុជា គ្រោងរៀបចំឲ្យមានការប្រកួតលក្ខណៈអន្តរជាតិ ពិសេស Pre Sea games ដើម្បីទទួលបានបទពិសោធន៍កាន់ច្បាស់សម្រាប់ដឹកនាំការប្រកួត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយានកម្ពុជា បានលើកឡើងថា ចំពោះការរៀបចំយើង ទទួលស្គាល់ថា មិនល្អ១០០ភាគរយនោះទេ ប៉ុន្តែយើងអាចវាយតំលៃបានថា ពួកគាត់បានខិតខំប្រឹងប្រែងខ្លាំង ក្នុងការទទួលខុសត្រូវ មុខជំនាញរបស់គាត់តាមផ្នែករៀងៗខ្លួន ។ យើងក៍ទទួលស្គាល់ថា យើងមានចំណុចខ្វះខាត ចន្លោះប្រហោងខ្លះ​ក្នុងការរៀបចំ ដោយសារយើងមានរយៈពេលការប្រកួតមានតែ១ថ្ងៃ ដូច្នេះគណៈកម្មការទាំងអស់ មានការនឿយហត់ ក៍ដូចជា ចំនួនក៍មិនគ្រប់គ្រាន់នៅក្នុងការរៀបចំ។

អគ្គលេខាធិការដដែល អះអាងថា បើនិយាយពីការប្រើប្រាស់ភាសាចំពោះគណៈកម្មាការយើងមិនមានបញ្ហាចោទនោះទេ ព្រោះមួយចំនួនគាត់មានការយល់ដឹងពីភាសារ ប៉ុន្តែអ្វីដែលជាបញ្ហានោះ គឺការធ្វើជាលក្ខណៈអន្តរជាតិ ដោយសារ ពួកគាត់មិនដែលធ្លាប់រៀបចំ ដូច្នេះយើងសង្ឃឹមថានិងមានការប្រកួតជា Pre Sea Games ឬប្រកួតអន្តរជាតិណាមួយ ដែលធ្វើឲ្យគាត់ កាន់តែមានការយល់ច្បាស់ ក៍ដូចជាជំនាញក្នុងការរៀចំ បែបលក្ខណៈអន្តរជាតិ។

កន្លងមកសហព័ន្ធក៍មានវគ្គបណ្តុះបណ្តាលជាអន្តរជាតិមួយ ដែលរៀនតាមអនឡាញ ប៉ុន្តែយើងអត់ទាន់ បានបញ្ចូន ពួកគាត់ទៅធ្វើទេ ដោយសារលុះណាតែពួកគាត់ទទួលបានវិញ្ញាបនប័ត្រទទួលស្គាល់ជាផ្លូវការសិន ទើបពួកគាត់អាច ចូលរួមកាត់សេចក្តីការប្រកួតលក្ខណៈអន្តរជាតិបាន។នេះជាការបញ្ចាក់បន្ថែមរបស់ លោកនូ ចំរើន។

គួរបញ្ចាក់ដែរថា តាមរយៈការចុះពិនិត្យផ្ទាល់ទីលានប្រកួត របស់អ្នកជំនាញការរៀបចំការប្រកួតកីឡាស៊ីហ្គេម បានកណត់ឲ្យសហព័ន្ធរៀបចំការប្រកួតឲ្យបានមុនព្រឹត្តការណ៍មកដល់ ចន្លោះក្នុងខែ កុម្ភៈ ឬ មិនា ពីព្រោះអាចមានរយៈពេល៣ខែ មុននិងការប្រកួតស៊ីហ្គេម ។

ការប្រកួតកីឡាស៊ីហ្គេមដែលនិងចាប់ផ្តើមនាខែឧសភាខាងមុខ ប្រភេទកីឡាទោចក្រយាន និង មានគណៈកម្មាការ អន្តរជាតិចំនួន១១រូបចូលរួមកាត់សេចក្តី ក្នុងនោះក៍មានគណៈកម្មាការថ្នាក់ជាតិរបស់កម្ពុជាចំនួន៣០រូបដើម្បីជួយ ការងារមួយចំនួនទៀតឲ្យមានភាពរលូនផងដែរ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ វិនាទី មុន

IU បរិច្ចាគប្រាក់គាំទ្រជនរងគ្រោះ ដោយសារភ្លើងឆេះព្រៃ និងអ្នកពន្លត់អគ្គីភ័យ

កីឡា១១ នាទីutes មុន

គណៈកម្មាធិការ​ជាតិ​ស្ប៉េស្យាល់​អូឡាំពិក​ ធ្វើ​មហាសន្និបាត​បូក​សរុប​ការងារ​ និង​លើក​ទិសដៅ​ ឆ្នាំ​២០២៥​

ព័ត៌មានជាតិ១៤ នាទីutes មុន

​ក្រុមហ៊ុនរុស្ស៊ីស្វែងរកឱកាសវិនិយោគវិស័យរ៉ែនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

ហ្សេលេនស្គី សង្ឃឹមថា ត្រាំ មិនទន់ចិត្ត ដកទណ្ឌកម្មពីរុស្ស៊ី តាមការទាមទាររបស់ ពូទីន 

បទល្មើសចោរកម្ម
សន្តិសុខសង្គម២៩ នាទីutes មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន»​ នឹ​ងទៅ​ជាយ៉ាងណា​ក្នុងការ​បោះឆ្នោត​ដកសេចក្តីទុកចិត្តនៅ​ថ្ងៃនេះ​​​?

លោក ប៊ីល ហ្គេត
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ប៊ីល ហ្គេត៖ មាន​តែការងារ ៣ មុខ​ ប៉ុណ្ណោះ ដែល​នឹង​បន្តឈរជើងក្នុងបដិវត្តន៍ AI ​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សម្តេច​សង្ឃ​កាតូលិក Pope Francis ជិតសុគត ខណៈគ្រូ​ពេទ្យ​​សម្រេ​ចឈប់ព្យាបាល​

លោក ឌួង ឆាយ
សន្តិសុខសង្គម១៨ ម៉ោង មុន

អាជ្ញាសាលាទុកពេល៧ថ្ងៃជាកំហិតឲ្យលោក ឌួង ឆាយ ប្រគល់កូនស្រីទៅអតីតភរិយា

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

រុស្សី ច្រានចោលការអំពាវនាវឲ្យប្រគល់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia ទៅ​អ៊ុយក្រែន​វិញ

Sokha Hotels

ព័ត៌មានពេញនិយម