Connect with us

កីឡា

គ្រូរបស់ថៃ ថា លោក Honda មានការដឹកនាំក្រុមជម្រើសជាតិកម្ពុជា ច្បាស់លាស់

បានផុស

នៅ

គ្រូ​បង្វឹក នៃ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ថៃ លោក Mano Polking បាន​លើក​សរសើរ លោក Keisuke Honda អ្នក​ចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ថា មាន​ការ​ដឹកនាំ​ច្បាស់លាស់ ខណៈ​ត្រូវ​តតាំង​គ្នា​នៅ​ល្ងាច​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​និយាយ​ដូច្នេះ ដោយសារ​ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន មុន​ការ​ប្រកួត​មក​ដល់ ដែល​ត្រូវ​បាន​សួរនាំ​អំពី​ការ​ដឹកនាំ​របស់ លោក Honda ដែល​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​កម្ពុជា និង​ជា​អតីត​តារា​បាល់ទាត់​ល្បី​របស់​ជប៉ុន ខណៈ​គ្រូ​របស់​ថៃ​រូប​នេះ​ក៏បាន​លើក​សរសើរ​ថា លោក Honda មាន​វិធីសាស្ត្រ​ល្អ​ក្នុង​ការ​ដឹកនាំ។

លោក Mano Polking បាន​និយាយ​ដូច្នេះ​ថា “សម្រាប់​ខ្ញុំ Honda គឺជា​គ្រូ​បង្វឹក​ដ៏​ល្អ និង​មាន​វិធីសាស្ត្រ​ច្បាស់លាស់​ក្នុង​ការ​គ្រប់គ្រង​ក្រុម​កម្ពុជា។ ដូច្នេះ​ហើយ គាត់​បាន​ធ្វើ​វា​ជាមួយ​ក្រុម​នេះ​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ។ ហើយ​យើង​បាន​ជួប​គ្នា​នៅ​ស៊ី​ហ្គេម បន្ទាប់មក​បាន​មក​ជួប​គ្នា​ក្នុង​ពាន​នេះ”។

លោក​បាន​បន្ត​ថា “សម្រាប់​យើង​វា​មិនមែន​ជា​បញ្ហា​ទេ។ ប៉ុន្តែ​យើង​មិន​អាច​ធ្វេសប្រហែស​បានទេ។ យើង​មាន​ទំនុក​ចិត្ត​ថា យើង​នឹង​ឈ្នះ ហើយ​ឆ្លង​ផុត​វគ្គ​ចែក​ពូល”។

គួរ​រំលឹក​ដែរ​ថា បើ​និយាយ​ពី​ការ​ជួប​គ្នា លោក​ទាំងពីរ​ធ្លាប់​ជួប​គ្នា​ពេល​ដឹកនាំ​ឈុត U-23 ប្រកួត​ស៊ីហ្គេម លើក​ទី ៣១ ឆ្នាំ ២០២១ (​លើក​មក​ប្រកួត​ឆ្នាំ ២០២២) នៅ​ប្រទេស​វៀតណាម កាលពី​ខែ​ឧសភា ហើយ​លទ្ធផល​ពេលនោះ U-23 ថៃ បាន​យកឈ្នះ U-23 កម្ពុជា ដល់​ទៅ ៥-០ ក្នុង​ប្រកួត​ទី ៤ ប្រចាំ​ពូល។

ចាំ​មើល​ថា តើ នា​វេលា​ម៉ោង ៧ និង ៣០ នាទី​យប់ ថ្ងៃ​ទី ០២ ខែ​មករា ឆ្នាំ ២០២៣ នៅ​កីឡដ្ឋាន Thammasat Stadium ទីក្រុង​បាងកក លោក Mano Polking អាច​ដឹកនាំ​ក្រុម​ឈុត​ធំ​ឈ្នះ លោក Honda ដែរ​ឬ​ទេ​? យើង​មាន​តែ​រង់ចាំ​មើល​ទាំងអស់​គ្នា​តាមរយៈ​ការ​ផ្សាយ​បន្ត​ផ្ទាល់​ដោយ​ស្ថានីយ​ទូរទស្សន៍ BTV News៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ហៅម្ចាស់អាជីវកម្មទាំងអស់ មកសុំធ្វើកិច្ចសន្យាការពារបរិស្ថាន ឬរបាយការណ៍វាយតម្លៃប៉ះពាល់បរិស្ថាន

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

របៀបដែលបណ្ដាប្រទេស​អាស៊ាន ​​ចរចាជាមួយ​រដ្ឋបាល ត្រាំ ជុំវិញពន្ធគយបដិការ

នយោបាយ១៣ នាទីutes មុន

កម្ពុជា-ថៃ បន្តធានាមិនឱ្យមានការប្រើប្រាស់ទឹកដីប្រទេសមួយប្រឆាំងប្រទេសមួយទៀត

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

ព័ត៌មានជាតិ៣០ នាទីutes មុន

កម្ពុជា-ថៃ ចុះកិច្ចព្រមព្រៀងចំនួន៧ ស្ដីពីវិស័យការងារ ការគាំពារបរិស្ថានឆ្លងដែន វិស័យសាធារណៈការ

រំលោភ
សន្តិសុខសង្គម៥ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

យន្តហោះចម្បាំងយោធាមីយ៉ាន់ម៉ាមិនអើពើនឹងការព្រមាន​របស់​ថៃ​ ដោយ​ទម្លាក់គ្រាប់បែករាប់​សិប​គ្រាប់​ក្បែរ​ព្រំដែន

សន្តិសុខសង្គម២៣ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានជាតិ២៤ ម៉ោង មុន

ថ្នាក់កម្រិត គ ​នៅ​សាលា​មត្តេយ្យ​​ធនធាន​ សម្តេច ជា ស៊ីម រំសាយចោល ដោយសារខ្វះ​​គ្រូ​បង្រៀន

Sokha Hotels

ព័ត៌មានពេញនិយម