កីឡា
ត្រឹម ២ថ្ងៃ គណនីបណ្ដាញសង្គមរបស់ក្លឹប Al Nassr កើនអ្នកតាមដានជិត ៦លាននាក់
គណនីបណ្ដាញសង្គមរបស់ក្លឹប Al Nassr កើនអ្នកតាមដានជិត ៦លាននាក់ ត្រឹមរយៈពេល ២ថ្ងៃ បន្ទាប់ពីតារាបាល់ទាត់ Cristiano Ronaldo ប្រកាសចុះកុងត្រាជាផ្លូវការជាមួយក្លឹបអារ៉ាប៊ីសាអូឌីតមួយនេះ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

ក្រោយពេលកីឡាករសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo ចូលលេងឱ្យក្លឹប Al Nassr អ្នកគាំទ្របាល់ទាត់ពិភពលោកបានសម្ដែងនូវក្ដីរំភើបយ៉ាងខ្លាំងជាមួយនឹងព័ត៌មាននេះ ដែលកំពូលអាយដលរបស់ខ្លួនមានទ្រនំជ្រកកោន និងអាចរកចំណូលរហូតដល់ ២០០លានអឺរ៉ូក្នុងមួយឆ្នាំ។

ទន្ទឹមគ្នានេះ អ្នកគាំទ្រសង្កេតឃើញថា បន្ទាប់ពី Ronaldo ប្រកាសចុះកិច្ចសន្យាភ្លាម គណនី Instagram របស់ក្លឹប Al Nassr បានកើន Follower ពី ៨៦០,០០០នាក់ ដល់ជាង ៦.៤លាននាក់ ត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ។ តាមការប៉ាន់ស្មាន ចំនួននេះនឹងបន្តកើនឡើងក្នុងប៉ុន្មានថ្ងៃខាងមុខ ដរាបណា CR7 នៅតែបង្ហាញខ្លួនជាសមាជិកក្លឹប Al Nassr។

ក្រៅពីចំនួនអ្នកតាមដានដ៏លើសលប់នៅលើបណ្ដាញសង្គម អាវកីឡាដែលមានលេខ ៧ ដែលជាលេខអាវរបស់ Ronaldo ក៏ត្រូវអ្នកគាំទ្រអារ៉ាប៊ីសាអូឌីតនាំគ្នាសម្រុកទិញអស់ពីស្តុកផងដែរ៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ មកស្គាល់កាន់តែច្បាស់ ពីលីគកំពូលអារ៉ាប៊ីសាអូឌីត ដែល Ronaldo ត្រៀមប្រឡូក

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ