Connect with us

កីឡា

ជ្រុះចេញពីពាន AFF Cup 2022 ប៉ុន្តែ កម្ពុជា បានបំបែកកំណត់ត្រាជាច្រើន ក្នុងឆ្នាំនេះ

បានផុស

នៅ

ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ជ្រុះ​ចេញពី​ពានរង្វាន់ AFF Championship ២០២២ ក្នុង​ការ​បន្ត​ដំណើរ​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ ក្រោយ​ប្រកួត​ចាញ់​ម្ចាស់ផ្ទះ​ថៃ ដោយ​លទ្ធផល ៣-១ វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ជំនួប​បិទ​ពូល A កាលពី​ម្សិលមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​ទោះបីជា​ជ្រុះ​ចេញពី​ពានរង្វាន់​ដែល​ធ្វើឡើង​នៅ​រៀងរាល់ ២ ឆ្នាំ​ម្ដង​មួយ​នេះ​ក៏ពិតមែន ប៉ុន្តែ​នៅ​ឆ្នាំនេះ កម្ពុជា បាន​បំបែក​កំណត់ត្រា​លើ​រឿង​ជាច្រើន ដែល​មិន​ធ្លាប់​បានធ្វើ​ពីមុនមក​។

១. រកបាន ៦ ពិន្ទុ​ជា​លើកដំបូង ៖

ចាប់​តាំងពី​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​នេះ នៅ​ឆ្នាំ ១៩៩៦ មក នៅពេលដែល​បាន​ឡើងដល់​វគ្គ​ចែក​ពូ​ល កម្ពុជា មិនដែល​រក​បាន​លើស​ពី ៣ ពិន្ទុ​ឡើយ ពោល​គឺ​រក​បាន​ត្រឹម ៣ ពិន្ទុ​ប៉ុណ្ណោះ ក្នុង​ចំណោម នៃ​ការ​បង្ហាញ​ខ្លួន​ចំនួន ៨ លើក។

គោព្រៃ​កម្ពុជា ធ្លាប់​រកបាន ៣ ពិន្ទុ​ក្នុង​ពូ​ល​ចំនួន ៤ លើក ពោលគឺ​នៅ​ឆ្នាំ ២០០០, ២០០២, ២០១៨ និង ២០២០។ ដូច្នេះ​លើក​នេះ​ដែលជា​លើក​ទី ៩ កម្ពុជា បាន​រកបាន ៦ ពិន្ទុ​ជា​លើកដំបូង។

២. រក​គ្រាប់​បាល់​បាន​ច្រើន​គ្រាប់​ជា​លើកដំបូង ៖

នេះ​ជា​លើកដំបូង​ហើយ​ដែល​កម្ពុជា អាច​រក​គ្រាប់​បាល់​បាន​ច្រើន ពោល​គឺ​រក​បាន ១០ គ្រាប់ ក្នុង​ចំណោម ៤ ប្រកួត ខណៈ ៨ លើក​កន្លងមក តែងតែ​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​បាន ៦ គ្រាប់។

ជាក់ស្ដែង​រួមមាន ៖ ឆ្នាំ ១៩៩៦ (​ទាត់​ចូល ១ គ្រាប់​), ឆ្នាំ ២០០០ (​ទាត់​ចូល ៥ គ្រាប់​), ឆ្នាំ ២០០២ (​ទាត់​ចូល ៥ គ្រាប់​), ឆ្នាំ ២០០៤ (​ទាត់​ចូល ២ គ្រាប់​), ឆ្នាំ ២០០៨ (​ទាត់​ចូល ២ គ្រាប់​), ឆ្នាំ ២០១៦ (​ទាត់​ចូល ៤ គ្រាប់​), ឆ្នាំ ២០១៨ (​ទាត់​ចូល ៤ គ្រាប់​) និង​ឆ្នាំ ២០២០ (​ទាត់​ចូល ៦ គ្រាប់​)។

៣. រក​គ្រាប់​បាល់​ចំណេញ​ជា​លើកដំបូង ៖

បើ​រាប់​ចាប់​តាំងពី​ឆ្នាំ ១៩៩៦ មក កម្ពុជា មិន​ដែល​ប្រកួត​ចប់​វគ្គ​ជម្រុះ​ក្នុង​ពូល ដោយ​បន្សល់ទុក​គ្រាប់​បាល់​ចំណេញ​ឡើយ ពោល​គឺ​តែងតែ​ត្រូវ​បាន​ដក​គ្រាប់​បាល់ ទាំង ៨ លើក។

ជាក់ស្ដែង​រួមមាន ៖ ឆ្នាំ ១៩៩៦ (-១១ គ្រាប់​), ឆ្នាំ ២០០០ (-៥ គ្រាប់​), ឆ្នាំ ២០០២ (-១៣ គ្រាប់​), ឆ្នាំ ២០០៤ (-២០ គ្រាប់​), ឆ្នាំ ២០០៨ (-១០ គ្រាប់​), ឆ្នាំ ២០១៦ (-៤ គ្រាប់​), ឆ្នាំ ២០១៨ (-៥ គ្រាប់​) និង​ឆ្នាំ ២០២០ (-៥ គ្រាប់​)។

៤. ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ៣ ជា​លើកដំបូង ៖

ដូចគ្នា​ផង​ដែរ ក្នុងចំណោម ៨ លើក​កន្លងមក កម្ពុជា ស្ថិតនៅ​ចំណាត់ថ្នាក់​ល្អ​បំផុត​ត្រឹម​លេខ ៤ ពោល​គឺ​មិនដែល​បាន​លើស​ពី​លេខ ៣ ឡើយ។

ជាក់ស្ដែង​រួមមាន ៖ ឆ្នាំ ១៩៩៦ (​លេខ ៥ បាត​តារាង​), ឆ្នាំ ២០០០ (​លេខ ៤), ឆ្នាំ ២០០២ (​លេខ ៤), ឆ្នាំ ២០០៤ (​លេខ ៥ បាត​តារាង​), ឆ្នាំ ២០០៨ (​លេខ ៤ បាត​តារាង​), ឆ្នាំ ២០១៦ (​លេខ ៤ បាត​តារាង​), ឆ្នាំ ២០១៨ (​លេខ ៤) និង​ឆ្នាំ ២០២០ (​លេខ ៤)។

គួរ​បញ្ជាក់​ថា ផ្លូវ​របស់​កម្ពុជា ក្នុង​ពានរង្វាន់​នេះ​សម្រាប់​ឆ្នាំ ២០២២ បាន​បញ្ចប់​ហើយ ខណៈ​ត្រូវ​រង់ចាំ​ដល់​ឆ្នាំ ២០២៤ ទើប​មាន​ការ​ប្រកួត​បន្ត​ទៀត ដែល​សង្ឃឹមថា នឹង​មាន​រឿង​ជាច្រើន​ទៀត​ត្រូវ​បំបែក​បាន៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៩ នាទីutes មុន

ឆ្នាំ​២០២៥ FFC គ្រោងចំណាយ​ជាង​៨​លាន​ដុល្លារ​លើការងារ​សំខាន់១០

ជីវិតកម្សាន្ដ១៧ នាទីutes មុន

តួឯកចិនរឿង «Big World» ប្រឹងប្រែងច្រៀង តាំងពីជំទង់ ក្លាយជាតួសម្ដែងលេចធ្លោប្រចាំទឹកដីកំណើត

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ខេត្តកំពង់ធំ
ព័ត៌មានជាតិ២៤ នាទីutes មុន

ខេត្តកំពង់ធំ សម្រេចការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានជាង៤២ម៉ឺនក្បាលដី

សមាគមកាយប្ញទ្ធិនារីកម្ពុជា
ព័ត៌មានជាតិ១ ម៉ោង មុន

សមាគមកាយប្ញទ្ធិនារីកម្ពុជា រៀបចំកម្មវិធី បងស្រី និងប្អូនស្រី លើកទី៥ ក្រោមប្រធានបទ «ស្រ្តី និងការងារសង្គម»

សន្តិសុខសង្គម១៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម