កីឡា
គ្រូថៃ និយាយបែបណាខ្លះក្រោយយកឈ្នះ កម្ពុជា ៣-១ យប់មិញ?
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ម្ចាស់ផ្ទះថៃ ដោយលទ្ធផល ៣-១ សម្រាប់ការប្រកួតចុងក្រោយវគ្គសន្សំពិន្ទុក្នុងពូល A នៃពានរង្វាន់ AFF Championship ២០២២ កាលពីម្សិលមិញ។
ដោយក្នុងការប្រកួត ថៃ បានបើកការនាំមុខមុននៅនាទី៤៥+១ ដោយបាល់ ១១ម៉ែត្រ Teerasil Dangda ជាអ្នកទាត់ចូល រួចឈានទៅបន្ថែមគ្រាប់ទី២ នៅនាទី៥០ ដោយកីឡាករ Sumanya Purasia មុននឹង កម្ពុជា វាយបកបាន ១គ្រាប់មកវិញនៅនាទី៦៨ ដោយ សៀង ចន្ធា ប៉ុន្តែគ្រាប់កាត់សេចក្ដីរបស់ថៃ ធ្វើបានសម្រេចដោយកីឡាករ Teerasil Dangda នៅនាទី៩០។

ក្រោយចប់ការប្រកួត លោក Mano Polking បានបានទទួលស្គាល់ថា ក្រុមជម្រើសជាតិថៃត្រូវតែធ្វើបានល្អជាងមុនក្នុងការប្រកួតជម្រុះក្នុងពូលនាពេលកន្លងមកប្រសិនបើចង់ឈានដល់គោលដៅការពារជើងឯកអាស៊ាន។ “សម្រាប់ពួកយើង វាគឺពាក់កណ្តាលនៃគោលដៅរបស់យើង។ ឥឡូវចាំមើលថានរណានឹងជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ មុនពេលវិភាគការប្រកួតរបស់គូប្រកួត គោលដៅរបស់យើងគឺច្បាស់ណាស់គឺដើម្បីការពារពានរង្វាន់នេះ” លោក Mano និយាយ។

លោកក៏បាននិយាយពីកម្ពុជា ផងដែរថា បានយកក្បួនលេងពីក្រុមដែលប្រកួតនៅ World Cup ដែលទើបបញ្ចប់ថ្មីៗនៅប្រទេសកាតា។ លោកបានបន្តថា៖ “អ្វីដែលច្បាស់គឺប្រសិនបើយើងចង់ការពារតំណែងជើងឯក យើងត្រូវតែលេងជាមួយគ្នាឲ្យបានល្អជាងនេះ។ ជាពិសេសនៅតង់ទីមួយ យើងបានបាត់បង់បាល់ច្រើនជាងអ្វីដែលយើងគួរមាន។ កម្ពុជា បានលេងរបៀបដែលក្រុមជាច្រើនបានលេងនៅ World Cup។ ហើយជាមួយនឹងការទម្លាក់ បន្ទាប់មកគេបានផ្តោតលើការលេងការពារ ហើយព្យាយាមស្វែងរកការវាយបក ហើយគេមានកីឡាករដែលមានល្បឿនលឿន។ ហើយយើងដឹងរួចហើយថាពួកគេមានផែនការនេះ។”

គួរបញ្ជាក់ថា ជ័យជម្នះរបស់ថៃ បានធ្វើឱ្យគេឈរនៅកំពូលតារាងនៃពូល A មាន ១០ពិន្ទុដឹកដៃគ្នាជាមួយ ឥណ្ឌូនេស៊ី ដែលមាន ១០ពិន្ទុដូចគ្នាឡើងវគ្គបន្ត។ ដោយឡែក កម្ពុជា បានត្រឹមឈរនៅលេខ៣ ក្នុងពូលមាន ៦ពិន្ទុ៕
អត្ថបទ៖ មន្នីរ័ត្ន


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ