Connect with us

កីឡា

FIFA ស្នើឲ្យគ្រប់ប្រទេស ដាក់ឈ្មោះកីឡដ្ឋានបាល់ទាត់ថា Pele

បានផុស

នៅ

FIFA នឹងស្នើឲ្យប្រទេសទាំងអស់លើពិភពលោក ដាក់ឈ្មោះកីឡដ្ឋានដូចវីរបុរសបាល់ទាត់ប្រេស៊ីលលោក Pele។ នេះបើតាមការបញ្ជាក់ពីប្រធានស្ថាប័នគ្រប់គ្រងកីឡា លោក Gianni Infantino នៅថ្ងៃអង្គារទី ០៣ខែមករា នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធលោក Pele។

លោក Gianni Infantino

លោក Infantino កំពុងស្ថិតនៅក្នុងទីក្រុង Santos នៃប្រទេសប្រេស៊ីល ដើម្បីគោរពជាលើកចុងក្រោយចំពោះកីឡាករដ៏អស្ចារ្យបំផុត ដែលបានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ក្នុងអាយុ៨២ឆ្នាំ។

លោក Infantino បានប្រាប់អ្នកសារព័ត៌មាននៅឯកីឡដ្ឋាន Vila Belmiro ថា “យើងសូមស្នើឲ្យគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក ដាក់ឈ្មោះកីឡដ្ឋានបាល់ទាត់របស់ពួកគេយ៉ាងណាក៏បានមួយដែរ តាមឈ្មោះលោក Pele”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធ រួមជាមួយប្រធានសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង និងប្រេស៊ីល, លោក Infantino គឺស្ថិតក្នុងចំណោមមនុស្សដំបូងគេ ដែលបានគោរពនៅចំពោះមុខបើកមឈូសបើកចំហរបស់លោក Pele ដែលត្រូវបានដាក់តម្កល់នៅកណ្តាលវាល ក្នុងកីឡដ្ឋាន Vila Belmiro។

កាលពីថ្ងៃសុក្រ ទង់ពិភពលោករបស់ FIFA ត្រូវបានបង្ហូតពាក់កណ្តាលដង នៅខាងក្រៅទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងទីក្រុង Zurich នៃប្រទេសស្វីស ដើម្បីជាកិត្តិយសដល់ Pele ដែលអង្គការនេះបានដាក់ឈ្មោះថា ជាកីឡាករដ៏អស្ចារ្យបំផុតប្រចាំសតវត្សរ៍ទី២០៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ FIFA កើបលុយ ពី World Cup នៅ កាតា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម