កីឡា
ហេតុអ្វី លោក Honda មានមោនទភាពចំពោះក្រុមកម្ពុជា?
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានបញ្ចប់ភារកិច្ចក្នុងយុទ្ធនាការ AFF Championship ប្រចាំ២០២២ហើយ បន្ទាប់ពី៤ប្រកួតសម្រាប់វគ្គសន្សំពិន្ទុក្នុងពូលរកបាន៦ពីការប្រកួតឈ្នះ២ និងចាញ់២។

ការប្រកួតចុងក្រោយរបស់ក្រុមកម្ពុជាបរាជ័យក្រោមថ្វីជើងម្ចាស់ផ្ទះថៃ ១-៣ កាលពីយប់ថ្ងៃចន្ទ ទី២ ខែមករា ឆ្នាំ២០២៣។ លទ្ធផលនេះបានធ្វើឲ្យ លោក Keisuke Honda អ្នកចាត់ការទូទៅជម្រើសជាតិកម្ពុជាសូមទោសអ្នកគាំទ្រ ប៉ុន្តែលោកមានមោទនភាពចំពោះកូនក្រុមរបស់លោក។
លោក Honda បាននិយាយថា ៖«សូមទោសសម្រាប់លទ្ធផល ប៉ុន្តែខ្ញុំមានមោទនភាពចំពោះកីឡាកររបស់យើង ហើយសូមអរគុណសម្រាប់អ្វីៗគ្រប់យ៉ាង»។

ក្នុងយុទ្ធនាការ AFF Cup ឆ្នាំ២០២២ នេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិភាគ ក៏ដូចជាថ្នាក់ដឹកនាំរបស់ជម្រើសជាតិនានានៅតំបន់អាស៊ានលើការដឹកនាំរបស់ លោក Keisuke Honda។ ពួកគាត់បានលើកឡើងថា អ្នកចាត់ការទូទៅសញ្ជាតិជប៉ុនមានផែនការច្បាស់លាស់ក្នុងការអភិវឌ្ឍក្រុមជម្រើសជាតិកម្ពុជា និងយករបៀបលេងតាមក្រុមជម្រើសជាតិជាច្រើនដែលបានលេងក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ កាលពីពេលថ្មីៗនេះនៅប្រទេសកាតា។
៤ប្រកួតវគ្គសន្សំពិន្ទុក្នុងពូល កម្ពុជាទទួលបានជ័យជម្នះ២ប្រកួតនៅក្នុងដីរបស់ខ្លួន និងចាញ់២ប្រកួតនៅក្រៅដី។ កម្ពុជាបានឈ្នះហ្វីលីពីន ៣-២ និងឈ្នះ ព្រុយណេ ៥-១ ប៉ុន្តែចាញ់ ឥណ្ឌូនេស៊ី ១-២ និងចាញ់ថៃ ៣-១។ លទ្ធផលទាំងនេះ កម្ពុជាបានបង្កើតប្រវត្តិសាស្ត្រផ្ទាល់ខ្លួនជាច្រើនក្នុងពានរង្វាន់លំដាប់ទី១នៅអាស៊ាននេះ ដូចជា រកបាន៦ពិន្ទុជាលើកដំបូង ឈ្នះបាន២ប្រកួតជាលើកដំបូង និងរកបានគ្រាប់បាល់ច្រើនគ្រាប់ជាលើកដំបូង បើគិតចាប់តាំងពីចូលរួមប្រកួតពានរង្វាន់មួយនេះ៨លើកកន្លងមកតាំងពីឆ្នាំ១៩៩៦មក។

ការលេងសហការគ្នាបានល្អ តំបន់ការពាររឹងមាំ ហើយកីឡាករវ័យក្មេងច្រើនមានទេពកោសល្យ ក្រុមកម្ពុជាបានកសាងទម្រង់លេងល្អមួយដែលធ្វើឲ្យមានការចាប់អារម្មណ៍ពីមហាជនទាំងក្នុង និងក្រៅប្រទេស បើទោះបីនៅមិនទាន់អាចប្រៀបធៀបជាមួយប្រទេសខ្លាំងក្នុងតំបន់ជាមួយគ្នាក៏ដោយ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ កីឡាករជាច្រើនស្ថិតនៅក្រោមអាយុ២៣ឆ្នាំ ដូច្នេះពួកគេនឹងក្លាយជាក្រុមល្អមួយសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូង។ ប្រសិនបើលោកនាំក្រុមកម្ពុជាឈ្នះមេដាយស៊ីហ្គេម នៅទឹកដីកម្ពុជា ទោះមេដាយអ្វីក៏ដោយគឺនឹងចារប្រវត្តិសាស្ត្ររបស់ខ្លួនលើឆាកអន្តរជាតិ។

ប្រការខាងលើនេះហើយដែលធ្វើឲ្យ លោក Keisuke Honda មានមោទនភាពចំពោះកូនក្រុមរបស់លោក ថ្វីបើមិនទាន់ឈានដល់កម្រិតដែលលោកចង់បាន ប៉ុន្តែក៏ស្ថិតនៅលើផ្លូវត្រូវឆ្ពោះទៅបង្កើតជម្រើសជាតិដ៏រឹងមាំមួយក្នុងរយៈពេលពីរបីឆ្នាំខាងមុខ៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច