Connect with us

កីឡា

អ្នកគាំទ្របាល់ទាត់ ប្រេស៊ីល នាំគ្នានិយាយពាក្យលា មុខមឈូស Pele ជាលើកចុងក្រោយ

បានផុស

នៅ

អ្នកគាំទ្របាល់ទាត់ក្នុងប្រទេសប្រេស៊ីលបានប្រមូលផ្តុំគ្នានៅទីក្រុងកំពង់ផែ Santos ដើម្បីនិយាយពាក្យលាទៅកាន់វីរបុរសបាល់ទាត់ Pele ដែលបានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ក្នុងវ័យ ៨២ ឆ្នាំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មឈូសរបស់ Pele ត្រូវបានដឹកចេញពីមន្ទីរពេទ្យទៅកាន់កីឡដ្ឋាន Vila Belmiro ក្នុងទីក្រុងកាលពីថ្ងៃចន្ទ ហើយបានដាក់តម្កល់នៅកណ្ដាលទីលានតែម្ដង ខណៈ​សមាជិក​គ្រួសារ និង​សាច់​ញាតិ​របស់​គាត់​ឈរ​នៅ​ក្បែរ​នោះ ។

ក្មេងប្រុសអាយុ ១៧ ឆ្នាំម្នាក់បាននិយាយថា រូបគេមកទីនេះ ដើម្បីនិយាយពាក្យលាជាលើកចុងក្រោយទៅកាន់ Pele បន្ទាប់ពីធ្វើដំណើរ ១២ ម៉ោងពីភាគខាងត្បូងរបស់ប្រទេស ។

ចំណេកស្ត្រី​ម្នាក់​បាន​និយាយ​ថា នាង​មាន​ការ​គោរព​យ៉ាង​ខ្លាំង​ចំពោះ Pele ដោយ​អរគុណ​វីរបុរសបាល់ទាត់រូបនេះ​ ដែល​បាន​ជួយឲ្យ​ប្រេស៊ីល មានការទទួលស្គាល់ និងមានវត្តមានលើពិភពលោក​ក្នុងវិស័យកីឡាបាល់ទាត់​ ។

មឈូសរបស់ Pele នឹងតម្កល់ទុកនៅកីឡដ្ឋានរយៈពេល ២៤ ម៉ោង បន្ទាប់មកមឈូសនឹងត្រូវដឹកយកទៅធ្វើបុណ្យដោយសមាជិកគ្រួសារ និងសាច់ញាតិនៅឯផ្ទះរបស់គាត់ ។

គួរបញ្ជាក់ថា Pele ដែល​មាន​ឈ្មោះ​ពិត Edson Arantes do Nascimento បាន​ចំណាយ​ពេល ១៨ ឆ្នាំរស់នៅ​ក្នុង​ទីក្រុង Santos ​ក្នុង​នាម​ជា​កីឡាករ​អាជីព និង​បានជួយឲ្យក្លឹបបាល់ទាត់ Santos FC ឈ្នះជើងឯក Intercontinental Cup ចំនួន ២ លើក ជាពិសេសវីរបុរសបាល់ទាត់រូបនេះ បាននាំប្រេស៊ីលឈ្នះជើងឯក World Cup បីសម័យកាលផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ FIFA ស្នើឲ្យគ្រប់ប្រទេស ដាក់ឈ្មោះកីឡដ្ឋានបាល់ទាត់ថា Pele

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម