កីឡា
អ្នកប្រដាល់ថៃ បង្ហោះវីដេអូលូកលាន់កេរខ្មាសនារី នៅទីសាធារណៈ ត្រូវគេរិះគន់
កីឡាករប្រដាល់ថៃ ដ៏ល្បីឈ្មោះម្នាក់ បានចេញមុខសុំទោសកាលពីថ្ងៃចន្ទទី០២ខែមករាម្សិលមិញនេះ បន្ទាប់ពីគាត់បានបង្ហោះវីដេអូ លូកលាន់នារីម្នាក់នៅទីសាធារណៈ។
បន្ទាប់ពីបានចេញការបកស្រាយជាច្រើនទាក់ទងនឹងអាកប្បកិរិយាមិនសមរម្យរបស់គាត់ចំពោះស្ត្រី, កីឡាករ Thaworn Sudchanham ឬគេហៅថា Wanchalong PK Saenchai បានសន្យាថា គាត់នឹងមិនថតវីដេអូកំប្លែងៗ ដែលពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទទៀតទេ។
ក្នុងខេបសិននៃវីដេអូដែលគាត់បង្ហោះសុំទោស គាត់បានសរសេរថា “នេះគឺជាលទ្ធផលនៃទង្វើមិនល្អរបស់ខ្ញុំ។ ខ្ញុំមិនបានគិតថា វាក្លាយជារឿងធំនោះទេ។ ចាប់ពីពេលនេះទៅ នឹងលែងមានរឿងបែបនេះទៀតហើយ។ ខ្ញុំសុំទោសអ្នកគ្រប់គ្នាដែលខកចិត្តចំពោះខ្ញុំ។ ឥឡូវ ប្រពន្ធរបស់ខ្ញុំបានដាក់បម្រាមគោចរ។ ខ្ញុំត្រូវនៅផ្ទះ ហើយត្រូវតែធ្វើកិច្ចការផ្ទះទាំងអស់ និងហាមមិនឲ្យថតវីដេអូជាមួយអ្នកដទៃ”។
ក្នុងវីដេអូ TikTok ដែលរងការរិះគន់នោះ, Wanchalong បានថតរូបខ្លួនឯងសើច ពេលគាត់ច្របាច់គូទនារីម្នាក់ ខណៈនាងនិយាយជាមួយអ្នកផ្សេង។ បន្ទាប់ពីនារីរូបនោះងាកមករកគាត់, Wanchalong បានបន្តស្ទាបសុដន់របស់នាងទៀត។
វីដេអូឃ្លីបនេះ បានបង្កការរិះគន់ពីអ្នកទស្សនា ដែលចោទគាត់ពីបទបៀតបៀនផ្លូវភេទ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ប្រេស៊ីល កម្ពស់ ជិត ២ ម៉ែត្រ សន្លប់ ក្រោម កណ្តាប់ ដៃ ធន់ រិទ្ធី យប់ មិញ (វីដេអូ)
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់