Connect with us

កីឡា

ប្រធានក្លិប Buriram ជឿជាក់ថា កីឡាកររូបនេះ មានឱកាសក្លាយជាកីឡាករថៃដំបូងគេ លេងនៅ Premier League

បានផុស

នៅ

កីឡាករ​ជម្រើស​ជាតិ​ថៃ និង​ខ្សែប្រយុទ្ធ​របស់​ក្លិប Buriram United កីឡាករ Suphanat Mueanta បច្ចុប្បន្ន​កំពុង​ហ្វឹកហាត់​នៅ​ក្លិប Leicester City នៃ​លីគ​កំពូល​អង់គ្លេស (Premier League)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​វ័យ ២០ ឆ្នាំ​រូប​នេះ គឺជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ Buriram United ចំនួន ៥ នាក់ ដែល​បាន​ទៅ​ហ្វឹកហាត់​នៅ East Midlands ក្នុង​រដូវ​រងា។ ប៉ុន្តែ​គេ​គឺជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ការ​ស្នាក់នៅ​បន្ត។

នៅ​ក្នុង​បទសម្ភាសន៍​ថ្មីៗ​នេះ​ជាមួយ កម្មវិធី Beyond BallThai ប្រធាន​ក្លិប Buriram United លោក Newin Chidchob មាន​ប្រសាសន៍​ថា លោក​ជឿជាក់​ថា Suphanat Mueanta គឺជា​ក្ដី​សង្ឃឹម​ដ៏​ធំ​បំផុត​របស់​ប្រទេស​ជាតិ ក្នុង​ការ​បាន​ឃើញ​កីឡាករ​បាល់ទាត់​ថៃ​ម្នាក់​លេង​នៅ​ក្របខណ្ឌ Premier League របស់​អង់គ្លេស។

Newin បាន​ចែករំលែក​ថា «នេះ​ជា​លើក​ទី ២ ដែល Suphanat បាន​ហ្វឹកហាត់​នៅ Leicester City។ ជា​ធម្មតា គ្រូ​បង្វឹក​បុគ្គលិក​ផ្ញើ​របាយការណ៍​មក​យើង​វិញ ភាគច្រើន​បង្ហាញ​សញ្ញា នៃ​ភាព​ប្រសើរ​ឡើង ប៉ុន្តែ Suphanat គឺ​លេចធ្លោ។ Suphanat មាន​អាយុ ២០ ឆ្នាំ ហើយ​កំពុង​ហ្វឹកហាត់​ជាមួយ​ក្រុម U-23 Leicester។ បច្ចុប្បន្ន​គាត់​ល្អ​ជាង​អ្នក​ក្នុង​ក្រុម​អាយុ​របស់​គាត់”។

“ខ្ញុំ​បាន​ពិភាក្សា​ជាមួយ Tob (Aiyawatt Srivaddhanaprabha ប្រធាន​ក្លិប Leicester City) ហើយ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​គិត​ថា Suphanat Mueanta កំពុង​នាំ​យក​ក្ដី​សង្ឃឹម និង​ក្ដី​ស្រមៃ​របស់​ប្រទេសជាតិ​ទាំងមូល ហើយ​ទំនងជា​កីឡាករ​បាល់ទាត់​ថៃ​ដំបូង​គេ​ដែល​មិន​ធ្លាប់​លេង​នៅ Premier League របស់​អង់គ្លេស”។

“ខ្ញុំ​បាន​ណែនាំ Suphanat ឲ្យ​នៅ​បាន​យូរ ព្រោះ​គាត់​ស្ថិត​នៅ​ក្រោម​ការ​ណែនាំ​របស់​គ្រូ​បង្វឹក U-23 ដែល​វាយតម្លៃ​ថា អ្នកណា​ល្អ​គ្រប់គ្រាន់ ដើម្បី​ឡើង​ទៅ​ក្រុម​ធំ។

“ខ្ញុំ​មិនបាន​គិត​ពី​ការ​លក់ ឬ​តម្លៃ​ប៉ុន្មាន​ពី​ការ​លក់ Suphanat ទេ។ អ្វី​ដែល​ខ្ញុំ​ខ្វល់ គឺជា​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន ដើម្បី​ជួយ​គាត់​ឲ្យ​សម្រេច​បាន (​ទៅលេង​នៅ Premier League)។

Suphanat Mueanta ទទួល​បាន​ការ​ទទួល​ស្គាល់​ក្នុង​តំបន់​នៅ​ពេល​ដែល​រូបគេ​ក្លាយ​ជា​កីឡាករ​វ័យក្មេង​បំផុត​បង្ហាញខ្លួន​ក្នុង​លីគ​កំពូល​ថៃ (Thai League 1) នៅ​អាយុ ១៥ ឆ្នាំ ៩ ខែ និង ២៥ ថ្ងៃ។

ទន្ទឹម​នឹង​នេះ​ដែរ ក្នុង​រដូវ​កាល​នេះ ជាមួយ Buriram United គេ​ស៊ុត​បញ្ចូល​ទី​បាន ៧ គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​សម្រេច​ទី ៥ ដង ក្នុង​ការ​បង្ហាញ​ខ្លួន ១៧ ប្រកួត នៅ​គ្រប់​ការ​ប្រកួត​ទាំងអស់៕

ប្រភព ៖ Main Stand – International

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

អភិបាលរាជធានី ណែនាំឱ្យបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសជាលើកទី២ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

Moon Jae-in
ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

អតីតស្រ្តីទីមួយ កូរ៉េខាងត្បូង រួចទោសទណ្ឌ ២ ករណីផ្សេងគ្នាទាំងនៅ ឥណ្ឌា និងបារាំង

សន្តិសុខសង្គម៤០ នាទីutes មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

រថយន្ត Tesla
ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

ការលក់រថយន្ត Tesla ផលិតនៅចិន ធ្លាក់ចុះជាង ១០ ភាគរយ ខែមុន

ព័ត៌មានជាតិ៥៨ នាទីutes មុន

មគ្គុទេសក៍ទេសចរ និងភ្ញៀវអន្តរជាតិ ថា ការលក់សំបុត្រចូលប្រាសាទអង្គរវត្តបែបឌីជីថលមានភាពងាយស្រួលខ្លាំង

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម