Connect with us

កីឡា

កីឡាករ សុខ លឹម​ហេង គ្រង​តំណែង​ជើងឯក​អុកចត្រង្គ​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០

បានផុស

នៅ

​ភ្នំពេញ​ ៖​ កីឡាករ​អុកចត្រង្គ សុខ លឹម​ហេង បាន​គ្រង​តំណែង​ជើងឯក​កីឡា​អុកចត្រង្គ​ក្នុង​ព្រឹតិ្តការណ៍​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០២០ បន្ទាប់ពី​កីឡាករ​រូបនេះ​បាន​យកឈ្នះ​អតីត​ស្តេច​អុកចត្រង្គ​ឈាវ បូរ៉ា ដែលជា​ស្ដេច​អុក ២ ជំនាន់​ជាប់​គ្នា​(​ឆ្នាំ​២០១៤-២០១៥)​នៅ​ជុំ​ផ្តាច់ព្រ័ត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​អុកចត្រង្គ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០២០ ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា និង​មានការ​គាំទ្រ​ថវិកា​ដោយ​ក្រសួង​អប់រំ​យុវជន និង​កីឡា កាលពី​ល្ងាច​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២១​នោះ ចំណាត់ថ្នាក់​លេខ​១(​ជើងឯក​) បាន​ទៅលើ​កីឡាករ​សុខ លឹម​ហេង ចំណាត់ថ្នាក់​លេខ​២ កីឡាករ​ស្តេច​អុក ឈាវ បូរ៉ា និង​ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅលើ​កីឡាករ យ៉ាន សុខ​លាង ។ ចំពោះ​កីឡាករ​៣​នាក់​ផ្សេងទៀត ទទួល​នាម​ជា​កីឡាករ​កិត្តិយស គឺ​កីឡា ទេស សា​រ៉ាវី កីឡាករ នូ ច័ន្ទ​ផានិត និង កីឡាករ ម៉េង សេរី​ស​ម្ប​តិ្ត។

លោក ទុយ ប៊ុន​ហឿន អនុ​ប្រធាននាយកដ្ឋាន​អប់រំ​កាយ​និង កីឡា តំណាង​ឲ្យ​លោក ហ៊ុន សាមុត ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ​និង​កីឡា និង​លោក ឃាង ពី​វ អនុប្រធាន​សហព័ន្ធ​កីឡា​អុកចត្រង្គ បាន​ចូលរួម​បិទ​ការប្រកួត​និង​ប្រគល់​រង្វាន់​ដល់​កីឡាករ​ដែល​ទទួល​ជយលាភី​។

លោក​បាន​បញ្ជាក់​ថា ការប្រកួត​អុក​នេះ ពិត​ជាមាន​សារសំខាន់ ក្នុង​ការ​ពង្រឹង​និង​លើកស្ទួយ​វិស័យ​កីឡា​អុកចត្រង្គ ដែលជា​កេរ្តិ៍មរតក​ដូនតា​ដែល​បាន​បន្សល់​ទុកឱ្យ ដើម្បី​ធ្វើការ​អភិវឌ្ឍ​វិស័យ​កីឡា​អុកចត្រង្គ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឳ្យ​ទទួលបាន​នូវ​លទ្ធផល​ល្អ​ក្នុង​ការប្រកួត​ថ្នាក់ជាតិ ក៏ដូចជា​លើ​ឆាក​អន្តរជាតិ​នានា។

គួរ​បញ្ជាក់ថា ការប្រកួត​កីឡា​អុកចត្រង្គ​ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​២០២០ មាន​កីឡាករ​ចូលរួម​សរុប​ចំនួន ៦៤​នាក់ មកពី​១៧​ក្លិប ក្នុងនោះ​ក្លិប​មកពី​បណ្តា​ខេត្ត​មាន​ចំនួន​៧ គឺ​ក្លិប​អធិរាជ​ក្រហម​ខេត្តបាត់ដំបង ក្លិប​ស្ដេច​តា​ខេត្ត​ព្រះសីហនុ ក្លិប​ធុ​រេ​ន​ខេត្តកំពត ក្លិប​ទូក​ចម្បាំង​អង្គរ​ខេត្តសៀមរាប ក្លិប​សៀមរាប​អង្គរធំ​ខេត្តបន្ទាយមានជ័យ ក្លិប​សមុទ្រ​រាម​ខេត្ត​ប៉ៃលិន និង ក្លិប​ស្ដេច​នាគ​សមុទ្រ​កំពង់សោម​សមុទ្រ​រាម ។​ចំណែក​ក្លិប​ចំនួន​១០​នៅ​រាជធានី​ភ្នំពេញ​វិញ គឺមាន​ក្លិប​អស្ស​រិ​ទ្ធិ ក្លិប​សេះ​ខៀវ ក្លិប​ទូក​ខ្មៅ ក្លិប​បា​យ័ន្ត​អុក​ខ្មែរ ក្លិប​មិត្តភាព ក្លិប​ឥន្ទ្រី​យ៍​ដែក ក្លិប​បា​ស្តា ក្លិប​នាគរាជ ក្លិប​អង្គរ ក្លិប​បារាំង​បូ​ឌី​ង៕
ដោយ ៖ វិ​សិទ្ធ

សូមចុចអាន ៖ ក្រុម​កីឡាករ​មន្ទីរ​ស​ង្គ​ម​កិច្ច​ខេត្ត​ព្រៃវែង​ ឈ្នះ​ពានរង្វាន់​កីឡា​ប៉េតង់​មិត្តភាព​ជន​ពិការ​

សូមចុចអាន ៖ក្រុម​រន្ទះ​ជើង​ពិឃាដ ​ប៉ះ​គ្នា​លើ​ទីលាន​ប្រជែង​ជើងឯក​ នៃ​ការប្រកួត​កីឡា​សីដក់​ ជើងឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០២០

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម