Connect with us

កីឡា

ជើងខ្លាំង៥គូនេះច្បាស់ជាទស្សនិកជនចង់ឃើញនៅឆ្នាំ២០២១

បានផុស

នៅ

គូប្រកួតខ្លាំងៗនៅសង្វៀន ONE Super Series នាឆ្នាំ២០២០ នៅមានច្រើនណាស់ដែលទស្សនិកជនចង់ឃើញការប្រកួតដ៏ជក់ចិត្តនេះ។ ដោយសារកូវីដ-១៩ ជើងខ្លាំងកម្រិតកំពូលមួយចំនួនត្រូវបញ្ឈរជើង និងការប្រកួតមិនទាន់អស់សក្ដានុពលជាដើម។

ប៉ុន្តែឆ្នាំ២០២១ អ្នកគាំទ្ររំពឹងថានឹងបានឃើញម្ចាស់ខ្សែក្រវាត់ និងកីឡាករខ្លាំងៗប្រឈមមុខដាក់គ្នានៅលើសង្វៀន និងជាការ ប្រកួតដ៏ជក់ចិត្តបំផុតមួយ។

ខាងក្រោមនេះជាគូប្រកួតឃីកបុកសីង ONE Super Series និងមួយថៃចំនួន៥គូ ដែលអ្នកគាំទ្រចង់ឃើញនិងចង់ទស្សនាបំផុតបំផុតនៅឆ្នាំ២០២១ នេះ។

Petchmorakot Petchyindee Academy Vs. Jamal Yusupov

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Jamal “Kherow” Yusupov ជាគូប្រជែងលំដាប់លេខ១ និងទើបប្រកួតនៅសង្វៀន ONE Super Series បានចំនួន ២ ដងប៉ុណ្ណោះ។ ប៉ុន្តែ គេមានគុណភាពគ្រប់គ្រាន់ដើម្បីឈានទៅដណ្ដើមខ្សែក្រវាត់ ONE Featherweight ពី Petchmorakot Petchyindee Academy នាខែបន្ទាប់។
ក្នុងការបង្ហាញខ្លួនដំបូងនាខែ វិច្ឆិកា ឆ្នាំ ២០១៩ Yusupov បញ្ចប់ “The Boxing Computer” Yodsanklai IWE Fairtex ដោយកណ្ដាប់ដៃឆ្វេងសឹងមិនគួរឲ្យជឿ មុនពេលរូបគេផ្ដួល Samy “AK47” Sana តាមរយៈស្នៀតវ៉ៃកាត់យ៉ាងល្អឯក។

តាំងពីឈ្នះនៅព្រឹត្តិការណ៍ ONE: WARRIOR’S CODE អ្នកលេងមួយថៃ Petchmorakot បានឡើងការពារខ្សែក្រវាត់ជោគជ័យទល់ Magnus “Crazy Viking” Andersson ដែលម្ចាស់ជើងឯក Lion Fight Champion និង Yodsanklai ជើងឯកមួយថៃពិភពលោកច្រើនសម័យកាល។ បែបណាក្ដី Petchmorakot ជំនាញខាងចាប់អុកជង្គង់និងប្រកួតពីចម្ងាយ ហើយ Yusupov ជំនាញប្រើកណ្ដាប់ដៃច្បាស់។ តើYusupov អាចគ្រងខ្សែក្រវាត់ថ្មី ឬ ទេ?

Giorgio Petrosyan Vs. Marat Grigorian

Marat Grigorian ជាជើងឯកពិភពលោកឃីកបុកសីង៣សម័យកាល ។ ដ្បិតទើបចុះកិច្ចសន្យាប្រកួតឲ្យសង្វៀន ONE Championship នៅឆ្នាំ២០២០ ប៉ុន្តែ អ្នកគាំទ្ររង់ចាំរូបគេឡើងសង្វៀន និង ប្រឈមនឹងជើងឯក ONE Featherweight Kickboxing World Grand Prix Champion កីឡាករ Giorgio “The Doctor” Petrosyan វិញម្ដង។

ថ្មីៗនេះ Grigorian បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល បន្ទាប់ពីតាមពីក្រោយដើម្បីឈ្នះ Ivan Kondratev នៅព្រឹត្តិការណ៍ ONE: BIG BANG កាលខែ ធ្នូ និងនាំឲ្យរូបគេឈរជាគូប្រជែងលំដាប់លេខ១ក្នុងការប្រកួតឃីកបុងសីទម្ងន់ featherweight។

Grigorian គឺជាគូប្រកួតប្រកបដោយគ្រោះថ្នាក់និងឈ្នះរហូតដល់ ៥៤ លើក ចាញ់ ១១លើក និងស្មើ ១ លើក (៣៣ លើកផ្ដួលដៃគូឲ្យសន្លប់)។ តើអ្នកជំនាញកណ្ដាប់ដៃ “The Doctor” អាចគ្រប់ការប្រកួតបានដែរ ឬ ទេ?

Rodtang Jitmuangnon Vs. Superlek Kiatmoo9

Rodtang “The Iron Man” Jitmuangnon ដែលជាជើងឯកពិភពលោកមួយថៃ ONE Flyweight អាចនឹង ជួបគូប្រជែងលំដាប់លេខ២ទម្ងន់ flyweight កីឡាករ “The Kicking Machine” Superlek Kiatmoo9 ក្នុងឆ្នាំនេះ។

Superlek បានឡើងសង្វៀន ONE Super Series ជារឿយ ប៉ុន្តែ រឿងគួរឲ្យចាប់អារម្មណ៍ពេលរូបគេផ្ដួលជើងឯកមួយថៃពិភពលោកច្រើនសម័យកាល “The Angel Warrior” Panpayak Jitmuangnon នៅព្រឹត្តិការណ៍ ONE: NO SURRENDER ដោយពិន្ទុជាឯកច្ឆន្ទកាលខែ កក្កដា ឆ្នាំ ២០២០។ “The Kicking Machine” បន្តផ្ដួល Fahdi “The Gladiator” Khaled ក្នុងរយៈពេលពីរខែបន្ទាប់ដែលត្រូវបានគេជឿថានឹងឡើងដណ្ដើមខ្សែក្រវាត់ពី Rodtang។ Rodtang មិនដែលចាញ់សោះនៅសង្វៀន ONE តាំងពីឆ្នាំ ២០១៨ មក ហើយរូបគេការពារខ្សែក្រវាត់បានជោគជ័យ ៣ ដងរួចហើយ។
ជំនួបរវាង Superlek និងមនុស្សដែក Rodtang ច្បាស់ជាមានស្ទិលប្រកួតប្លែកៗមិនខាន។

Roman Kryklia Vs. Murat Aygun

Roman Kryklia និង Murat “The Butcher” Aygun គ្រោងនឹងជួបគ្នានៅព្រឹត្តិការណ៍ ONE: BIG BANG ប៉ុន្តែមានការផ្លាស់ភ្លាមៗ និងជួបគូផ្សេងគ្នា។ អ្នកគាំទ្រឃីកបុកសីងនឹងបានឃើញភាពរីករាយរវាងកីឡាករមានទេពកោសល្យទាំងទ្វេ។

Aygun បានយកឈ្នះពិន្ទុ Anderson “Braddock” Silva ជាឯកច្ឆន្ទ និងអាចដណ្ដើមកៅអីទៅជួប Kryklia។ ថ្មីៗនេះ Kryklia ការពារខ្សែក្រវាត់របស់ខ្លួនបានសម្រេចទល់នឹង Andrei “Mister KO” Stoica នៅព្រឹត្តិការណ៍ ONE: COLLISION COURSE ក្នុងការប្រកួត ៥ ទឹកមិនដកដៃ។ ការរង់ចាំឡើងដណ្ដើមខ្សែក្រវាត់របស់ Aygun ជារឿងអស្ចារ្យមួយនៅលើសង្វៀន។

Janet Todd Vs. Allycia Hellen Rodrigues

Allycia Hellen Rodrigues ផ្ដួល Stamp Fairtex ដើម្បីគ្រងខ្សែក្រវាត់មួយថៃពិភពលោក ONE Atomweight ហើយរូបគេចង់ជួបកីឡាការិនីអាមេរិក Janet “JT” Todd ដែលជាម្ចាស់ខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Atomweight ។

Rodrigues ល្បីឈ្មោះពេលឈ្នះ Stamp នៅព្រឹត្តិការណ៍ ONE: A NEW BREED កាលខែ សីហា ឆ្នាំ២០២០។ រីឯ Todd ក៏ផ្ដួលគូប្រជែងដើម្បីយកឈ្នះ Stamp នៅព្រឹត្តិការណ៍ ONE: KING OF THE JUNGLE កាលខែ កុម្ភៈ ឆ្នាំ២០២០ ដើម្បីគ្រងខ្សែក្រវាត់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម