Connect with us

កីឡា

សុខ ធី ប្រាប់​ពីស្ថានភាព​ត្រៀម​ឡើង​សង្វៀន​ជា​ថ្មី​នៅ​ថៃ

បានផុស

នៅ

អ្នក​ប្រដាល់​គុន​ខ្មែរ សុខ ធី ​មានសេរីភាព និង​ចូល​ហ្វឹក​ហាត់ ​វិញ​ហើយ បន្ទាប់​ពី​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​មាន​បញ្ហា​ខ្លះៗ និង​មិន​បាន​ឡើង​ នៅ​សង្វៀន​ប្រទេស​ថៃ។

សុខ ធី ពេលឈ្នះ​កីឡាករ​ចិន នៅ​សង្វៀន ONE
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកគ្រូ សាន់ សៅយ៉ាន់ ដែល​ជា​អ្នក​បង្វឹក​បង្ហាត់​ផ្ទាល់​ពេល​កីឡាករ​រូប​នេះ​នៅ​ស្រុក​ខ្មែរ​បាន​បញ្ជាក់​ថា អ្វី​ៗ​ល្អប្រសើរ និង​សេរីភាព​ឡើង​វិញ​ហើយ​សម្រាប់ សុខ ធី នៅ​ពេល​​នេះ។ រូប​គេ​​បាន​ចូល​ហ្វឹក​ហាត់​​ និង​អាច​ឡើង​ប្រកួត​វិញបាន​។ តាម​ពិត​​ទៅ កន្លង​មក ​គាត់ (សុខ ធី) មាន​​ឈ្មោះ​វ៉ៃ​ជា​បន្ត​បន្ទាប់​ដែរ ប៉ុន្តែ​គាត់​ច្រើន​តែមិន​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ខ្លួន​ឯង។

ពេល​សួរ​ថា តើ សុខ ធី អាច​នឹង​វិល​ត្រឡប់​មក​ប្រកួត​នៅ​ប្រទេស​កម្ពុជា​វិញ​ទេ? លោក​គ្រូ​បង្វឹក​រូប​នេះ​បាន​បញ្ជាក់​ថា រហូត​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ភ្លើង​ខៀវ​ពី​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ឲ្យ​រូប​គេ​វិល​ចូល​ប្រកប​អាជីព​នៅ​ខ្មែរឡើយ។

ចំពោះ​សាមី​ខ្លួន សុខ ធី បាន​ប្រាប់​ថា អ្វី​ៗ​ល្អ​ប្រសើរ​ឡើង​វិញ​ហើយ​ដោយ​បាន​ចូល​ហ្វឹក​ហាត់ និង​ត្រៀម​ការ​ប្រកួត​ជា​ថ្មី ប៉ុន្តែនៅ​មិន​ទាន់​ច្បាស់​ពី​ពេល​វេលា​ប្រកួត​ឡើយ​គឺ​ប្រហែល​ជា​អាច​ចុង​ខែ​មករា នេះ ឬ​ក៏​អាច​ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ។

សុខ ធី (ស្តាំ) ធាក់​លើ​កីឡាករ​ថៃ នៅ​សង្វៀន ONE

សូម​បញ្ជាក់​ថា សុខ ធី ជា​កីឡាករ​គុន​ខ្មែរ​ទី១​ដែល​បង្កើត​ជ័យជម្នះ​នៅ​សង្វៀន​ធំ​លំដាប់​អាស៊ី ONE Championship បន្ទាប់​ពី​ផ្តួល​កីឡាករ​ចិន។ រូប​គេ​ក៏​ត្រូវ​បាន​ដឹង​ថា ជា​កីឡាករ​ខ្មែរ​ទី​១​ដែល​បាន​ប្រកួត​នៅ​សង្វៀន​ធំ​​ល្បី​ឈ្មោះ​របស់​ថៃ​គឺ Rajadamnern Stadium និង​សាង​កេរ្តិ៍ឈ្មោះ​ល្បី​នៅ​ប្រទេស​ថៃ មុន​ពេល​មក​ប្រកួត​នៅ​ខ្មែរ​ឈ្នះ​ខ្សែ​ក្រវាត់​គុន​ខ្មែរ​អន្តរជាតិ នៅ​សង្វៀន​ទូរទស្សន៍​បាយ័ន ហើយ​បាន​វិល​ទៅប្រកួត​នៅ​ថៃ​វិញ​មុន​ពេល​វិបត្តិ​កូវីដ-១៩​បាន​ផ្ទុះ​ឡើង៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម