កីឡា
គាំទ្រ Messi និង Ronaldo យូរហើយ! ចុះមានស្គាល់ឈ្មោះពិតរបស់ Idol ទាំង២ទេ?
កំពូលកីឡាករបាល់ទាត់ទាំង២ បានបង្កភាពល្បីរន្ទឺ កក្រើកពិភពលោកក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។
សមត្ថភាព និងទេពកោសល្យរបស់ខ្សែប្រយុទ្ធទាំង២ ត្រូវបានគេចាត់ទុកថា អស្ចារ្យបំផុត កម្រមានកីឡាកររូបណាអាចយកទៅប្រៀបប្រដូចបានណាស់។
ក្នុងអាជីពបាល់ទាត់, Ronaldo និង Messi បានសាងកេរ្តិ៍ឈ្មោះ និងបំបែកកំណត់ត្រាជាច្រើន ជាពិសេស កាលពីចុងឆ្នាំ២០២២ Messi បានជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ឈ្នះពានរង្វាន់ពិភពលោកនៅប្រទេសកាតា ចំណែក Ronaldo ទើបផ្លាស់ទៅលេងនៅក្របខ័ណ្ឌកំពូលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ក្លាយជាកីឡាករបាល់ទាត់មានប្រាក់ខែខ្ពស់បំផុត ក្នុងប្រវត្តិសាស្រ្ត។
រឿងដែលគួរឲ្យស្តាយគឺថា រជ្ជកាលរបស់កីឡាករទាំង២ នៅសល់ពេលមិនយូរទៀតទេ ខណៈដែលវ័យរបស់ពួកគេកាន់តែចាស់ទៅៗ។
ទោះបីជាយ៉ាងណាក៏ដោយ រឿងមួយដែលអ្នកស្រឡាញ់កីឡាករទាំង២ ប្រហែលមិនទាន់ដឹងច្បាស់នោះគឺ ឈ្មោះពិតរបស់ពួកគេ។
ច្បាស់ណាស់ អ្នកគាំទ្រកីឡាករសញ្ជាតិព័រទុយហ្គាល់ ប្រហែលជាស្គាល់ឈ្មោះត្រឹមថា Cristiano Ronaldo ចំណែកអ្នកគាំទ្រកីឡាករសញ្ជាតិអាហ្សង់ទីន ប្រហែលជាស្គាល់ឈ្មោះត្រឹមថា Lionel Messi ប៉ុណ្ណោះ។
តាមពិតទៅ ឈ្មោះពិតរបស់ Ronaldo គឺ Cristiano Ronaldo dos Santos Aveiro ចំណែកឈ្មោះពិតរបស់ Messi គឺ Lionel Andrés Messi៕
អត្ថបទ៖ Vann Vann
ចុចអាន៖ ក្នុងសន្និសីទកាសែតជាមួយក្លិប Al-Nassr, Ronaldo សាងកំហុសមួយ មិនសូវមានអ្នកចាប់ភ្លឹក
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត