កីឡា
Messi ទទួលបានការឈរទះដៃស្វាគមន៍ពីមិត្តរួមក្រុម PSG ប៉ុន្តែមិនមានវត្តមាន Mbappe
Lionel Messi បានទទួលការស្វាគមន៍ពីមិត្តរួមក្រុមនៅពេលរូបគេត្រឡប់មកហ្វឹកហាត់ជាមួយក្លិប Paris Saint-Germain វិញកាលពីថ្ងៃពុធ បន្ទាប់ពីឈ្នះ World Cup ប៉ុន្តែត្រូវបានដឹងថាមិនមានវត្តមាន Kylian Mbappe នោះទេ។
Lionel Messi បានសម្ដែងអរគុណចំពោះមិត្តរួមក្រុម Paris Saint-Germain សម្រាប់ការឈរអមទះដៃជាកិត្តិយសរបស់ពួកគេសម្រាប់ការឈ្នះជើងឯក World Cup ទោះបីជា Kylian Mbappe និង Achraf Hakimi ត្រូវបានអវត្តមានពីក្រុមក៏ដោយ។

Messi គឺជាវីរបុរសក្នុងជ័យជម្នះចុងក្រោយដ៏គួរឲ្យកត់សម្គាល់របស់អាហ្សង់ទីន លើ បារាំង ប៉ុន្តែតារាឆ្នើមរូបនេះត្រូវបានមិត្តរួមក្រុមរបស់គេ Mbappe យកឈ្នះលើការទទួលបានស្បែកជើងមាស ដែលបានស៊ុតបាល់បញ្ចូលទី ៣គ្រាប់យ៉ាងអស្ចារ្យក្នុងព្រឹត្តិការណ៍នៅឯកីឡដ្ឋាន Lusail ដែលអាចត្រូវបានគេចងចាំថាជាការប្រកួតដ៏អស្ចារ្យបំផុតនៃការប្រកួតចុងក្រោយ។
គេត្រូវបានទទួលការស្វាគមន៍ពេលត្រឡប់ទៅហ្វឹកហាត់នៅ PSG កាលពីថ្ងៃពុធ។ Mbappe និងមិត្តរួមក្រុម Hakimi ទាំង ២នាក់ត្រូវបានម្ចាស់ក្លិបលោក Christophe Galtier អនុញ្ញាតឲ្យសម្រាក បន្ទាប់ពីក្រុមកំពូលតារាង Ligue 1 បានបាត់បង់កំណត់ត្រាមិនដែលចាញ់របស់ពួកគេជាមួយនឹងការបរាជ័យទល់នឹង Lens កាលពីសប្ដាហ៍មុន។ ដូច្នេះកីឡាករទាំងពីរមិនមានវត្តមានសម្រាប់ការត្រឡប់មកផ្ទះរបស់ Messi ទេ បើទោះបីជា Ethan ប្អូនប្រុសរបស់ Mbappe បានចូលរួមបន្ទាប់ពីថ្មីៗនេះបានចូលរួមជាមួយក្រុមធំរបស់ PSG ក៏ដោយ។

Messi បានបង្ហោះនៅលើ Instagram កាលពីថ្ងៃពុធដោយសរសេរថា “អរគុណច្រើនចំពោះមិត្តរួមក្រុមរបស់ខ្ញុំ និងមនុស្សទាំងអស់នៃក្លិបសម្រាប់ការស្វាគមន៍ដែលពួកគេបានផ្តល់ឱ្យខ្ញុំ។ យើងត្រលប់មកវិញហើយ ទន្ទឹងរង់ចាំបន្តសម្រេចគោលដៅរបស់យើងសម្រាប់រដូវកាលនេះ ឥឡូវនេះជាមួយ Paris Saint-Germain!”៕
ប្រភព៖ mirror.co.uk
អត្ថបទ៖ មន្នីរ័ត្ន


-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច