Connect with us

កីឡា

អាជ្ញាធរខេត្តកំពង់ធំ បើកការប្រកួតកីឡាវាយសីពានរង្វាន់ថ្នាក់ខេត្ត ដើម្បីអបអរទិវាជ័យជម្នះ ៧មករា

បានផុស

នៅ

អាជ្ញាធរខេត្តកំពង់ធំ បើកការប្រកួតកីឡាវាយសីពានរង្វាន់ថ្នាក់ខេត្ត ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ទិវាជួយជម្នះ ៧ មករា ១៩៧៩-២០២៣ ដែលពលរដ្ឋកម្ពុជាទាំងអស់ ទទួលបានជីវិតទី២ ក្រោមស្មារតីរំដោះជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ អាជ្ញាធរខេត្តកំពង់ធំ រៀបចំការប្រកួតកីឡាវាយសី អបអរខួបលើកទី៤៤ នៃទិវាថ្ងៃជ័យជម្នះ ៧មករា ១៩៧៩-២០២៣។ ក្នុងឱកាសនោះដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ លើកឡើងថា ការប្រកួតវាយសីក្នុងក្រខណ្ឌថ្នាក់ខេត្ត នេះ ធ្វើឡើងក្នុងគោលដៅសំខាន់ដើម្បីអបអរសាទរថ្ងៃជ័យជម្នះ ៧មករា ខួបអនុស្សាវរីយ៍លើកទី៤៤ឆ្នាំ ដែលពលរដ្ឋកម្ពុជាទាំងអស់រួមទាំងឯកឧត្តមផ្ទាល់ទទួលបានការរស់រៀនជាលើកទី២។

ឯកឧត្តមបន្តថា ក្នុងក្របខ័ណ្ឌខេត្តកំពង់ធំ វិស័យកីឡា មិនទាន់មានចំនួនអ្នកលេងច្រើននៅឡើយទេ ទាំងក្នុងស្រទាប់អាជីវករ យុវជន ក៏ដូចជា ប្រជាពលរដ្ឋ ផងដែរ។ កីឡាមិនត្រឹមជួយថែរក្សាសុខភាព បង្កើតនូវក្តីស្រឡាញ់ និងទំនាក់ទំនងមិត្តភាព ប៉ុណ្ណោះនោះទេ ប៉ុន្តែក៏បានចូលរួមបង្កើនស្មារតីសាមគ្គីភាព យោគយល់ និងអធ្យាស្រ័យគ្នាផងដែរ។

ចំពោះការប្រកួតថ្ងៃនេះ ទោះបីមានការឈ្នះ ចាញ់ គឺជាការប្រកួតមិត្តភាព ប្រកួតអស់ពីសមត្ថភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ មិនស្អប់គ្នានោះទេ ផ្ទុយទៅវិញយើងត្រូវបង្អុលបង្ហាញនូវចំណុចខ្វះខាត និងភាពខ្សោយរបស់យើងឲ្យគ្នាទៅ​វិ​ញ​​ទៅមក បង្កើនហ្វឹកហាត់បន្ថែមទៀត។ ឯកឧត្តម អំពាវនាវ ដល់អាជីវករ យុវជន ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូមចូលរួមលេងកីឡាឲ្យបានគ្រប់គ្នាដើម្បីសុខភាព និងសាមគ្គីភាព ។

ក្នុងការប្រកួននេះផងដែរ លោក ឃឹង នុភាព ប្រធានក្រុមកីឡាករវាយសី លើឡើងថា នេះជាលើកដំបូង ដែលខេត្តកំពង់ធំ រៀបចំការប្រកួតកីឡាវាយសីថ្នាក់ខេត្ត ក្រោមការចង្អុលបង្ហាញពីឯឧត្តមអភិបាលខេត្ត ដែលពីមុនមកយើងមានក្លឹប និងធ្លាប់លេងកីឡា ប៉ុន្តែមិនដែលមានការប្រកួតយកពានរង្វាន់ដូចថ្ងៃនេះទេ។ ព្រឹត្តិការណ៍នេះ បានធ្វើឲ្យមានភាពសប្បាយរីករាយ និងបង្កើនចំណងមិត្តភាព ។

លោកបញ្ជាក់ថា ការប្រកួតថ្ងៃនេះ បែងចែកជាពីរក្រុម គឺមានពូល A និងពូល B នៅក្នុងនោះ ពូល A យើងមាន ៦ ក្រុម ពូល B យើងមាន ៥ ក្រុម ដែលរយៈពេលនៃប្រកួតពេញមួយថ្ងៃ៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ នាទីutes មុន

សម្ដេចតេជោ ថា ត្រាំ ក្លាហានចេញដឹកនាំពិភពលោក ប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្តើមពីស្ថាប័នដែលអាមេរិកផ្ដល់ថវិកាជាមុន

ព័ត៌មានជាតិ៤៦ នាទីutes មុន

លោក រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ពីបណ្តាប្រទេសជាមិត្តភក្ដិ ជាការចូលរួមអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

រោងចក្រ​ច្នៃ​ដំណាប់​ស្វាយ​មួយ​កន្លែង ​ត្រូវ​មន្ទីរ​បរិស្ថាន​ខេត្តប៉ៃលិន​ចាត់​វិធាន​ការណ៍ ក្រោយ​បញ្ចេញ​​កាក​សំណល់​កខ្វក់​ចូលប្រភពទឹកសាធារណៈ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងបរិស្ថានគាំទ្រ TotalEnergies កាត់បន្ថយការបញ្ចេញកាបូននៅកម្ពុជា និងការវិនិយោគលើថាមពលកកើតឡើងវិញ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រោយ​ភ្លៀងលាយឡំ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ សមត្ថកិច្ច​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ភ្លាម​ៗ

ធនាគារឯកជន
សន្តិសុខសង្គម៨ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យការពារជាតិច្រានចោលព័ត៌មានដែលថាថៃបំពានដែនអាកាសកម្ពុជា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជានៅតែសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

Sokha Hotels

ព័ត៌មានពេញនិយម