កីឡា
នរណា នៅពីក្រោយការផ្ទេរ Ronaldo ទៅក្លិប Al-Nassr?
មនុស្សភាគច្រើនបានដឹងហើយថា កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានផ្លាស់ទៅលេងនៅក្លិប Al-Nassr ដែលមានមូលដ្ឋានក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ហើយអ្នកទាំងនោះប្រហែលជាមានចម្ងល់ហើយថា តើនរណានៅពីក្រោយការជំរុញឲ្យ CR7 ទៅលេងនៅទីនោះ។

អស់រយៈពេលជាង២០ឆ្នាំមកហើយ តារាបាល់ទាត់សញ្ជាតិព័រទុយហ្គាល់វ័យ៣៧ឆ្នាំរូបនេះ មានទំនាក់ទំនងជាមួយភ្នាក់ងារឈ្មោះ Jorge Mendes។ Mendes បាននាំ Ronaldo ចេញពី Sporting Lisbon ទៅ Manchester United បន្ទាប់មកផ្ទេរទៅ Real Madrid រួចក៏ទៅ Juventus ហើយត្រលប់មក Man Utd ម្តងទៀត។
ប៉ុន្តែនៅពេលមានការផ្ទេរចុងក្រោយបំផុតនេះមកកាន់តំបន់អាស៊ី Mendes មិនមានការពាក់ព័ន្ធនោះទេ។ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល២ឆ្នាំកន្លះជាមួយក្លិបអារ៉ាប៊ីសាអូឌីត មានប្រភពច្បាស់ការណ៍បានបញ្ជាក់ថា អ្នកនៅពីក្រោយការចរចាគឺលោក Ricardo Regufe។

ដូច្នេះ តើលោក Ricardo Regufe ជានរណា?
នៅដើមទសវត្សរ៍ឆ្នាំ២០០០ អតីតបុគ្គលិកក្រុមហ៊ុន Nike លោក Regufe បានស្គាល់ Ronaldo តាមរយៈការងាររបស់គាត់ជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់។ នៅពេលពួកគេ ចាប់ផ្តើមធ្វើការជាមួយគ្នា លោក Regufe មានអាយុ២១ឆ្នាំ ចំណែក Ronaldo មានអាយុ១៦ឆ្នាំ។ ក្នុងនាមជាជនរួមជាតិ លោក Regufe ដែលមានមូលដ្ឋាននៅទីក្រុង Porto ត្រូវបានប្រគល់ភារកិច្ចឲ្យសម្រួលដល់អាជីពពាណិជ្ជកម្មរបស់ Ronaldo។

ដោយក្លាយជាមិត្តល្អក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ នៅទីបំផុត ម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យ បានជួលលោក Regufe ឲ្យធ្វើជាអ្នកគ្រប់គ្រងផ្ទាល់ខ្លួនក្នុងឆ្នាំ២០១៨ ថ្វីបើលោក Mendes នៅតែដើរតួជាភ្នាក់ងាររបស់ Ronaldo ក៏ដោយ។
ទោះបីជាមានជាប់ពាក់ព័ន្ធក្នុងការផ្ទេររបស់ Ronaldo ទៅក្លិប Al-Nassr ក៏ពិតមែន ប៉ុន្តែ Regufe មិនត្រូវបានគេចាត់ថ្នាក់ថាជាភ្នាក់ងារទេ ប៉ុន្តែគាត់បានរួមចំណែកក្នុងផ្នែកកីឡា ពេលដែលជីវិតរបស់ Ronaldo ជួបរឿងច្របូកច្របល់បំផុត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Mirror
ចុចអាន៖ គាំទ្រ Messi និង Ronaldo យូរហើយ! ចុះមានស្គាល់ឈ្មោះពិតរបស់ Idol ទាំង២ទេ?

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?