កីឡា
អាជ្ញាកណ្ដាលកម្ពុជា ១១ រូបមានឈ្មោះជាអាជ្ញាកណ្ដាលអន្តរជាតិទទួលស្គាល់ដោយ FIFA
អាជ្ញាកណ្ដាលកម្ពុជាចំនួន ១១ រូប ជាប់ឈ្មោះជាអាជ្ញាកណ្ដាលអន្តរជាតិ ដែលទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) សម្រាប់ដឹកនាំការប្រកួតនៅក្នុងឆ្នាំ២០២៣ នេះទាំងក្នុងនិងក្រៅប្រទេសប្រចាំទ្វីបអាស៊ី សម្រាប់ការប្រកួតពានរង្វាន់អន្តរជាតិនានា។
យោងតាមវិបសាយរបស់ FIFA អាជ្ញាកណ្ដាលទាំង ១១រូប មាន ៤រូបជាអាជ្ញាកណ្ដាលលើទីលាន និង ៦រូប ជាអាជ្ញាកណ្ដាលខ្សែបន្ទាត់ ឬជំនួយការអាជ្ញាកណ្ដាល ខណៈ ១ រូបជាអាជ្ញាកណ្ដាលកីឡាបាល់ទាត់ក្នុងសាល។

អាជ្ញាកណ្ដាលលើទីលានទាំង ៤រូបមាន៖
-លោក ជី សាមឌី (ជាប់លើកដំបូងតាំងពីឆ្នាំ២០០៧)
-លោក ឃួន វីរៈ (ជាប់លើកដំបូងពីឆ្នាំ២០១០)
-លោក ឃិន ឧសីហា (ជាប់លើកដំបូងពីឆ្នាំ២០២៣)
-កញ្ញា ប្លុង ពេជ្រអក្ខរ៉ា (ជាប់លើកដំបូងពីឆ្នាំ២០១៤)។
ចំណែកក្រុមជំនួយការអាជ្ញាកណ្ដាល ៦រូបរួមមាន៖
-លោក គឹម ស៊ីពិសាល (ជាប់ដំបូងពីឆ្នាំ២០១០)
-លោក ផៃ វិសាល (ជាប់ដំបូងពីឆ្នាំ២០២២)
-លោក ស៊ុន ចាន់ភារិទ្ធិ (ជាប់ដំបូងពីឆ្នាំ២០០៧)
-លោក ស៊ុន ដារ៉ាវុធ(ជាប់ដំបូងពីឆ្នាំ២០១៨)
-លោក ទិន សំរេច (ជាប់ដំបូងពីឆ្នាំ២០២២)
-កញ្ញា ថន ដាវី (ជាប់ដំបូងពីឆ្នាំ២០២២)
ចំណែកអាជ្ញាកណ្ដាលសម្រាប់កីឡាបាល់ទាត់ក្នុងសាល គឺលោក សន វិហ្សែល។
អាជ្ញាកណ្ដាលកម្រិតអន្តរជាតិ ដែលទទួលស្គាល់ដោយ FIFA នឹងមានឱកាសចេញទៅដឹកនាំការប្រកួតនៅក្រៅប្រទេស ក្នុងដែនសមត្ថកិច្ចរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC)៕
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?