កីឡា
៥ប្រទេសចូលរួមប្រកួតជើងឯកអុកចត្រង្គអាស៊ាននៅកម្ពុជា
កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអុកចក្រង្គជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ដើម្បីដកស្រង់បទពិសោធសម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

ការប្រកួត កីឡាអុកចត្រង្គជើងឯកអាស៊ីអាគ្នេយ៍នេះចាប់ពីថ្ងៃទី៧ ដល់ទី១៣ ខែមករា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ តាមការឲ្យដឹងពីលោក គុជ គីមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានឲ្យដឹងថា ការប្រកួតនេះមានប្រទេសចំនួន៥ចូលរួមប្រកួតគឺម្ចាស់ផ្ទះ កម្ពុជា ថៃ វៀតណាម មីយ៉ាន់ម៉ា និងឡាវ ដែលមានកីឡាករ កីឡាការិនី និងមន្ត្រីសរុប ៦២នាក់។
នេះជាលើកដំបូងហើយដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាអុកចក្រង្គអាស៊ាន ដើម្បីជាបទពិសោធ និងបង្កើនសមត្ថភាពរបស់កីឡាករ កីឡាការិនី ក៏ដូចជាមន្ត្រី អាជ្ញាកណ្ដាល ចៅក្រម កីឡាករ កីឡាការិនីសម្រាប់កម្ពុជាដែលរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣៕


អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច