កីឡា
កូនរបស់ Beckham ផ្ទេរពីក្លិបនៅ អាមេរិក មកចូលរួមជាមួយក្លិប Brentford នៃចក្រភពអង់គ្លេស
ក្លិប Brentford បានបញ្ចប់ការចុះហត្ថលេខាខ្ចីជើងកូនប្រុសរបស់ David Beckham កីឡាករ Romeo រហូតដល់ចប់រដូវកាល។ ខ្សែបម្រើស្ដាំ នឹងតំណាងឲ្យក្រុម B របស់ក្លិបដែលគេបានហ្វឹកហាត់ជាមួយចាប់តាំងពីចុងបញ្ចប់ នៃរដូវកាលលីគកំពូលអាមេរិក MLS ឆ្នាំ ២០២២។

កីឡាករវ័យ ២០ ឆ្នាំ ដែលជាកូនប្រុសទី ២ របស់អតីតប្រធានក្រុមអង់គ្លេស នឹងលេងតំណាងឲ្យក្រុម B របស់ក្លិប បន្ទាប់ពីការហ្វឹកហាត់ជាមួយក្រុមបម្រុងរបស់ក្រុមនេះ បន្ទាប់ពីបញ្ចប់រដូវកាល ២០២២ លីគកំពូលអាមេរិក (Major League Soccer)។

ខ្សែបម្រើស្លាបស្តាំដែលដូចជាឪពុករបស់គេ Beckham បានចូលរួមជាមួយ Fort Lauderdale CF ក្នុងឆ្នាំ ២០២១ មុនពេលវាត្រូវបានប្ដូរឈ្មោះទៅជា Inter Miami II។ ឪពុករបស់ Romeo គឺលោក David បានប្រកាសចាប់ផ្ដើមក្លិប Inter Miami ដែលលោកជាអ្នកវិនិយោគផ្ទាល់ នៅដើមរដូវកាល MLS ឆ្នាំ ២០២០។

ខ្សែបម្រើរូបនេះលេងបាន ៦ នាទី សម្រាប់ក្រុមដំបូងរបស់ Inter Miami ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលជាមួយ Barcelona កាលពីខែកក្កដាឆ្នាំមុន។
មុនពេលលេងបាល់ទាត់នៅសហរដ្ឋអាមេរិក Romeo Beckham គឺជាផ្នែកមួយ នៃយុវជនថ្នាលរបស់ Arsenal ក្នុងឆ្នាំ ២០១៤ មុនពេលចាកចេញពីក្រុម បន្ទាប់ពីចំណាយពេលមួយឆ្នាំ៕
ប្រភព ៖ skysports.com
អត្ថបទ ៖ មន្នីរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ