កីឡា
ជម្រើសជាតិបាល់ទះកម្ពុជា យកឈ្នះក្រុម Cambodia Volleyball All Star ក្នុងជំនួបមិត្តភាព
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានប្រកួតមិត្តភាពជាមួយកម្តៅសាច់ដុំយកឈ្នះក្រុមបាល់ទះ Cambodia Volleyball All Star ដោយលទ្ធផល ៣សិតទល់២សិត លើទីលានបាល់ទះកីឡដ្ឋានព្រីនស៍ ក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃសៅរ៍ ទី០៧ ខែមករា ឆ្នាំ២០២៣។

សហព័ន្ធកីឡាបាល់ទះកម្ពុជា បានសហការជាមួយភាគីពាក់ព័ន្ធបង្កើតក្រុមបាល់ទះ Cambodia Volleyball All Star ឡើងដោយប្រមូលជើងខ្លាំងដែលដើរប្រកួតក្រៅប្រព័ន្ធ និងមួយចំនួនទៀតមកពីក្លិបបាល់ទះធំៗក្នុងស្រុក ក្រោមការដឹកនាំពីសំណាក់លោកគ្រូបង្វឹក អ៊ូ សុផល មកពីក្រុមក្រសួងមហាផ្ទៃ ដើម្បីបានប្រកួតជាមួយក្រុមជាមួយក្រុមជម្រើសជាតិកម្ពុជា ដែលដឹកនាំដោយលោកគ្រូបង្វឹកចិន Li Jun។
ការប្រកួតត្រូវកំណត់ ៥សិតទើបចប់ បើទោះបីមានក្រុមណាឈ្នះ ៣សិតជាប់គ្នាមុនក៏ដោយ។ ដូច្នេះជាលទ្ធផលក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះ Cambodia Volleyball All Star ៣សិតទល់២ ក្នុងនោះមានសិតទី១ ឈ្នះ២៥-១៧, សិតទី២ ចាញ់ ២៣-២៥, សិតទី៣ ឈ្នះ ២៥-១៩, សិតទី៤ ឈ្នះ២៥-២២ និងសិតទី៥ ចាញ់ ២៣-២៥។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្រាប់អ្នកសារព័ត៌មានក្រោយចប់ការប្រកួតថា គោលបំណងនៃការប្រកួតនេះសហព័ន្ធបង្កើតឡើងក្នុងប្រកួតអបអរសាទរទិវាជ័យជម្នះ ៧មករា ខួបលើកទី៤៤ ផង និងជាការសមដៃកីឡាករ មុនពេលធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ក្នុងខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។
លោកថា សហព័ន្ធកីឡាបាល់ទះកម្ពុជា មានគម្រោងប្រកួតជាច្រើនសម្រាប់ក្រុមជម្រើសជាតិកម្ពុជា ផងនិងក្រុមបាល់ទះឆ្នេរខ្សាច់ផង។ ដោយក្នុងនោះក្រុមជម្រើសជាតិត្រូវប្រកួតមិត្តភាពអន្តរជាតិ និងទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខណៈក្រុមអាជីពត្រូវប្រកួតដណ្តើមពានរង្វាន់សម្តេចក្រឡហោម ស ខេង ពានរង្វាន់សម្តេចតេជោហ៊ុន សែន និងកម្មវិធីប្រកួតមួយចំនួនទៀត៕
អត្ថបទ៖ មន្នីរ័ត្ន

-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល