Connect with us

កីឡា

នេះ​​អាជ្ញា​​កណ្តាល​​បាល់ទាត់​​កម្ពុជា​​ទាំង​​១០​​រូប​​ដែល​ FIFA​ ទទួល​​ស្គាល់​​ជា​ផ្លូវ​​ការ

បានផុស

នៅ

សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ FIFA បាន​ចេញ​បញ្ជី​ឈ្មោះ​អាជ្ញា​កណ្តាល​​គ្រប់​ប្រទេស​ទាំង​អស់​ទូទាំង​ពិភព​លោក​សម្រាប់​ឆ្នាំ​២០២៣​នេះ។ ​បញ្ជី​នេះ​​មាន​៥​ប្រភេទ​គឺ អាជ្ញាកណ្តាល ជំនួយ​ការ​អាជ្ញា​កណ្តាល អាជ្ញា​កណ្តាល​វីដេអូ អាជ្ញា​កណ្តាល​ហ្វូតសាល និង​អាជ្ញា​កណ្តាល​បាល់ទាត់​លើ​ឆ្នេរ​ខ្សាច់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​ឡែក​សម្រាប់​ប្រទេស​កម្ពុជា​មាន​១០​រូប​ដែល​ត្រូវ​បាន FIFA ទទួល​ស្គាល់​ជា​ផ្លូវ​ការ។ ទាំង​១០​នោះ​មាន អាជ្ញា​កណ្តាល​បុរស​៣​នាក់ អាជ្ញា​កណ្តាល​នារី​១​នាក់ ជំនួយ​ការ​អាជ្ញាកណ្តាល​បុរស​៥​នាក់ និង​ជំនួយ​ការ​អាជ្ញា​កណ្តាល​នារី​១​នាក់។ រហូត​ដល់​ពេល​នេះ កម្ពុជា​មិន​ទាន់​មាន​​​អាជ្ញា​កណ្តាល​វីដេអូ អាជ្ញា​កណ្តាល​ហ្វូត​សាល និង​អាជ្ញា​កណ្តាល​ឆ្នេរ​ខ្សាច់​ឡើយ។​

អាជ្ញា​កណ្តាល​កម្ពុជា​ទទួល​ស្គាល់​ដោយ FIFA

អាជ្ញា​កណ្តាល

  • លោក ជី សាមឌី  ទទួល​ស្គាល់​ដោយ FIFA ចាប់​តាំង​ពី​ឆ្នាំ​២០១៧
  • លោក ឃួន វីរៈ ទទួល​ស្គាល់​ដោយ FIFA ចាប់តាំង​ពី​​ឆ្នាំ​២០១០
  • លោក ឃិន ឧសីហា ទទួល​ស្គាល់​ដោយ FIFA នៅ​​​ឆ្នាំ​២០២៣
  • លោក​ស្រី ផ្លុង ពេជ្ចការា ទទួល​ស្គាល់​ដោយ FIFA ចាប់តាំងពី​ឆ្នាំ​២០២២
លោក ជី សាមឌី ដឹក​នាំ​ការ​ប្រកួត​អន្តរជាតិ​កន្លង​មក

ជំនួយ​ការ​​អាជ្ញា​កណ្តាល

  • លោក គីមស៊ី ពិសាល ទទួល​ស្គាល់​ដោយ FIFA ចាប់​ពី​ឆ្នាំ​២០១០
  • លោក ផៃ វិសាល ទទួល​ស្គាល់​ដោយ FIFA ចាប់​ពី​ឆ្នាំ​២០២២
  • លោក ស៊ុន ចាន់ភារិទ្ធ ទទួល​ស្គាល់​ដោយ FIFA ចាប់ពី​ឆ្នាំ​២០១៧
  • លោក ស៊ុន ដារ៉ាវុធ ទទួល​ស្គាល់​ដោយ FIFA ចាប់​ពី​ឆ្នាំ​២០១៨
  • លោក ទេន សម្រេច ទទួល​ស្គាល់​ដោយ FIFA ចាប់​ពី​ឆ្នាំ​២០២២
  • លោក​ស្រី ថូ ដាវី ទទួល​ស្គាល់​ដោយ FIFA ចាប់​ពី​ឆ្នាំ​២០២២
លោក ស៊ុន ចាន់ភារិទ្ធ ពេល​ធ្វើ​ជា​ជំនួយ​ការ​អាជ្ញា​កណ្តាល​អន្តរជាតិ​កន្លង​មក
តារាង​បញ្ជី​អាជ្ញា​កណ្តាល​ប្រទេស​អាស៊ាន

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម