Connect with us

កីឡា

ឯកឧត្តម ហ៊ុន ម៉ានី ៖វិស័យកីឡាបាល់ទាត់​កម្ពុជា​កំពុង​តែ​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​លឿន

បានផុស

នៅ

បច្ចុប្បន្ន វិស័យ​កីឡា​នៅ​កម្ពុជា​កំពុង​តែ​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ជា​ពិសេស​វិស័យ​កីឡាបាល់ទាត់​តែ​ម្ដង ។ជាក់ស្ដែង​កាលពី​ពេល​ថ្មី​ៗ​នេះ ក្រុមកីឡា​បាល់ទាត់​កម្ពុជា​បាន​យកឈ្នះ​លើ​ក្រុម​ប្រទេស​ហ្វី​លី​ពី​ន និង​ប្រទេស​ព្រុយ​ណេ ដែល​លទ្ធផល​នេះ​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា វិស័យ​កីឡាបាល់ទាត់​កម្ពុជា​កំពុង​តែ​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​លឿន ជា​ពិសេស​ឈាន​ទៅ​ដណ្ដើម​ជ័យជម្នះ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាប្រសាសន៍របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ថ្លែងឲ្យដឹងក្នុងពិធីបើកការ​ប្រកួត​បាល់ទាត់​ពានរង្វាន់​Soccer League​លើក​ទី​៦​ឆ្នាំ​២០២៣​ កាលពី​ល្ងាច​ថ្ងៃ​ទី​៧ មក​រា នៅ​ទីលាន​បាល់ទាត់​ស្មា​ត RSN ​។

ឯកឧត្តម​ហ៊ុន ម៉ា​នី បាន​មាន​ប្រសាសន៍​ថា បាល់ទាត់​ពានរង្វាន់ Soccer League​បាន​កើតឡើង​ដោយ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា គ្រប់​ជាន់ថ្នាក់ ដើម្បី​ផ្ដល់​ឱកាស​ដល់​យុវជន​បាន​ជួបជុំ​រឹតចំណង​មិត្តភាព សាមគ្គីភាព និង​បង្កើន​កិច្ច​សហប្រតិបត្តិការ តាម​រយៈ​វិស័យ​កីឡា ក្រោយ​ពី​ជំងឺ​កូ​វី​ដ​-១៩​បាន​ធូរស្បើយ ។

 ទន្ទឹម​គ្នា​នេះ​ដែរ វិស័យ​ឯកជន​ក៏​ជា​ដៃគូ​រួមចំណែក​ដ៏​សំខាន់​របស់​យើង​ផង​ដែរ​។ អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ថែម​ទៀត​នោះ ការ​ប្រកួត​ឆ្នាំ​នេះ​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​គ្រប់​ស្ថាប័ន​ដែល​មាន​រហូត​ដល់​ទៅ​៧៤​ក្រុម ក្នុង​នោះ​មាន​ក្រុម​នារី​ចំនួន​១០​ក្រុម ។ បើ​គិត​មក​ទល់​ពេល​នេះ ការ​ប្រកួត​បាល់ទាត់​Soccer League ធ្វើ​ឡើង​បាន​ចំនួន​៦​លើក​មក​ហើយ ។ការ​ប្រកួត​បាល់ទាត់​ខាងលើ​នេះ​ក៏​ជា​ការ​ផ្ដល់​ឱកាស​ដល់​យុវជន​ដែល​មិនមែន​ជា​កីឡាករ​អាជីព​ឱ្យ​លេង​កីឡា​ដើម្បី​សុខភាព​ទាំង​ផ្លូវ​កាយ​និង​ផ្លូវចិត្ត និង​បាន​បញ្ចេញ​សមត្ថភាព​និង​ទេព​កោសល្យ ជៀស​ឆ្ងាយ​ពី​អំពើ​អបាយមុខ និង​ឱ្យ​ប្រើប្រាស់​ពេលវេលា​ទំនេរ​ពី​ការ​សិក្សា​មក​លេង​កីឡា​វិញ ។

ឯកឧត្តម សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​មានការ​ជឿជាក់​យ៉ាង​មុតមាំ​ថា សកម្មភាព​យុវជន​លេង​កីឡា​នេះ នឹង​រួមចំណែក​បន្ថែម​ទៀត​ក្នុង​ការ​គាំទ្រ​និង​អភិវឌ្ឍន៍​វិស័យ​កីឡា​នៅ​កម្ពុជា ដោយ​ឈរ​លើ​ស្មារតី​កីឡា​រស់​ក្នុង​សន្តិភាព ប្រជាជន​ម្នាក់លេង​កីឡា​មួយ​ប្រភេទ ធ្វើ​យ៉ាងណា​ជំរុញ​វិស័យកីឡា​ដែល​​ជា​ចលនា​ដ៏​រស់​រវើក​សម្រាប់​ប្រជាជន​និង​យុវជន​កម្ពុជា​។

ឯកឧត្តម​បណ្ឌិត​ថោ​ង ខុន បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ដល់​ឯកឧត្តម​ហ៊ុន ម៉ា​នី ដែល​​​បាន​ខិតខំ​ប្រឹងប្រែង​បង្កើត​ឱ្យ​មានការ​ប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​Soccer League​នេះ​ឡើង​តាំងពី​ឆ្នាំ​២០១២​មក ។ ឯកឧត្តម​បាន​បាន​វាយតម្លៃ​ថា​ការ​ប្រកួត​បាល់ទាត់​នេះ គឺជា​ការ​រួមចំណែក​កសាង​សង្គម​គ្រួសារ និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រឿងញៀន​ដែល​ជា​បញ្ហា​របស់​ប្រទេស​ជាតិ​។

សម្រាប់ប្រកួតកាលពីថ្ងៃទី៨មករាម្សិលមិញនេះ Group A ក្រុម ស.ស.យ.ក ស្រុកគៀនស្វាយ ឈ្នះក្រុម ក្លឹបសិក្សាភាសាបរទេស ៦ទល់០ ។ក្រុម ស៊ីយ៉ាប្រេន ឈ្នះក្រុម រាជសីហ៍កំពត ៣ទល់០ ។

ចំណែក Group B ក្រុមសម្ប័ន្ធមូស្លីម យុវជនកម្ពុជា ឈ្នះមិត្តចាស់កីឡា ៣ទល់០ ខណៈ Royal bascac FC ចាញ់សាលាបាល់ទាត់ពស់កេងកង ១ទល់៣ ។ ចំពោះ Group C ក្រុម Ai Ahly FC  ចាញ់ ក្រុមហនុមានអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ ០ទល់៣ ។ សម្ព័ន្ធសិស្ស និស្សិតជំនីកត​ យកឈ្នះស.ស.យ.ក ស្រុកពញ្ញា ២ទល់ ១។

Group D ក្រុមស.ស.យ.ក ដំរីអង្គរ ឈ្នះ ដៃឯកច្រាំងចំរេះ២ លទ្ធផល៣ទល់១ រីឯ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ចាញ់ក្រុមស.ស.យ.ក ខេត្តកោះកុង ២ទល់៣ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម