Connect with us

កីឡា

កីឡាករវ័យចំណាស់ជាងគេលើលោក Miura បន្តទៅលេងនៅលីគទី ២ ព័រទុយហ្គាល់

បានផុស

នៅ

អតីត​ខ្សែប្រយុទ្ធ​ជម្រើស​ជប៉ុន Kazuyoshi Miura បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ផ្ទេរ​ទៅលេង​ឲ្យ​ក្លិប​លីគ​លំដាប់​ទី ២ ព័រ​ទុយ​ហ្គា​ល់ Oliveirense ក្នុង​ខណៈ​ដែល​មាន​វ័យ ៥៥ ឆ្នាំ នេះ​បើ​តាម​ប្រភព​ដែល​ពាក់ព័ន្ធ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Miura ដែល​បាន​ចំណាយ​ពេល​កាលពី​រដូវ​កាល​មុន​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី ក្លិប Yokohama FC ទៅកាន់​ក្លិប Suzuka Point Getters ក្នុង​លីគ​លំដាប់​ទី ៤ ជប៉ុន នឹង​ចូលរួម​ជាមួយ Oliveirense រហូត​ដល់​រដូវ​ក្តៅ បានសេចក្ដីថា ដល់​ខែ​មិថុនា ឆ្នាំ ២០២៣ នេះ។

ក្លិប​ព័រ​ទុយ​ហ្គា​ល់​នេះ​មាន​ចំណែក​ភាគហ៊ុន ប្រតិបត្តិ​ករ​ភោជនីយដ្ឋាន Onodera Group ជាមួយ​ក្លិប Yokohama FC ដែល​កំពុង​ព្យាយាម​វិលត្រឡប់​មកកាន់​ក្របខ័ណ្ឌ​លីគ​កំពូល​ជប៉ុន J. League នៅ​ឆ្នាំ​នេះ។

ការ​ផ្លាស់ប្ដូរ​ក្លិប​លើក​ចុង​ក្រោយ​ដោយ Miura ដែល​ឥឡូវនេះ​វា​មាន​រយៈពេល ៣៨ ឆ្នាំ ក្នុង​ដំណើរ​ប្រកប​អាជីព​បាល់ទាត់​របស់​ខ្លួន នឹង​ឃើញ​លោក​លេង​នៅ​ក្រៅ​ប្រទេស លើក​ទី ៥ បន្ទាប់ពី​ក្រុម​នៅ​ប្រេស៊ីល អ៊ីតាលី ក្រូអាត និង​អូស្ត្រាលី។

Miura ដែល​ជា​កីឡាករ​អាជីព និង​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ចាស់​បំផុត​មិន​ធ្លាប់​មាន​របស់​ប្រទេស​ជប៉ុន ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​សំណើ​ពី​ក្លិប​លីគ​ទី ២ ជប៉ុន (J2) និង​ក្លិប​លីគ​ទី ៣ ជប៉ុន (J3) បន្ថែម​ពីលើ​ក្លិប Suzuka ដែល​បងប្រុស​របស់​លោក លោក Yasutoshi ជា​អ្នកគ្រប់គ្រង។

លោក Kazuyoshi Miura កើត​ថ្ងៃ​ទី ២៦ ខែ​កុម្ភៈ ឆ្នាំ ១៩៦៧ នៅ​ទីក្រុង Suzuka លោក​បាន​ចាប់ផ្ដើម​បាល់ទាត់​ដំបូង​ក្នុង​កម្រិត​យុវជន​នៅ​ឆ្នាំ ១៩៨២ រហូតដល់​ឆ្នាំ ១៩៨៦ ទើប​ចាប់ផ្ដើម​ក្លិប​អាជីព​ដំបូង​ជាមួយ​ក្លិប Santos ដែល​ជា​ក្លិប​ល្បី​នៅ​លីគ​ប្រេ​ស៊ីល និង​ជា​បន្តបន្ទាប់ លោក​បាន​ផ្លាស់ប្ដូរ​ក្លិប​ចំនួន ១៥ ដង ទាំង​ក្លិប​ក្នុង និង​ក្រៅ​ប្រទេស។

លោក​បាន​ជាប់​ជម្រើស​ជាតិ​ជប៉ុន នៅ​អំឡុង​ឆ្នាំ ១៩៩០ ដល់​ឆ្នាំ ២០០០ ដោយ​បង្ហាញខ្លួន​បាន ៨៩ ប្រកួត ទាត់​បញ្ចូល​ទី​បាន ៥៥ គ្រាប់​ផង​ដែរ៕

ប្រភព ៖ japantimes.co.jp

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ថា ត្រាំ ក្លាហានចេញដឹកនាំពិភពលោក ប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្តើមពីស្ថាប័នដែលអាមេរិកផ្ដល់ថវិកាជាមុន

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ពីបណ្តាប្រទេសជាមិត្តភក្ដិ ជាការចូលរួមអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

រោងចក្រ​ច្នៃ​ដំណាប់​ស្វាយ​មួយ​កន្លែង ​ត្រូវ​មន្ទីរ​បរិស្ថាន​ខេត្តប៉ៃលិន​ចាត់​វិធាន​ការណ៍ ក្រោយ​បញ្ចេញ​​កាក​សំណល់​កខ្វក់​ចូលប្រភពទឹកសាធារណៈ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងបរិស្ថានគាំទ្រ TotalEnergies កាត់បន្ថយការបញ្ចេញកាបូននៅកម្ពុជា និងការវិនិយោគលើថាមពលកកើតឡើងវិញ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រោយ​ភ្លៀងលាយឡំ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ សមត្ថកិច្ច​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ភ្លាម​ៗ

ធនាគារឯកជន
សន្តិសុខសង្គម១៦ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកនាំពាក្យការពារជាតិច្រានចោលព័ត៌មានដែលថាថៃបំពានដែនអាកាសកម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជានៅតែសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

Sokha Hotels

ព័ត៌មានពេញនិយម