Connect with us

កីឡា

ព្រះខ័នរាជស្វាយរៀង ប្រកួតមិត្តភាពជាមួយក្រុមទើបឡើងលីគកំពូលវៀតណាម ល្ងាចនេះ

បានផុស

នៅ

ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​របស់ កម្ពុជា បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​វៀតណាម កាលពី​ព្រឹក​ថ្ងៃ​ទី ០៨ ខែ​មករា ឆ្នាំ ២០២៣ ម្សិលមិញ ដើម្បី​ធ្វើការ​ប្រកួត​មិត្តភាព​អន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការ​បញ្ជាក់​ដោយ លោក ជា សៀវ គ្រូ​ជំនួយ​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង បាន​ឲ្យ ‘កម្ពុជា​ថ្មី​’ ដឹង​ថា ៖ «យើង​មក​នេះ​ទាក់ទង​នឹង​ការ​អម​ដំណើរ​គណៈប្រតិភូ​កម្ពុជា មក​ជួប​ជាមួយ​មិត្ត​វៀតណាម ដើម្បី​ប្រកួត​មិត្តភាព​រឹតចំណង​មិត្តភាព»។

លោក​ក៏បាន​បង្ហើប​ឲ្យ​ដឹង​ផង​ដែរ​ថា ក្រុម​ដែល​ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​ប្រកួត​ជាមួយ​នោះ​គឺ​ក្រុម Hanoi Police FC ឬ​ហៅថា Cong An Hanoi ដែល​ជា​ក្លិប​ទើប​តែ​នឹង​ឈ្នះ​ជើងឯក​លីគ​ទី ២ វៀតណាម រដូវ​កាល ២០២២ ហើយ​កំពុង​ត្រៀមខ្លួន​ឡើង​លេង​លីគ​កំពូល​វៀតណាម នៅ​ឆ្នាំ ២០២៣ នេះ​ផង​ដែរ។

តាម​គម្រោងការ​ប្រកួត​រវាង​ក្រុម​ទាំងពីរ នឹង​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ទី ០៩ ខែ​មករា ឆ្នាំ ២០២៣ នេះ​វេលា​ម៉ោង ៥ និង ៣០ នាទី​ល្ងាច នា​កីឡដ្ឋាន Hang Day Stadium។

ក្រៅ​តែ​ពី​ការ​ប្រកួត​មិត្តភាព​បែបនេះ នេះ​ក៏​អាច​ចាត់ទុកជា​ការ​ធ្វើ​ដំណើរ Pre Season ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​សម្រាប់​យុទ្ធនាការ​ប្រកួត​ពានរង្វាន់​បាល់ទាត់​ក្នុង​ស្រុក​របស់ កម្ពុជា ដែល​គ្រោង​ត្រលប់​មកវិញ​នៅ​ខែ​កុម្ភៈ ខាងមុខ​នោះ ដូចជា​ពាន​ខេម​បូឌាន​លីគ​ខាប (Cambodian League Cup) ក៏ដូចជា​ពានរង្វាន់​ខេម​បូឌាន​ព្រីមៀរ​លីគ រដូវ​កាល ២០២៣-២០២៤ ដែល​គ្រោង​ចាប់ផ្ដើម​នៅ​ខែ​សីហា និង​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ជាដើម៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

Sokha Hotels

ព័ត៌មានពេញនិយម