Connect with us

កីឡា

ក្មួយស្ដេចព្រុយណេ វ៉ាដាច់ Ronaldo ក្លាយជាកីឡាករបាល់ទាត់មានទ្រព្យច្រើនជាងគេ

បានផុស

នៅ

កីឡាករបាល់ទាត់ Faiq Bolkiah ដែលត្រូវបានគេស្គាល់ថាជាក្មួយបង្កើត(ព្រះ​ភាគិនេយ្យ)របស់ស្ដេចព្រុយណេ ​Hassanal Bolkiah ពេលនេះ​វ៉ាដាច់ Cristiano Ronaldo ក្លាយជាបុគ្គលមាន​ទ្រព្យសម្បត្តិ​ច្រើន​ជាងគេ​បំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយ​គ្នា​នេះ​ដែរ​ នៅក្នុងពិភពកីឡាបាល់ទាត់ Cristiano Ronaldo ត្រូវបានគេចាត់ទុកថា​ជា​កំពូល​ខ្សែប្រយុទ្ធ​លំដាប់​ពិភពលោកដែល​បាន​ផ្លាស់​ទៅ​​ក្លឹប Al Nasser នៅ​លីគ​អារ៉ាប៊ីសាអូឌីត ខណៈលោក​ទទួលបានប្រាក់ខែ​១៧៣ លានផោនក្នុងមួយឆ្នាំ​ ដែលនេះ​ធ្វើឲ្យលោក​ត្រូវបាន​គេសំដៅភ្លាមៗថា​ ជាកីឡាករដែលទទួលបាន​ប្រាក់ឈ្នួលខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ពិភពលោក។

ទោះ​យ៉ាងនេះក្ដី យោង​តាម​របាយការណ៍​បាន​ចេញ​មក​ចង្អុល​បង្ហាញ​ថា ត្បិតថា​ខ្សែ​ប្រយុទ្ធ​វ័យ​៣៧​ឆ្នាំ​​ទទួល​បាន​ប្រាក់​ឈ្នួល​​ច្រើន​ដល់​ម្ល៉ឹងក៏ពិតមែន។ ប៉ុន្តែ​លោកនៅ​តែ​ស្ថិត​នៅ​លេខ២ បន្ទាប់​ពី​កីឡាករ​ម្នាក់​ទៀត​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គាត់​ដល់​ទៅ ១៥ ដង។ តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​ល្បី​មួយ​បាន​ចង្អុល​បង្ហាញ​ថា កីឡាករ​បាល់ទាត់​ដែល​មាន​បំផុត​ក្នុង​លោក​ គឺ Faik Bolkiah ដែល​ជា​ក្មួយ​ប្រុស​បង្កើត​របស់​ស្ដេច​ស៊ុលតង់ Hasnal Bolkiah ជាមួយ​នឹង​ទ្រព្យសម្បត្តិច្រើន​ជាង ២០ ពាន់​លាន​ផោន​ឯណោះ ។ ប៉ុន្តែ​បើ​វាស់​ភាព​ជោគជ័យ​ក្នុង​អាជីព និង​កេរ្តិ៍ឈ្មោះ កីឡាករ​ជម្រើស​ជាតិ​ព្រុយណេ​វ័យ​២៤​ឆ្នាំ​រូប​នេះ​នៅ​តែ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មិនខ្លាំង​នោះ​ទេ​ ដែល​សំដៅ​លើ​ការ​ចាប់​ផ្ដើម​វិថី​បាល់ទាត់​ដែលធ្លាប់ជ្រកកោកដូចជា​ A.F.C. Newbury, Southampton, Chelsea, Leicester City មុន​នឹង​ផ្លាស់​ទៅ​លេង​ឲ្យ​ក្រុម Chonburi FC ក្នុង​លីគកំពូលថៃ។

បន្ថែមពីនេះសារព័ត៌មាន ​The Sun បានជីកកកាយរឿងរ៉ាវរបស់បិតារបស់ទ្រង់ និងជាព្រះអនុជស្ដេចព្រុយណេថា ព្រះអង្គ Jeffrey Bolkiah ទ្រង់បានចំណាយរហូតដល់ទៅ ៤៥ លានដុល្លារអាមេរិក ក្នុងរយៈពេលត្រឹមតែ ១ ខែដើម្បីទិញរថយន្តទំនើប នាឡិកា និងប៊ិច ហើយចំណាយប្រាក់ ១.២ លានដុល្លារ ដើម្បីរៀបចំពិធីជប់លៀង។​ បច្ចុប្បន្នទ្រង់មានរថយន្តជាង ២,៣០០គ្រឿង ដែលពោរពេញទៅដោយរថយន្តទំនើបៗដូចជា Rolls-Royce, Ferrari និង Bentley រួមទាំងការទិញនាវាកម្សាន្តចំនួន២គ្រឿងទៀត ហើយរឿងមួយទៀត ដែលនៅតែនិយាយដល់សព្វថ្ងៃនេះ គឺនៅក្នុងពិធីគម្រប់ខួប៥០វស្សា ទ្រង់បានចំណាយលុយជួល ម៉ៃឃើល ជេកសុន មកច្រៀងក្នុងកម្មវិធីខួបកំណើតដល់ដល់ ១២លានដុល្លារថែមទៀត។

ទោះជាយ៉ាងណាក៏ដោយ ក្មួយស្ដេចព្រុយណេអង្គនេះ មិនបានខ្វល់ពីទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ទ្រង់ទេ ហើយកីឡាករបាល់ទាត់ Faiq Bolkiah ធ្លាប់មានបន្ទូលថា “ខ្ញុំគ្រាន់តែចង់ដើរតាមសុបិន ចង់ក្លាយជាកីឡាករបាល់ទាត់អាជីព។ ខ្ញុំ​លេង​បាល់​តាំងពី​ក្នុងវ័យកុមារភាព ខ្ញុំ​តែង​តែ​រីករាយ​នឹង​ការ​ចេញ​ទៅ​លើ​ស្មៅ​ជាមួយ​នឹង​បាល់​នៅ​ជើង​របស់​ខ្ញុំ។ ឪពុកម្តាយរបស់ខ្ញុំគាំទ្រ និងជំរុញឲ្យសុបិនរបស់ខ្ញុំក្លាយជាការពិត។ ដើម្បីឲ្យខ្ញុំក្លាយជាកីឡាករបាល់ទាត់អាជីព ហើយ​ខ្ញុំ​បាន​ជោគជ័យពេលនេះ”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ព្រះអនុជស្ដេចស៊ុលតង់ ព្រះអង្គម្ចាស់ Jefri Bolkiah ក្សត្រហ៊ានចំណាយលើវត្ថុថ្លៃៗលើសគេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជា-ថៃ នឹងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ​ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

កីឡា១២ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

Sokha Hotels

ព័ត៌មានពេញនិយម