កីឡា
នៅ អារ៉ាប៊ីសាអូឌីត តើ Ronaldo អស្ចារ្យថ្នាក់ណា ទើបគេប្រៀបថា ដូចជាស្តេច?
កីឡាករ Cristiano Ronaldo បានបញ្ចប់ការផ្ទេរទៅកាន់ក្លឹប Al Nassr របស់ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីសប្តាហ៍មុន ក្នុងកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រសម្រាប់បាល់ទាត់នៅតំបន់មជ្ឈិមបូព៌ា។

ក្លិបបានអះអាងថា “នេះគឺជាការចុះហត្ថលេខាដែលនឹងមិនត្រឹមតែជំរុញឲ្យក្លិបរបស់យើងសម្រេចបាននូវភាពជោគជ័យកាន់តែច្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការលើកទឹកចិត្តដល់លីគរបស់យើង ប្រទេសជាតិរបស់យើង និងកូនចៅជំនាន់ក្រោយ ក្មេងប្រុស និងក្មេងស្រីឲ្យក្លាយជាកំណែដ៏ល្អបំផុតសម្រាប់ពួកគេផងដែរ”។
តារាបាល់ទាត់សញ្ជាតិព័រទុយហ្គាល់រូបនេះ អាចរកចំណូលបានរហូតដល់២០០លានដុល្លារក្នុងមួយឆ្នាំពីកិច្ចព្រមព្រៀង ដែលធ្វើឲ្យគាត់ក្លាយជាកីឡាករបាល់ទាត់ដែលមានប្រាក់ខែខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។

ឥឡូវ រូបថត និងវីដេអូនៃកន្លែងស្នាក់នៅដ៏ប្រណីតរបស់គាត់ក្នុងទីក្រុង រីយ៉ាដ កំពុងល្បីល្បាញនិងត្រូវបានគេចែករំលែកពាសពេញបណ្តាញសង្គ្រម ដោយអ្នកខ្លះលាន់មាត់ថា Ronaldo ប្រៀបបានដូចជាស្តេច។
យោងតាមសារព័ត៌មាន Daily Mail, Ronaldo នឹងស្នាក់នៅក្នុងបន្ទប់ប្រភេទ Kingdom Suite របស់សណ្ឋាគារ Four Season ដែលអាចមើលឃើញទេសភាពដ៏អស្ចារ្យនៃរាជធានី។

Ronaldo និងគ្រួសារព្រមទាំងក្រុមការងារ ត្រូវស្នាក់នៅ ២ជាន់ដែលមាន១៧បន្ទប់ ពោលគឺលាតសន្ធឹងពីជាន់ទី៤៨និងជាន់ទី៥០នៃសណ្ឋគារ ដោយមានបន្ទប់ទទួលភ្ញៀវ ការិយាល័យឯកជន បន្ទប់ទទួលទានអាហារ និងបន្ទប់ប្រព័ន្ធផ្សព្វផ្សាយ។
ទោះបីជាយ៉ាងណាក៏ដោយ តម្លៃមិនត្រូវបានបញ្ជាក់នៅលើគេហទំព័ររបស់សណ្ឋាគារនោះទេ ហើយត្រូវកក់ជាលក្ខណៈឯកជន។ គេប៉ាន់ស្មានថា ថ្លៃចំណាយសណ្ឋាគារសម្រាប់ Ronaldo និងសមាជិករបស់គាត់ នឹងលើស ៣០៣ ៧៣៧ដុល្លារនៅពេលគាត់ check out។

ពេលទទួលទានអាហារ តារាព័រទុយហ្គាល់រូបនេះ អាចរីករាយជាមួយម្ហូបល្អបំផុតពីប្រទេសចិន ជប៉ុន ឥណ្ឌា និងមជ្ឈិមបូព៌ា ជាមួយនឹងគ្រឿងផ្សំថ្មីៗបំផុតសម្រាប់ការកុម្ម៉ង់។
ដោយសារតែជាតារាល្បី, មេចុងភៅត្រូវផ្តល់សេវាកម្មបរិភោគអាហារនៅក្នុងបន្ទប់ផ្តាច់មុខសម្រាប់ Ronaldo និងក្រុមគ្រួសាររបស់គាត់។ បុគ្គលិកត្រូវបានស្នើ មិនឲ្យសុំ Ronaldo ថតរូប Selfie ដាច់ខាត។

ប្រសិនបើ Ronaldo ចង់មានពេលវេលាបែបរ៉ូមែនតិចជាមួយ Georgina, សណ្ឋាគារអាចផ្តល់ឲ្យគាត់នូវអាហារពេលល្ងាចផ្តាច់មុខ លើស្ពានអាកាសនៅកំពូលនៃអគារ Kingdom Tower ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ទីក្រុងរីយ៉ាដ។
សណ្ឋាគារបានសន្យាថានឹងបិទស្ពានទាំងមូលមិនឲ្យអ្នកណាឆ្លងកាត់បានឡើយ និងរៀបចំតុនៅកណ្តាលស្ពាន។

មុននេះ Ronaldo និងមិត្តស្រី ក៏នឹងត្រូវបានអនុញ្ញាតឲ្យរស់នៅជាមួយគ្នាក្នុងប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ ទោះបីជាច្បាប់របស់ប្រទេសនេះហាមប្រាមគូស្នេហ៍ដែលមិនទាន់រៀបការ មិនឲ្យរស់នៅជាមួយគ្នាក៏ដោយ ។



ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អារ៉ាប៊ីសាអូឌីត បិទភ្នែកបិទច្រមុះឲ្យ Ronaldo និងមិត្តស្រីនៅជាមួយគ្នាបាន ទោះបំពានច្បាប់ប្រទេសក៏ដោយ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ