Connect with us

កីឡា

បើក​ការប្រកួត​បាល់ទាត់​មិត្តភាព​ក្របខណ្ឌ​សមាគម​រាជសីហ៍​សាខា​រាជធានី​-​ខេត្ត ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៤២ នៃ​ទិវា​ជ័យជម្នះ​៧​មករា

បានផុស

នៅ

ភ្នំពេញ​ ៖​ សមាគម​រាជសីហ៍​បាន​បើក​ការប្រកួត​បាល់ទាត់​មិត្តភាព​ក្នុង​ក្របខណ្ឌ​សមាគម​រាជ សីហ៍​សាខា​រាជធានី​-​ខេត្ត ដើម្បី​ចូលរួម​អបអរសាទរ ខួប​លើក​ទី​៤២ ទិវា​ជ័យជម្នះ​៧​មករា នៅ​ទីលាន​បាល់ទាត់ វិទ្យាល័យ​ច្បារអំពៅ នា​ល្ងាច​ថ្ងៃទី​០៩​មករា​២០២១​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បើក​ប្រកួត​បាល់​ទាត់​នេះ បាន​ធ្វើ​ឡើង​ស្រប​ជាមួយនឹង​ពិធី​ប្រកាស​សមាគម​រាជសីហ៍​សាខា​ខេត្តកណ្តាល​ជា​ផ្លូវការ​ផងដែរ​។

ក្នុង​ឱកាស​ប្រកាស​ការប្រកួត​ជា​ផ្លូវការ​ដែលមាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ទេព យុ​ទ្ធី ប្រធាន​ក្រុមប្រឹក្សា​យោបល់​សមាគម​រាជ​សីហ៍ លោក ស៊ុម សារឿន ប្រធាន​សមាគម​រាជ​សី ហ៍ និង​ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា ព្រមទាំង​ប្រធាន​សាខាសមាគម​រាជសីហ៍​នានា លោក ទេព យុ​ទ្ធី បាន​មានប្រសាសន៍ថា ការប្រកួត​បាល់ទាត់​នេះ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៤២ នៃ​ទិវា​ជ័យជម្នះ​៧​មករា គឺជា​ការ​ចូលរួមចំណែក​យ៉ាង​ធំធេង​របស់​សមាគម​រាជសីហ៍​ជាមួយ​រដ្ឋាភិ​បាល​កម្ពុជា ក្នុង​ការ​រម្លឹក​ដល់​ថ្ងៃជ័យ​ជម្នះ​៧ មករា ដូច្នេះ​សមាគម​រាជសីហ៍​នឹង​រៀប​ចំការ​ប្រកួត​កីឡាបាល់ទាត់​នេះ​ជា​រៀងរាល់ឆ្នាំ​ចាប់ពី​ឆ្នាំនេះ​តទៅ។

លោក ស៊ុម សារឿន ក៏បាន​មានប្រសាសន៍ថា ការប្រកួត​កីឡាបាល់ទាត់​មិត្តភាព​ក្នុង​ក្របខណ្ឌ​សមាគម​រាជសីហ៍​សាខា​រាជធានី​-​ខេត្ត​ដោយ​ស្ថិត​លើ​ស្មារតី​ចេះ​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក មិត្ត ភាព សាមគ្គីភាព បាន​ប្រកាន់ខ្ជាប់​ខ្លួន​នូវ​គោលការណ៍​បញ្ញត្តិ និង គោលការណ៍​បច្ចេកទេស​ក្នុង​ការ​ប្រកួត​ធ្វើ​ឲ្យ​ការប្រកួត​ទទួល​បាន​ជោគជ័យ​។ លោក​សូម​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​សមាគម​រាជសីហ៍​សាខា​ទាំងអស់​ដែល​ចូលរួម​លេង​កីឡា​ទាំងអស់​។

សម្រាប់​ការប្រកួត​នេះ មាន​ក្រុម​សមាគម​រាជ សីហ៍​វ័យចាស់​ថ្នាក់​កណ្តាល សាខា​រាជធានី​ភ្នំ ពេញ និង​សាខា​ខេត្តកណ្តាល ការប្រកួត​មាន​លក្ខណៈ​ប្រកួត​វិលជុំ​ដោយ​ទាំង​៣​ក្រុម​ត្រូវ​ប៉ះ​ជាមួយគ្នា​ទាំងអស់​៕

ដោយ ៖ វិ​សិទ្ធ

សូមចុចអាន ៖ជើងខ្លាំង៥គូនេះច្បាស់ជាទស្សនិកជនចង់ឃើញនៅឆ្នាំ២០២១

សូមចុចអាន ៖ កីឡាករ សុខ លឹម​ហេង គ្រង​តំណែង​ជើងឯក​អុកចត្រង្គ​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម