Connect with us

កីឡា

កីឡដ្ឋានបាល់ទាត់ ប្រែក្លាយទៅជាសមរភូមិ! កីឡាករវាយទាត់ធាក់គ្នាពេញទីលាន

បានផុស

នៅ

ឈុតឆាកដ៏ច្របូកច្របល់ បានកើតឡើងក្នុងអំឡុងការប្រកួតបាល់ទាត់នៅប្រទេសកូស្តារីកា រវាងក្រុមម្ចាស់ផ្ទះ Guanacasteca និងក្រុមភ្ញៀវ Liberia បន្ទាប់ពីកីឡាករក្រុមទាំង២ ចាប់ផ្តើមឈ្លោះគ្នានៅលើទីលាន។

វីដេអូ បង្ហាញពីកីឡាករក្រុមទាំងពីរ ដាល់ និងទាត់ធាក់គ្នាទៅវិញទៅមក បន្ទាប់ពីភាពតានតឹងបានផ្ទុះឡើងក្នុងការប្រកួត ហើយការប្រកួតត្រូវបានផ្អាកជាបណ្តោះអាសន្ន។

ការប្រកួតនេះចំណាយពេលត្រឹមតែ២៦នាទីប៉ុណ្ណោះ ដោយក្រុមម្ចាស់ផ្ទះកំពុងត្រូវក្រុមភ្ញៀវនាំមុខដោយលទ្ធផល ២-១។

ដំបូង ខ្សែប្រយុទ្ធ Steven Williams របស់ក្រុម Guanacasteca អាចត្រូវបានគេឃើញ ព្យាយាមឡើងជង្គង់ហោះទៅលើកីឡាករម្នាក់របស់ក្រុម Liberia។

នៅចុងបញ្ចប់នៃវីដេអូ កីឡាករ Williams ត្រូវបានបុគ្គលិកនាំចេញពីទីលាន បន្ទាប់ពីគូប្រជែង ធាក់គាត់ផ្ទប់ទៅនឹងដីដើម្បីសងសឹក។

មន្ត្រី​នៃ​ការ​ប្រកួត​ បាន​ផ្អាក​ការ​ប្រកួតនេះ ​បន្ទាប់​ពីអំពើហិង្សាផ្ទុះ​ឡើង ហើយ​ក្រោយ​មក​បាន​ប្រកាស​ថា ការប្រកួត​នឹង​បន្ត ដោយ​ចាប់​ពី​ដើម​តង់​ទី​ពីរតែម្តង។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមទាំង២បានបញ្ចប់ការប្រកួតដោយលទ្ធផលស្មើគ្នា ៣-៣។

គួរបញ្ជាក់ថា ក្រុមទាំងពីរមានការប្រជែងគ្នាយ៉ាងស្វិតស្វាញ ចាប់តាំងពីក្រុម Liberia ឡើងមកលេងក្របខ័ណ្ឌកំពូលកូស្តារីកាក្នុងឆ្នាំ១៩៧៧ ដែលនេះមានន័យថា មានក្រុមចំនួនពីរត្រូវតំណាងឲ្យតំបន់ Guanacasteca នៅក្នុងលីគ៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ឥណ្ឌូណេស៊ី ប្រកាសបង្កើតក្រុមស្វែងរកការពិត ករណីរត់ជាន់គ្នាក្នុងកីឡដ្ឋាន បាល់ទាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

លោក សុខ សង្វារ ជំរុញអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈពន្លឿនការរៀបចំកម្រងសេវា និងនីតិវិធីប្រឡងជ្រើសរើសមន្ត្រី

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

ព័ត៌មានជាតិ៣៤ នាទីutes មុន

កម្ពុជានឹងមានភ្លៀងកក់ខែ គ្របដណ្តប់លើផ្ទៃដី១០-១៥% ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០

ព័ត៌មានជាតិ៣៧ នាទីutes មុន

កសិករនៅស្រុកកំរៀង ប្រមូលផលត្របែកម្ដង ១០០ គីឡូក្រាម ពី​ចម្ការ​ត្របែកជាង ៥០០ ដើម

ព័ត៌មានជាតិ៤២ នាទីutes មុន

តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ចុះពិនិត្យការបង្កបង្កើនផលរបស់សហគមន៍កសិកម្មបៃតងគោកស្រុក

Sokha Hotels

ព័ត៌មានពេញនិយម