កីឡា
កីឡាករអ៊ីរ៉ង់ម្នាក់ ដែលត្រៀមប្រហារជីវិត ត្រូវប្ដូរ មកកាត់ទោសជាប់ពន្ធនាគារ ១៦ឆ្នាំវិញ
កីឡាករ Amir Nasr-Azadani ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទ “ចូលរួមជាសត្រូវនឹងព្រះ” ពាក់ព័ន្ធនឹងការសម្លាប់មន្ត្រីសន្តិសុខ៣នាក់ ខណៈដែលអ្នកតវ៉ា ៣នាក់ផ្សេងទៀតត្រូវបានកាត់ទោសប្រហារជីវិតនៅក្នុងការកាត់ក្តីដូចគ្នា ដែលក្រុមសិទ្ធិមនុស្សបានហៅថា ជាការអាម៉ាស់ គ្រាដែលដើមឡើយគេក៏ត្រូវបានសម្រេចឱ្យកាត់ទោសប្រហារជីវិតផងដែរ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា កីឡាករបាល់ទាត់អ៊ីរ៉ង់ Amir Nasr-Azadani ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ១៦ឆ្នាំ ពីបទចូលរួមក្នុងការតវ៉ាទូទាំងប្រទេស។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim បានឱ្យដឹងថា បុរសវ័យ២៦ឆ្នាំរូបនេះ ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទ “ចូលរួមជាសត្រូវនឹងព្រះជាម្ចាស់” ពាក់ព័ន្ធនឹងការសម្លាប់មន្ត្រីសន្តិសុខ ៣នាក់នៅក្នុងទីក្រុង Isfahan កាលពីថ្ងៃទី១៦ ខែវិច្ឆិកា។
សេចក្តីរាយការណ៍ព័ត៌មានក្នុងស្រុកបានណែនាំថា ការសារភាពរបស់គេត្រូវបានបង្ខិតបង្ខំដោយសមាជិកនៃគ្រួសាររបស់គេថែមទៀត ត្រូវបានបញ្ជាឱ្យនៅស្ងៀម។ អតីតមិត្តរួមក្រុមរបស់ Nasr-Azadani ធ្លាប់បាននិយាយថា ការសម្រេចរបស់តុលាការ គឺមិនទំនងទាល់តែសោះ។ “ដោយដឹងពីចរិតរបស់ Amir គាត់នឹងទៅតវ៉ា… គាត់ និងមិត្តភ័ក្តិរបស់គាត់នឹងក្រោកឈរឡើងដើម្បីសិទ្ធិជាមូលដ្ឋាន ដើម្បីសិទ្ធិស្ត្រី ពីព្រោះគាត់ជាប្រភេទមនុស្សដែលយកចិត្តទុកដាក់ចំពោះអ្នកដទៃ ប៉ុន្តែខ្ញុំមិនឃើញគាត់ធ្វើនោះទេ។” កីឡាករ Sebastian Strandvall បាននិយាយ។
ប្រធានក្រុមរបស់ក្លិប VPS Vaasa បាននិយាយថា ខណៈពេលដែលមិត្តរបស់គេប្រហែលជាបានចូលរួមក្នុងបាតុកម្មនោះ តែខ្លួនមិនជឿថា Amir Nasr-Azadani នឹងប្រព្រឹត្តអំពើហឹង្សានោះទេ។
វាកើតឡើងបន្ទាប់ពីអ៊ីរ៉ង់បានប្រហារជីវិតបុរស ២នាក់ដែលត្រូវបានកាត់ទោសពីបទសម្លាប់អ្នកស្ម័គ្រចិត្តប៉ារ៉ាមួយរូបក្នុងអំឡុងពេលបាតុកម្ម ដែលនាំឱ្យចំនួនសរុបនៃការប្រហារជីវិតចាប់តាំងពីបាតុកម្មបានចាប់ផ្តើមនៅក្នុងខែកញ្ញា កើនដល់ ៤នាក់។

ការតវ៉ាទូទាំងប្រទេសបានផ្ទុះឡើងជុំវិញការស្លាប់នៅក្នុងការឃុំឃាំងរបស់ នាង Mahsa Amini វ័យ ២២ឆ្នាំដែលត្រូវបានចាប់ខ្លួនដោយប៉ូលីសសីលធម៌របស់ប្រទេសអ៊ីរ៉ង់ពីបទរំលោភលើសំលៀកបំពាក់ដ៏តឹងរឹងរបស់សាធារណរដ្ឋអ៊ីស្លាម។
ស្ត្រីជាច្រើនបានចូលរួមការតវ៉ា ដែលជាញឹកញាប់ដោយមិនមានការពាក់មួកហ៊ីចាបជាកាតព្វកិច្ចយោងទៅលើការស្លាប់របស់លោកស្រី Amini នោះទេ។
គួរដឹងដែរថា Nasr-Azadani លេងចុងក្រោយឱ្យក្លិប Tractor នៃលីគកំពូលអ៊ីរ៉ង់ (Persian Gulf Pro League) ប៉ុន្តែមិនបានលេងចាប់តាំងពីការបង្ហាញខ្លួនចុងក្រោយរបស់គេក្នុងខែវិច្ឆិកា ឆ្នាំ២០១៧។
ប្រភព៖ news.sky.com
អត្ថបទ៖ មន្នីរ័ត្ន

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល