កីឡា
Carlos ឈ្នះមេដាយមាស៥គ្រឿងម្នាក់ឯងពីស៊ីហ្គេមឆ្នាំមុន ត្រៀមប្រមូលមេដាយនៅកម្ពុជាទៀត
កីឡាករកាយសម្ព័ន្ធហ្វីលីពីន Carlos Yulo ជាកីឡាករវ័យក្មេងម្នាក់ដែលឈ្នះមេដាយមាសច្រើនបំផុតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម គិតចាប់តាំងពីរូបគេបានចូលរួមប្រកួតលើកដំបូងកាលពីឆ្នាំ២០១៩ ហើយរហូតដល់ពេលនេះបានចូលរួមប្រកួតស៊ីហ្គេម២ដងហើយ។
![](https://www.kampucheathmey.com/wp-content/uploads/2023/01/Carlos-Yulo-1024x687.png)
មេដាយស៊ីហ្គេម១៤គ្រឿង
ការចូលរួមប្រកួតស៊ីហ្គេម ២លើកកន្លងមក រូបគេឈ្នះមេដាយសរុប១៤គ្រឿងគឺ មាស៧គ្រឿង និងប្រាក់៧គ្រឿង។ ឆ្នាំ២០១៩ ស៊ីហ្គេម នៅប្រទេសកំណើតរបស់ខ្លួន រូបគេបានឈ្នះមេដាយមាស២គ្រឿង និងមេដាយប្រាក់៥គ្រឿង។ ចំណែកស៊ីហ្គេម ឆ្នាំ២០២១ (លើក២០២២) នៅប្រទេសវៀតណាម រូបគេបង្កការភ្ញាក់ផ្អើលខ្លាំងមែនទែន ដោយដណ្តើមមេដាយមាសរហូតដល់ទៅ៥គ្រឿងម្នាក់ឯង និងមេដាយប្រាក់២គ្រឿង ក្នុងនោះវិញ្ញាសាជាក្រុម១គ្រឿង។
មេដាយជើងឯកកាយសម្ព័ន្ធអាស៊ី៤គ្រឿង
ក្នុងការចូលរួមប្រកួតកីឡាកាយសម្ព័ន្ធជើងឯកអាស៊ី Yulo បានឈ្នះមេដាយ៤គ្រឿងគឺ មាស៣ និងប្រាក់១ ដែលមេដាយទាំងអស់នេះឈ្នះក្នុងឆ្នាំ២០២២ នៅទីក្រុងដូហា។
![](https://www.kampucheathmey.com/wp-content/uploads/2023/01/Carlos-Yulo2-1024x693.png)
មេដាយពិភពលោក១៣គ្រឿង
Carlos Yulo បានឈ្នះមេដាយមាសកាយសម្ព័ន្ធជើងឯកពិភពលោក២គ្រឿង (១គ្រឿងឆ្នាំ២០១៩, ១គ្រឿងទៀតឆ្នាំ២០២១), ឈ្នះមេដាយប្រាក់២គ្រឿង (១គ្រឿងឆ្នាំ២០២១, ១គ្រឿងឆ្នាំ២០២២) និងឈ្នះមេដាយសំរឹទ្ធ២គ្រឿង (១គ្រឿងឆ្នាំ២០១៨, ១គ្រឿងឆ្នាំ២០២២)។
ជាមួយគ្នានេះ រូបគេបានឈ្នះមេដាយកម្រិតពិភពលោក FIG World Cup Series ៧គ្រឿងទៀតគឺមាស៣ ប្រាក់២ និងសំរឹទ្ធ៤។
![](https://www.kampucheathmey.com/wp-content/uploads/2023/01/Carlos-Yulo3-1024x612.png)
ចំនួនមេដាយដែលរូបគេរកបានខាងលើនៅមិនទាន់រាប់បញ្ចូលមេដាយក្នុងការប្រកួតកម្រិតយុវជន និងព្រឹត្តិការណ៍អន្តរជាតិផ្សេងៗជាច្រើនគ្រឿងទៀត។
ទើបតែមានវ័យ២២ឆ្នាំ Carlos Yulo កំពុងមានសក្តានុពលសម្រាប់ការស្វែងរកមេដាយជូនហ្វីលីពីនពីព្រឹត្តិការណ៍សំខាន់នាពេលខាងមុខដូចជាកីឡាទ្វីបអាស៊ី និងកីឡាអូឡាំពិកជាដើមដែលរូបគេមិនទាន់ឈ្នះមេដាយ។
នាពេលប៉ុន្មានខែខាងមុខនេះ រូបគេនឹងធ្វើដំណើរមកប្រទេសកម្ពុជាដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ច្បាស់ណាស់ថា រូបគេនឹងប្រមូលយកមេដាយច្រើនគ្រឿងទៀតពីស៊ីហ្គេម នៅប្រទេសកម្ពុជា៕
![](https://www.kampucheathmey.com/wp-content/uploads/2023/01/Carlos-Yulo4-1024x554.png)
អត្ថបទ៖ វីរបុត្រ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?