Connect with us

កីឡា

ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road  ជឿជាក់ថាកម្ពុជានិងបង្ហាញពីសក្ដានុពលកីឡាយានយន្តទៅអន្តរជាតិ

បានផុស

នៅ

ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road សន្តិភាព ឆ្នាំ២០២៣ ដែលនិងរៀបចំឡើងក្នុងខេត្តមណ្ឌលគីរី នាថ្ងៃទី១៣មករាខាងមុខនេះ ត្រូវបានក្រុមអ្នកជំនាញ​ មើលឃើញពីសក្ដានុពលកីឡាប្រណាំងយានយន្តនៅកម្ពុជា ក៏ដូចជាសក្ដានុពលទាក់ទាញផ្សេងទៀត នៅខេត្តភាគឦសានមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡយ ភាល័យ ប្រធានក្រុមការងារ Camcar និងជាក្រុមការងារទីលាន១២ម៉ូទ័រផាក បានឱ្យដឹងថា តាមរយៈព្រឹត្តិការណ៍នាពេលខាងមុខនេះ មជ្ឈដ្ឋានអន្តរជាតិ ពិសេសក្នុងតំបន់អាស៊ាននឹងដឹងថាកម្ពុជា មានទីលានប្រណាំងកីឡាយានយន្តស្ដង់ដាអន្តរជាតិ ដែលអាចរៀបចំការប្រកួតដូចនៅបរទេសដែរ។ លោកផ្ទាល់ក៏ធ្លាប់តែឃើញទីលានប្រកួតបែបនេះនៅប្រទេសថៃ វៀតណាម ឥណ្ឌូនេស៊ីជាដើម ដូច្នេះហើយ ទីលាន១២ម៉ូទ័រផាកនេះគឺជាទីលានដំបូងគេនៅកម្ពុជា ដែលអាចរៀបចំការប្រកួតធំៗបាន។

ប្រធានក្រុមវ័យក្មេងរូបខាងលើ បញ្ជាក់ថាព្រឹត្តិការណ៍នេះនឹងជួយទាក់ទាញភ្ញៀវទេសចរមកពីរាជធានីភ្នំពេញ ខេត្តនានា និងក្រៅប្រទេស បន្ទាប់ពីទស្សនាការប្រកួត ពួកគាត់ក៍អាចដើរកម្សាន្តនៅកន្លែងផ្សេងៗជាច្រើនទៀត ដូចជា ទឹកធ្លាក់ វាលស្មៅ ព្រៃភ្នំ និងមានរីស៊ត រមណីយដ្ឋាន សេវាកម្មម្ហូបអាហារក្នុងខេត្តផងដែរ ពិសេសជួយជំរុញការផ្សព្វផ្សាយ ទៅកាន់ពិភពលោកឱ្យកាន់តែស្គាល់ខេត្តមណ្ឌលគិរី និងគោលដៅទេសចរណ៍នាភាគឦសាន។

សម្រាប់កីឡាករប្រណាំងម៉ូតូ Cross ជ័យលាភីលេខ១ នឹងទទួលបានពាននិងប្រាក់រង្វាន់ពីទីលាន១២ម៉ូទ័រផាក ព្រមទាំងធ្វើកិច្ចកុងត្រា និងមានផ្ដល់ប្រាក់ខែជូនពេញមួយឆ្នាំ គឺ១ខែចំនួន៥០០ដុល្លារ ដោយមិនចាំបាច់បម្រើការ នៅទីលាននេះឡើយ។ ក្រៅពីនេះ កីឡាករក៏នឹងអាចបង្កើនការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនក្នុងការចូលរួម​ប្រកួតជាមួយអន្តរជាតិ ឬនៅក្រៅប្រទេស ព្រមទាំងទទួលបាននូវសម្ភារហ្វឹកហាត់ដោយឥតគិតថ្លៃផងដែរ។

បើយោងតាម លោក ព្រំ រស្មី ប្រធានគណៈកម្មាការរៀបចំការប្រកួត  ថាការប្រកួតនេះមាន កីឡាករប្រណាំងរថយន្ត Off Road ជាតិនិងអន្តរជាតិ ចុះឈ្មោះចំនួន៦៦នាក់ មកពី៤ប្រទេសរួមមាន៖ ថៃ វៀតណាម ឡាវ និងកម្ពុជា​ជាម្ចាស់ផ្ទះ ដើម្បីអបអរការសម្ភោធទីលានស្តង់ដាអន្តរជាតិធំជាងគេនៅកម្ពុជា គឺទីលាន ១២ ម៉ូទ័រផាក ដែលសាងសង់ លើផ្ទៃដីទំហំ ៩៣ហិចតា នាខេត្តប៉ែកឦសាន្ត នៃប្រទេសកម្ពុជា ជាមួយនឹងការប្រកួតកីឡាផ្សេងៗទៀតផងដែរ។

ការប្រកួតរថយន្ត Off Road នេះ ចែកចេញជា៣ Class មាន Class A សម្រាប់កីឡាករជំនាញ (Hard core),Class B កីឡាករមធ្យម (light core)និង Class  C សម្រាប់កីឡាករចូលរួមដំបូង (Overland) ។ ហើយសម្រាប់ Class A មានអ្នកចុះឈ្មោះច្រើនរហូតជាង៣០រថយន្ត រីឯ Class B និង C មានជាង១០រថយន្តប៉ុណ្ណោះ។

លោក ព្រំ រស្មី ក៏បានស្នើអោយគ្រួសាររថយន្ត Off Road ទាំងអស់ចូលរួមអោយបានគ្រប់ៗគ្នា ទៅតាមប្រភេទរថយន្ត និង Class ដែលគណៈកម្មការរៀបចំ កុំអោយមានការបារម្មណ៍ រថយន្តធម្មតា មិនទាន់កែច្នៃក៏អាចប្រណាំងបាននៅ Class C , ចំនែកឯរថយន្តកែរច្នៃកម្រិតមធ្យម ប្រណាំងនៅ  Class B កម្រិតមធ្យមដូចគ្នា រីឯកីឡាករខ្លាំងៗ ប្រណាំងជាមួយកីឡាករកម្រិតអន្តរជាតិ នៅ Class A  ដើម្បីប្រជែងយកពានរង្វាន់ការប្រណាំងរថយន្ត Off Road សន្តិភាព ឆ្នាំ២០២៣។

គួរបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងរថយន្ត Off Road សន្តិភាព ឆ្នាំ២០២៣នេះ គ្រោងធ្វើឡើងចាប់ពីថ្ងៃទី១៣-១៥ ខែមករា ឆ្នាំ២០២៣ នៅទីលាន១២ម៉ូទ័រផាក នាខេត្តមណ្ឌលគិរី ក្រោមការរៀបចំដោយក្លឹប OFF ROAD គោព្រៃមណ្ឌលគិរី សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី គាំទ្រដោយក្លឹបគ្រួសាររថយន្ត Off Road កម្ពុជា និងសហព័ន្ធកីឡាយានយន្តកម្ពុជា។

១២ម៉ូទ័រផាក គឺជាទីលានស្តង់ដាអន្តរជាតិមួយដោយក្នុងពេលធ្វើទីលានមានការចូលរួមពីអ្នកជំនាញជាជនជាតិបារំាង ថៃ និងមានរយៈចម្ងាយ១.៩គីឡូម៉ែត្រ។ ការចូលរួមប្រកួតនៅទីនេះគឺត្រូវតែស្វិតស្វាញ ដោយសារតែគោលការណ៍ ទីលាន១២ម៉ូទ័រផាកត្រូវការជ្រើសរើសធនធានកីឡាករល្អៗ ដែលមានសមត្ថភាពខ្ពស់ៗពិតប្រាកដ ដើម្បីសម្រិតសម្រាំងធនធានកីឡាករត្រៀមចេញទៅប្រកួតអន្តរជាតិនៅក្រៅប្រទេស នាពេលខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ១១ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៩ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៨ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម