កីឡា
ក្លិប Al Nassr បដិសេធកិច្ចសន្យារបស់ CR7 មិនពាក់ព័ន្ធនឹងការដេញថ្លៃ World Cup របស់អារ៉ាប៊ីសាអូឌីត
ទ្រនំថ្មីរបស់ Cristiano Ronaldo ក្លិប Al Nassr បាននិយាយថា កិច្ចសន្យារបស់គេជាមួយក្លិបមិនរាប់បញ្ចូលការចូលរួមផ្នែកណាមួយដើម្បីគាំទ្រការដល់អារ៉ាប៊ីសាអូឌីត ក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះបាល់ទាត់ពិភពលោក (FIFA World Cup 2030) ឆ្នាំ ២០៣០ នោះទេ។

របាយការណ៍បានអះអាងថា Ronaldo នឹងរកបាន ២០០ លានអឺរ៉ូ (១៧៧ លានផោន) ដើម្បីជាផ្នែក នៃការជួយផ្សព្វផ្សាយពីការដេញថ្លៃលើប្រាក់ខែប្រចាំឆ្នាំរបស់គេចំនួន ១៧៧ លានផោន។ ប៉ុន្តែក្លិបបាននិយាយថា កិច្ចព្រមព្រៀងរបស់គេ “មិនមានការជាប់ពាក់ព័ន្ធចំពោះការដេញថ្លៃ World Cup ណាមួយឡើយ”។
ពួកគេបានបន្ថែមថា “ការផ្តោតសំខាន់របស់គាត់គឺទៅលើ Al Nassr និងដើម្បីធ្វើការជាមួយមិត្តរួមក្រុមរបស់គាត់ ដើម្បីជួយក្លិបឲ្យទទួលបានភាពជោគជ័យ”។

ប្រធានក្រុមព័រទុយហ្គាល់ បានចូលរួមជាមួយក្រុមដែលមានមូលដ្ឋាននៅអារ៉ាប៊ីសាអូឌីត ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួនកាលពីខែមុន បន្ទាប់ពីចាកចេញពី Manchester United ក្រោយពីបទសម្ភាសន៍ដ៏ចម្រូងចម្រាសដែលគេបានរិះគន់ក្លិប។
CR7 នឹងបង្ហាញខ្លួនជាលើកដំបូងឲ្យ Al Nassr នៅថ្ងៃទី ២២ ខែមករា ទល់នឹង Ettifaq ប៉ុន្តែមុនពេលនោះ គេអាចបង្ហាញនៅក្នុងការប្រកួតមិត្តភាពជាមួយ ក្លិប Paris St-Germain របស់ Lionel Messi។

គួរបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើការដេញថ្លៃរួមគ្នា ដើម្បីធ្វើជាម្ចាស់ផ្ទះពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup 2030) ឆ្នាំ ២០៣០ ជាមួយក្រិក និងអេហ្ស៊ីប៕
ប្រភព ៖ BBC.com
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?